ព្រះដំណាក់នេះនឹងក្លាយទៅជាគំនរបែកបាក់ អស់អ្នកណាដែលដើរកាត់តាមនោះ នឹងមានសេចក្ដីអស្ចារ្យក្នុងចិត្ត ហើយហួសចិត្ត ដោយពាក្យថា "ហេតុអ្វីបានជាព្រះយេហូវ៉ាធ្វើដូច្នេះ ដល់ស្រុក និងវិហារនេះ?"
យេរេមា 52:13 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកដុតព្រះវិហារនៃព្រះយេហូវ៉ា និងដំណាក់ស្តេច ព្រមទាំងផ្ទះនានានៅក្រុងយេរូសាឡិម គឺលោកដុតផ្ទះធំៗទាំងអស់ចោល។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកដុតកម្ទេចព្រះដំណាក់របស់ព្រះអម្ចាស់ ដំណាក់របស់ស្ដេច ព្រមទាំងផ្ទះនៅក្រុងយេរូសាឡឹម ជាពិសេស ផ្ទះរបស់ពួកអភិជន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ក៏ដុតព្រះវិហារនៃព្រះយេហូវ៉ា នឹងដំណាក់ស្តេច ព្រមទាំងបណ្តាផ្ទះនៅក្រុងយេរូសាឡិមផង គឺលោកដុតអស់ទាំងផ្ទះធំៗចោល អាល់គីតាប គាត់ដុតកំទេចដំណាក់របស់អុលឡោះតាអាឡា ដំណាក់របស់ស្ដេច ព្រមទាំងផ្ទះនៅក្រុងយេរូសាឡឹម ជាពិសេស ផ្ទះរបស់ពួកអភិជន។ |
ព្រះដំណាក់នេះនឹងក្លាយទៅជាគំនរបែកបាក់ អស់អ្នកណាដែលដើរកាត់តាមនោះ នឹងមានសេចក្ដីអស្ចារ្យក្នុងចិត្ត ហើយហួសចិត្ត ដោយពាក្យថា "ហេតុអ្វីបានជាព្រះយេហូវ៉ាធ្វើដូច្នេះ ដល់ស្រុក និងវិហារនេះ?"
លោកដុតព្រះវិហាររបស់ព្រះយេហូវ៉ា ព្រះរាជវាំង និងផ្ទះទាំងអស់នៅក្រុងយេរូសាឡិម លោកដុតចោលអស់ទាំងផ្ទះធំៗ។
គេដុតព្រះដំណាក់របស់ព្រះចោល ហើយរំលំកំផែងក្រុងយេរូសាឡិម ក៏ដុតអស់ទាំងព្រះរាជដំណាក់ ហើយបំផ្លាញគ្រឿងប្រដាប់មានតម្លៃ នៅក្នុងដំណាក់ទាំងនោះដែរ។
ឱព្រះអើយ ពួកសាសន៍ដទៃ បានចូលរុករានក្នុងមត៌ករបស់ព្រះអង្គ ហើយ គេបានបង្អាប់ព្រះវិហារបរិសុទ្ធរបស់ព្រះអង្គ ហើយបានបំផ្លាញក្រុងយេរូសាឡិម ឲ្យទៅជាគំនរថ្ម។
អស់ទាំងផ្ទះនៅក្រុងយេរូសាឡិម និងដំណាក់នៃស្តេចស្រុកយូដាទាំងប៉ុន្មាន ដែលគេបានធ្វើឲ្យស្មោកគ្រោកហើយ នោះនឹងបានដូចជាទីតូផែតនេះដែរ គឺអស់ទាំងផ្ទះណាដែលគេបានឡើងទៅលើដំបូល ដើម្បីដុតកំញានថ្វាយដល់ពួកពលបរិវារនៅលើមេឃ ហើយច្រួចតង្វាយថ្វាយដល់ព្រះដទៃនោះ។
ដ្បិតព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ យើងបានតាំងមុខទាស់នឹងទីក្រុងនេះ សម្រាប់ជាការអាក្រក់ មិនមែនជាការល្អទេ ទីក្រុងនេះនឹងត្រូវប្រគល់ទៅក្នុងកណ្ដាប់ដៃនៃស្តេចបាប៊ីឡូន ស្តេចនោះនឹងដុតទីក្រុងចោល។
ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ យើងនឹងផ្ចាលអ្នកឲ្យសមតាមផល ដែលអ្នកបានប្រព្រឹត្ត គឺយើងនឹងបង្កាត់ភ្លើងនៅក្នុងព្រៃអ្នក ភ្លើងនោះនឹងឆេះបំផ្លាញរបស់ទាំងអស់ដែលនៅជុំវិញ។
ហើយក៏ពោលថា យើងនឹងសង់ផ្ទះមួយធំ ដែលមានបន្ទប់ទូលាយសម្រាប់យើង ក៏ធ្វើបង្អួច ហើយបិទជញ្ជាំងដោយក្តារតាត្រៅ រួចលាបពណ៌ក្រហមស្រស់។
ពួកខាល់ដេ ដែលតយុទ្ធនឹងទីក្រុងនេះ គេនឹងចូលមកដុតចោល ព្រមទាំងផ្ទះទាំងប៉ុន្មានផង ជាទីដែលមនុស្សបានដុតកំញានថ្វាយដល់ព្រះបាល ហើយច្រួចតង្វាយច្រូចដល់ព្រះដទៃនៅលើដំបូល ជាការដែលបណ្ដាលឲ្យយើងខឹង
ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ មើល៍! យើងនឹងបង្គាប់ ហើយធ្វើឲ្យគេវិលមកឯទីក្រុងនេះវិញ គេនឹងច្បាំងចាប់យកទីក្រុងនេះបាន រួចដុតចោល យើងនឹងធ្វើឲ្យទីក្រុងទាំងប៉ុន្មាននៅស្រុកយូដាត្រូវខូចបង់ ឥតមានអ្នកណានៅ។
គេនឹងនាំភរិយា និងព្រះរាជ្យបុត្ររបស់ព្រះករុណាទាំងប៉ុន្មាន ចេញទៅឯពួកខាល់ដេ ហើយព្រះករុណាផ្ទាល់ក៏មិនរួចពីកណ្ដាប់ដៃគេដែរ គឺដៃស្តេចបាប៊ីឡូននឹងចាប់ទ្រង់បាន ហើយទ្រង់នឹងជាហេតុឲ្យទីក្រុងនេះត្រូវភ្លើងឆេះ»។
ហេតុនោះ យើងនឹងធ្វើដល់វិហារ ដែលហៅតាមឈ្មោះយើង គឺជាទីដែលអ្នករាល់គ្នាទុកចិត្តនេះ ហើយដល់ទីកន្លែងដែលយើងបានឲ្យដល់អ្នករាល់គ្នា និងបុព្វបុរសអ្នកផង ដូចជាបានធ្វើដល់ស៊ីឡូរនោះដែរ។
ព្រះអម្ចាស់ត្រឡប់ដូចជាខ្មាំងសត្រូវ ហើយបានលេបអ៊ីស្រាអែលបាត់ទៅ ព្រះអង្គបានលេបអស់ទាំងដំណាក់របស់គេ ហើយបំផ្លាញទីមាំមួនទាំងប៉ុន្មាន ព្រមទាំងចម្រើនការសោកសៅ និងការយំទួញក្នុងពួកកូនស្រីយូដាជាច្រើនឡើង។
ព្រះអង្គបានកន្ត្រាក់យកព្រះពន្លារបស់ព្រះអង្គ ចេញដោយកម្លាំង ទុកដូចជាសួនច្បារ ក៏បានបំផ្លាញកន្លែងប្រជុំរបស់ព្រះអង្គចោល ព្រះយេហូវ៉ាធ្វើឲ្យពួកក្រុងស៊ីយ៉ូនភ្លេចពិធីបុណ្យ និងថ្ងៃសប្ប័ទ ហើយក្នុងសេចក្ដីក្រោធរបស់ព្រះអង្គ ព្រះអង្គបានស្អប់ខ្ពើមដល់ស្តេច និងសង្ឃផង។
ព្រះអម្ចាស់បានបោះបង់អាសនារបស់ព្រះអង្គចោល ហើយបានខ្ពើមឆ្អើមចំពោះទីបរិសុទ្ធរបស់ព្រះអង្គដែរ ព្រះអង្គបានប្រគល់កំផែងព្រះរាជវាំងទាំងប៉ុន្មាន ទៅក្នុងកណ្ដាប់ដៃនៃពួកខ្មាំងសត្រូវ គេបានស្រែកហ៊ោនៅក្នុងព្រះវិហារនៃព្រះយេហូវ៉ា ដូចនៅថ្ងៃបុណ្យហ៊ឹកហ៊ាក់។
ព្រះយេហូវ៉ាបានសម្រេចនឹងបំផ្លាញកំផែង នៃកូនស្រីស៊ីយ៉ូន ក៏បានលាតខ្សែរង្វាស់ហើយ ឥតដកព្រះហស្តចេញពីការបំផ្លាញឡើយ ព្រះអង្គបានបណ្ដាលឲ្យទាំងរបងសីមា និងកំផែងទួញទំនួញ និងរោយរៀវជាមួយគ្នា
គេនឹងដុតផ្ទះអ្នកចោល ហើយសម្រេចយុត្តិធម៌ដល់អ្នក នៅចំពោះភ្នែកពួកស្រីៗជាច្រើន ដូច្នេះ យើងនឹងធ្វើឲ្យអ្នកលែងប្រព្រឹត្តការពេស្យា ហើយអ្នកនឹងមិនចេញថ្លៃឈ្នួលឲ្យគេទៀតឡើយ។
«ចូរប្រាប់ដល់ពួកវង្សអ៊ីស្រាអែលថា ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលដូច្នេះ មើល៍ យើងនឹងបង្អាប់ទីបរិសុទ្ធរបស់យើង និងសេចក្ដីអំនួតរបស់អំណាចអ្នករាល់គ្នា ហើយរបស់ដែលត្រូវចំណុចភ្នែកនៃអ្នក ព្រមទាំងសំណព្វចិត្តអ្នករាល់គ្នាផង ឯពួកកូនប្រុសកូនស្រីដែលអ្នកបានទុកចោលឯណោះ នោះនឹងត្រូវដួលស្លាប់ដោយដាវ
យើងនឹងចាត់ភ្លើងឲ្យទៅលើស្រុកយូដា ភ្លើងនោះនឹងឆេះបំផ្លាញទីមាំមួន របស់ក្រុងយេរូសាឡិម។
ដ្បិតមើល៍ ព្រះយេហូវ៉ាចេញរាជបញ្ជា នោះផ្ទះធំនឹងត្រូវបែកបាក់ខ្ទេចខ្ទី ហើយផ្ទះតូចក៏ត្រូវខ្ទេចខ្ទីអស់។
ដូច្នេះ ក្រុងស៊ីយ៉ូននឹងត្រូវគេភ្ជួររាស់ដូចជាស្រែចម្ការ ដោយព្រោះឯងរាល់គ្នា ហើយក្រុងយេរូសាឡិមនឹងត្រឡប់ជាគំនរ ឯភ្នំជាទីតាំងព្រះវិហារ គឺដូចជាទីខ្ពស់នៅព្រៃវិញ។
ពេលនោះ ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «តើអ្នករាល់គ្នាឃើញរបស់អស់ទាំងនេះឬទេ? ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា នៅទីនេះនឹងគ្មានថ្មណាមួយនៅត្រួតលើគ្នាទៀតឡើយ ទាំងអស់នឹងត្រូវទម្លាក់ចុះ»។