Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូប 41:11 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

11 គ្មាន​នរណា​ឲ្យ​របស់​មក​យើង​ខ្ចី ហើយ​យើង​ត្រូវ​សង​ទៅ​គេ​វិញ​នោះ​ឡើយ ដ្បិត​អ្វីៗ​ទាំង​អស់​នៅ​លើ​ផែនដី​នេះ សុទ្ធ​តែ​ជា​កម្មសិទ្ធិ​របស់​យើង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

11 តើ​អ្នក​ណា​ដែល​ឲ្យ​អ្វី​មកយើង​ជា​មុន ដើម្បី​ឲ្យ​យើង​ត្រូវ​សង​គេ​វិញ? អ្វីៗ​សព្វ​សារពើ​នៅ​ក្រោម​មេឃ​ជា​របស់​យើង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

11 តើ​អ្នក​ណា​ដែល​ឲ្យ​អ្វី​មក​អញ​ជា​មុន បាន​ជា​អញ​ត្រូវ​សង​គេ​វិញ សារពើ​ទាំង​ប៉ុន្មាន​ដែល​នៅ​ក្រោម​មេឃ​ជា​របស់​ផង​អញ​ទេ​តើ។

សូមមើលជំពូក ចម្លង

អាល់គីតាប

11 គ្មាន​នរណា​ឲ្យ​របស់​មក​យើង​ខ្ចី ហើយ​យើង​ត្រូវ​សង​ទៅ​គេ​វិញ​នោះ​ឡើយ ដ្បិត​អ្វីៗ​ទាំង​អស់​នៅ​លើ​ផែនដី​នេះ សុទ្ធ​តែ​ជា​កម្មសិទ្ធិ​របស់​យើង។

សូមមើលជំពូក ចម្លង




យ៉ូប 41:11
18 ការដាក់ឲ្យឆ្លើយតបគ្នា  

ស្ថាន​មច្ចុរាជ​មិន​លាក់​កំបាំង​ចំពោះ ព្រះ‌ភ័ក្ត្រ​របស់​ព្រះអង្គ​ឡើយ ព្រះអង្គ​មើល​ធ្លុះ​ដល់​រណ្ដៅ​នៃ​សេចក្ដី​វិនាស។


ដ្បិត​ព្រះអង្គ​មើល​ធ្លុះ​រហូត​ដល់​ទៅ ទី​ដាច់​ស្រយាល​នៃ​ផែនដី និង​ទត​ឃើញ​អ្វីៗ​ទាំង​អស់​នៅ​ក្រោម​មេឃ។


តាម​យោបល់​របស់​លោក តើ​ព្រះអង្គ​ត្រូវ ដាក់​ទោស​អ្នក​ពោល​ដូច្នេះ​ឬ​ទេ? ខ្ញុំ​សួរ​បែប​នេះ ព្រោះ​លោក​ជា​អ្នក​តិទៀន គឺ​លោក​ទេ​តើ​ដែល​បាន​សម្រេច​ដូច្នេះ មិន​មែន​ខ្ញុំ​ទេ ហេតុ​នេះ​បើ​លោក​ដឹង សូម​និយាយ​មក​ចុះ!


បើ​លោក​ជា​មនុស្ស​សុចរិត តើ​បាន​ផល​អ្វី​ចំពោះ​ព្រះអង្គ? តើ​ព្រះអង្គ​ទទួល​អ្វី​ពី​លោក?


មក​ដល់​ត្រឹម​ណេះ យើង​មិន​ទាន់​បាន​ថ្លែង អំពី​អវ‌យវៈ កម្លាំង និង​សរីរាង្គ​ដ៏​ល្អ របស់​ក្រពើ​នៅ​ឡើយ​ទេ។


ព្រះអង្គ​រើ​ភ្នំ​ទាំង‌ឡាយ មិន​ឲ្យ​វា​ដឹង​ខ្លួន ព្រះអង្គ​រម្លើង​ភ្នំ ដោយ‌សារ​ព្រះ‌ពិរោធ របស់​ព្រះអង្គ។


ផ្ទៃ​មេឃ​ជា​កម្មសិទ្ធិ​របស់​ព្រះ‌អម្ចាស់ តែ​ព្រះអង្គ​ប្រទាន​ផែនដី​មក ឲ្យ​មនុស្ស​លោក។


ព្រះអង្គ​បាន​យាង​មក​ជួប​ព្រះ‌រាជា ទាំង​នាំ​យក​ព្រះ‌ពរ​ដ៏​ប្រសើរ​មក​ជា​មួយ​ផង ព្រះអង្គ​បាន​យក​មកុដ​មាស​សុទ្ធ មក​បំពាក់​ព្រះ‌សិរសា​របស់​ព្រះ‌រាជា។


ផែនដី និង​អ្វីៗ​សព្វ​សារ‌ពើ​នៅ​លើ​ផែនដី​សុទ្ធ​តែ​ជា​កម្មសិទ្ធិ​របស់​ព្រះ‌អម្ចាស់ ពិភព​លោក និង​អ្វីៗ​ទាំង​អស់​ដែល​រស់​នៅ​ក្នុង ពិភព​លោក ក៏​ជា​កម្មសិទ្ធិ​របស់​ព្រះអង្គ​ដែរ!


ប្រសិន​បើ​យើង​ឃ្លាន យើង​នឹង​មិន​និយាយ​ប្រាប់​អ្នក​រាល់​គ្នា​ឡើយ ដ្បិត​ពិភព​លោក និង​អ្វីៗ​ទាំង​អស់​នៅ​ក្នុង ពិភព​នេះ សុទ្ធ​តែ​ជា​កម្មសិទ្ធិ​របស់​យើង ។


ឥឡូវ​នេះ ប្រសិន​បើ​អ្នក​រាល់​គ្នា​ស្ដាប់​តាម​ពាក្យ​របស់​យើង ប្រសិន​បើ​អ្នក​រាល់​គ្នា​គោរព​សម្ពន្ធ‌មេត្រី​របស់​យើង នោះ​អ្នក​រាល់​គ្នា​នឹង​ទៅ​ជា​ប្រជា‌រាស្ត្រ​របស់​យើង​ផ្ទាល់ នៅ​ក្នុង​ចំណោម​ជាតិ​សាសន៍​ទាំង​អស់ ដ្បិត​ផែនដី​ទាំង​មូល​ជា​កម្មសិទ្ធិ​របស់​យើង។


តើ​នរណា​បាន​ថ្វាយ​អ្វី​មួយ​ទៅ​ព្រះអង្គ ដើម្បី​ឲ្យ​ព្រះអង្គ​តប​ស្នង​សង​គុណ​វិញ?​ ។


ដ្បិត «ផែនដី និង​អ្វីៗ​ដែល​ស្ថិត​នៅ​លើ​ផែនដី សុទ្ធ​តែ​ជា​កម្មសិទ្ធិ​របស់​ព្រះ‌អម្ចាស់​ទាំង​អស់» ។


ប៉ុន្តែ បើ​គេ​ប្រាប់​បងប្អូន​ថា «ម្ហូប​នេះ​ជា​ម្ហូប​សែន» សូម​កុំ​ពិសា​ឲ្យ​សោះ។ ធ្វើ​ដូច្នេះ មក​ពី​យល់​ដល់​អ្នក​ដែល​បាន​ប្រាប់​បងប្អូន និង​មក​ពី​មន‌សិការ​ដាស់‌តឿន។


ផ្ទៃ​មេឃ អាកាស‌វេហាស៍​ដ៏​ខ្ពស់​បំផុត និង​ផែនដី ព្រម​ទាំង​អ្វីៗ​នៅ​ទី​នោះ សុទ្ធ​តែ​ជា​កម្មសិទ្ធិ​របស់​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក។


គឺ​ហិប​នៃ​សម្ពន្ធ‌មេត្រី​របស់​ព្រះ‌អម្ចាស់​នៃ​ផែនដី​ទាំង​មូល​នឹង​ឆ្លង​កាត់​ទន្លេ​យ័រដាន់ នៅ​មុខ​អ្នក​រាល់​គ្នា។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម