ស្ថានឃុំព្រលឹងមនុស្សស្លាប់ ក៏អាក្រាតទទេនៅចំពោះព្រះ ហើយទីជង្ហុកជ្រៅគ្មានអ្វីគ្របបាំងឡើយ។
យ៉ូប 41:11 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ តើអ្នកណាដែលឲ្យអ្វីមកយើងជាមុន ដើម្បីឲ្យយើងត្រូវសងគេវិញ? អ្វីៗសព្វសារពើនៅក្រោមមេឃជារបស់យើង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គ្មាននរណាឲ្យរបស់មកយើងខ្ចី ហើយយើងត្រូវសងទៅគេវិញនោះឡើយ ដ្បិតអ្វីៗទាំងអស់នៅលើផែនដីនេះ សុទ្ធតែជាកម្មសិទ្ធិរបស់យើង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តើអ្នកណាដែលឲ្យអ្វីមកអញជាមុន បានជាអញត្រូវសងគេវិញ សារពើទាំងប៉ុន្មានដែលនៅក្រោមមេឃជារបស់ផងអញទេតើ។ អាល់គីតាប គ្មាននរណាឲ្យរបស់មកយើងខ្ចី ហើយយើងត្រូវសងទៅគេវិញនោះឡើយ ដ្បិតអ្វីៗទាំងអស់នៅលើផែនដីនេះ សុទ្ធតែជាកម្មសិទ្ធិរបស់យើង។ |
ស្ថានឃុំព្រលឹងមនុស្សស្លាប់ ក៏អាក្រាតទទេនៅចំពោះព្រះ ហើយទីជង្ហុកជ្រៅគ្មានអ្វីគ្របបាំងឡើយ។
តើព្រះអង្គត្រូវប្រទានរង្វាន់ ឲ្យត្រូវតាមចិត្តលោក ដោយព្រោះលោកមិនព្រមទទួលដូច្នេះឬ? ឯការដែលទទួល ឬមិនទទួល នោះស្រេចនឹងលោក មិនមែនស្រេចនឹងខ្ញុំទេ ដូច្នេះ សេចក្ដីដែលលោកដឹង សូមនិយាយមកចុះ។
ឬបើលោកសុចរិតវិញ តើលោកបានបន្ថែមអ្វីដល់ព្រះអង្គ ឬព្រះអង្គទទួលអ្វីពីដៃលោក?
ព្រះអង្គលើកភ្នំឲ្យឃ្លាតចាកទីទៅឥតឲ្យដឹងផង ព្រះអង្គក៏ផ្កាប់វាដោយសេចក្ដីក្រោធរបស់ព្រះអង្គ
៙ ស្ថានសួគ៌ គឺជាស្ថានរបស់ព្រះយេហូវ៉ា ចំណែកផែនដីវិញ ព្រះអង្គបានប្រទានដល់ពួកកូនមនុស្ស។
៙ ដ្បិតព្រះអង្គបានប្រទានព្រះពរ ដល់ព្រះរាជាជាបរិបូរ ព្រះអង្គបានបំពាក់មកុដមាសសុទ្ធ លើព្រះសិរសាព្រះរាជា។
ផែនដីជារបស់ព្រះយេហូវ៉ា ហើយអ្វីៗសព្វសារពើនៅលើផែនដី ពិភពលោក ព្រមទាំងអស់អ្នក ដែលរស់នៅក្នុងពិភពលោក ក៏ជារបស់ព្រះយេហូវ៉ាដែរ
៙ ប្រសិនបើយើងឃ្លាន យើងមិនបាច់ប្រាប់អ្នកឡើយ ព្រោះពិភពលោក និងអ្វីៗសព្វសារពើ នៅក្នុងពិភពនេះជារបស់យើង ។
ដូច្នេះ បើអ្នករាល់គ្នាស្តាប់តាមពាក្យរបស់យើង ហើយកាន់តាមសេចក្ដីសញ្ញារបស់យើង នោះអ្នករាល់គ្នានឹងបានជាប្រជារាស្ត្ររបស់យើងផ្ទាល់ ក្នុងចំណោមជាតិសាសន៍ទាំងអស់ ដ្បិតផែនដីទាំងមូលជារបស់យើង
ប៉ុន្តែ បើមានអ្នកណាប្រាប់អ្នកថា៖ «ម្ហូបនេះជាសំណែន» សូមកុំបរិភោគឡើយ ព្រោះដោយយល់ដល់អ្នកដែលបានប្រាប់ និងដោយយល់ដល់មនសិការ
មើល៍ ផ្ទៃមេឃ ហើយអស់ទាំងជាន់ផ្ទៃមេឃខាងលើ និងផែនដី ព្រមទាំងរបស់សព្វសារពើដែលនៅស្ថានទាំងនោះ សុទ្ធតែជារបស់ព្រះយេហូវ៉ាជាព្រះរបស់អ្នក
មើល៍ ហិបនៃសេចក្ដីសញ្ញារបស់ព្រះអម្ចាស់នៃផែនដីទាំងមូល នឹងនាំមុខអ្នករាល់គ្នាទៅក្នុងទន្លេយ័រដាន់។