Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




រ៉ូម 7:14 - Khmer Christian Bible

14 ដ្បិត​យើង​ដឹង​ថា​ គម្ពីរ​វិន័យ​ត្រូវ​ខាង​វិញ្ញាណ​ រីឯ​ខ្ញុំ​ជា​មនុស្ស​ខាង​សាច់ឈាម​ដែល​ត្រូវ​បាន​លក់​ឲ្យ​នៅ​ក្រោម​អំណាច​របស់​បាប​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

14 ដ្បិត​យើង​ដឹង​ហើយ​ថា ក្រឹត្យវិន័យ​គឺ​ខាងវិញ្ញាណ រីឯ​ខ្ញុំ​គឺ​ខាងសាច់ឈាម ដែល​ត្រូវបាន​លក់​ឲ្យនៅ​ក្រោម​បាប​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

14 យើង​ដឹង​ថា ក្រឹត្យ‌វិន័យ​ត្រូវ​ខាង​វិញ្ញាណ តែ​ខ្ញុំ​ជា​មនុស្ស​ខាង​សាច់​ឈាម ដែល​លក់​ខ្លួន​ជា​ទាសករ​ឲ្យ​បាប។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

14 យើង​ដឹង​ស្រាប់​ហើយ​ថា ក្រឹត្យ‌វិន័យ​មក​ពី​ព្រះ‌វិញ្ញាណ រីឯ​ខ្ញុំ​វិញ ខ្ញុំ​ជា​មនុស្ស​ដែល​មាន​និស្ស័យ​លោកីយ៍ លក់​ខ្លួន​ដាច់​ថ្លៃ​ឲ្យ​បាប

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

14 ដ្បិត​យើង​ដឹង​ថា ក្រិត្យ‌វិន័យ​ត្រូវ​ខាង​វិញ្ញាណ តែ​ខ្ញុំ​នៅ​ខាង​សាច់​ឈាម​វិញ ដោយ​បាន​ត្រូវ​លក់​ទៅ​ក្នុង​អំណាច​របស់​បាប

សូមមើលជំពូក ចម្លង

អាល់គីតាប

14 យើង​ដឹង​ស្រាប់​ហើយ​ថា ហ៊ូកុំ​មក​ពី​រស‌អុលឡោះ រីឯ​ខ្ញុំ​វិញ ខ្ញុំ​ជា​មនុស្ស​ដែល​មាន​និស្ស័យ​លោកីយ៍​លក់​ខ្លួន​ដាច់​ថ្លៃ​ឲ្យ​បាប

សូមមើលជំពូក ចម្លង




រ៉ូម 7:14
38 ការដាក់ឲ្យឆ្លើយតបគ្នា  

ប៉ុន្ដែ​ព្រះអង្គ​បាន​បែរ​មក​មាន​បន្ទូល​ទៅ​លោក​ពេត្រុស​ថា៖​ «អារក្ស​សាតាំង​ ចូរ​ថយ​ទៅ​ក្រោយ​យើង​ទៅ​ ឯង​ជា​សេចក្ដី​បង្អាក់​ដល់​យើង​ ដ្បិត​ឯង​មិន​គិត​តាម​គំនិត​របស់​ព្រះជាម្ចាស់​ទេ​ គឺ​គិត​តាម​គំនិត​របស់​មនុស្ស​វិញ»។​


ប៉ុន្ដែ​ដោយ​ព្រោះ​អ្នក​នោះ​គ្មាន​អ្វី​សង​ ស្ដេច​ក៏​បញ្ជា​ឲ្យ​លក់​គាត់​ និង​ប្រពន្ធ​កូន​របស់​គាត់​ ព្រម​ទាំង​អ្វីៗ​ដែល​គាត់​មាន​ ដើម្បី​សង​បំណុល​


ប៉ុន្ដែ​ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ថា​ អស់​អ្នក​ដែល​ខឹង​នឹង​បងប្អូន​ខ្លួន​ឯង​ នោះ​នឹង​ត្រូវ​ជាប់​ទោស​ដែរ​ ហើយ​អ្នកណា​ហៅ​បងប្អូន​ខ្លួន​ឯង​ថា​ «អាឡប់»​ អ្នក​នោះ​នឹង​ត្រូវ​ក្រុម​ប្រឹក្សា​កំពូល​ដាក់​ទោស‍។​ អ្នកណា​ដែល​ជេរ​គេ​ថា​ «អាឆ្កួត»​ អ្នក​នោះ​នឹង​ត្រូវ​ធ្លាក់​ក្នុង​ភ្លើង​នរក‍។​


ប៉ុន្ដែ​ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ថា​ អស់​អ្នក​ដែល​សម្លឹង​មើល​ស្ដ្រី​ម្នាក់​ដោយ​ចិត្ដ​ស្រើប​ស្រាល​ចង់​បាន​នាង​ អ្នក​នោះ​បាន​ផិតក្បត់​ក្នុង​ចិត្ដ​ជាមួយ​នាង​រួច​ទៅ​ហើយ។​


កាល​បាន​ឃើញ​ដូច្នោះ​ លោក​ស៊ីម៉ូន​ក៏​ក្រាប​ចុះ​ទាប​ជង្គង់​ព្រះយេស៊ូ​ទូល​ថា៖​ «ព្រះអម្ចាស់​អើយ!​ សូម​យាង​ចេញ​ពី​ខ្ញុំ​ទៅ​ ដ្បិត​ខ្ញុំ​ជា​មនុស្ស​បាប»​


ដូច្នេះ​ព្រះយេស៊ូ​ក៏​យាង​ទៅ​ជាមួយ​ពួកគេ​ ប៉ុន្ដែ​ពេល​ព្រះអង្គ​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ផ្ទះ​នោះ​ នាយ​ទាហាន​ក៏​ចាត់​ពួក​មិត្ដ​សម្លាញ់​ឲ្យ​មក​ទូល​ព្រះអង្គ​ថា៖​ «លោក​ម្ចាស់​អើយ!​ កុំ​ឲ្យ​រំខាន​លោក​ ព្រោះ​ខ្ញុំ​មិន​ស័ក្ដិសម​ឲ្យ​លោក​មក​ក្នុង​ផ្ទះ​របស់​ខ្ញុំ​ទេ​


បើ​ដូច្នេះ​ តើ​យើង​ល្អ​ជាង​គេ​ឬ?​ មិន​មែន​ដូច្នោះ​ទេ​ ដ្បិត​យើង​បាន​បញ្ជាក់​ពីមុន​ហើយ​ថា​ ទោះ​ជា​ជនជាតិ​យូដា​ក្ដី​ ​ជនជាតិ​ក្រេក​ក្ដី​ ​សុទ្ធតែ​ស្ថិត​នៅ​ក្រោម​បាប​ទាំង​អស់​គ្នា​


ដ្បិត​យើង​ដឹង​សេចក្ដី​នេះ​ថា​ មនុស្ស​ចាស់​របស់​យើង​បាន​ជាប់​ឆ្កាង​ជាមួយ​ព្រះអង្គ​រួច​ហើយ​ ដើម្បី​ឲ្យ​ខ្លួន​យើង​ដែល​មាន​បាប​ត្រូវ​វិនាស​សូន្យ​ និង​កុំ​ឲ្យ​យើង​ធ្វើ​ជា​បាវបម្រើ​របស់​បាប​តទៅ​ទៀត​


​ខ្ញុំ​ដឹង​ថា​ គ្មាន​អ្វី​ល្អ​នៅ​ក្នុង​ខ្ញុំ​ទេ​ គឺ​នៅ​ក្នុង​សាច់ឈាម​របស់​ខ្ញុំ​នេះ​ ព្រោះ​ខ្ញុំ​មាន​បំណង​ចង់​ធ្វើ​ល្អ​ ប៉ុន្ដែ​ធ្វើ​មិន​បាន​


រីឯ​យើង​វិញ​ក៏​ដូច្នេះ​ដែរ​ ពេល​យើង​នៅ​ជា​ទារក​នៅ​ឡើយ​ យើង​បាន​ជាប់​នៅ​ក្រោម​គោលការណ៍​បឋម​របស់​លោកិយ​នេះ​


ព្រះអង្គ​បាន​ប្រទាន​ព្រះគុណ​នេះ​ឲ្យ​ខ្ញុំ​ ដែល​ជា​អ្នក​តូចតាច​បំផុត​នៅ​ក្នុង​ចំណោម​ពួក​បរិសុទ្ធ​ទាំង​អស់​ ដើម្បី​ឲ្យ​ខ្ញុំ​ប្រកាស​ដំណឹង​ល្អ​ប្រាប់​ពួក​សាសន៍ដទៃ​អំពី​ភាព​បរិបូរ​របស់​ព្រះគ្រិស្ដ​ដែល​វាស់​ស្ទង់​មិន​បាន​


ដ្បិត​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់​មាន​ជីវិត​ មាន​អំណាច​ ហើយ​មុត​ជាង​ដាវ​មុខ​ពីរ​ដែល​ចាក់​ទម្លុះ​រហូត​ដល់​កាត់​ព្រលឹង​ និង​វិញ្ញាណ​ ព្រមទាំង​សន្លាក់​ឆ្អឹង​ និង​ខួរ​ឆ្អឹង​ឲ្យ​ដាច់​ចេញ​ពី​គ្នា​ រួច​វិនិច្ឆ័យ​ទាំង​គំនិត​ និង​បំណង​ចិត្ត​ទៀត​ផង‍។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម