Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេ‌សេ‌គាល 16:41 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

41 គេ​នឹង​ដុត​ផ្ទះ​អ្នក​ចោល ហើយ​សម្រេច​យុត្តិ‌ធម៌​ដល់​អ្នក នៅ​ចំពោះ​ភ្នែក​ពួក​ស្រីៗ​ជា​ច្រើន ដូច្នេះ យើង​នឹង​ធ្វើ​ឲ្យ​អ្នក​លែង​ប្រព្រឹត្ត​ការ​ពេស្យា ហើយ​អ្នក​នឹង​មិន​ចេញ​ថ្លៃ​ឈ្នួល​ឲ្យ​គេ​ទៀត​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

41 ពួក​គេ​នឹង​ដុត​ផ្ទះ​របស់​នាង ពួក​គេ​នឹង​កាត់​ទោស​នាង​ឲ្យ​ស្រី​ជា​ច្រើន​ឃើញ។ យើង​នឹង​បញ្ឈប់​អំពើ​ពេស្យា‌ចារ​របស់​នាង នាង​លែង​បង់​ប្រាក់​ឲ្យ​សហាយ​របស់​នាង​ទៀត​ហើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

41 រួច​គេ​នឹង​ដុត​ផ្ទះ​ឯង​ចោល ហើយ​នឹង​សំរេច​សេចក្ដី​យុត្តិ‌ធម៌​ដល់​ឯង នៅ​ចំពោះ​ភ្នែក​ពួក​ស្រីៗ​ជា​ច្រើន ដូច្នេះ អញ​នឹង​ធ្វើ​ឲ្យ​ឯង​លែង​ប្រព្រឹត្ត​ការ​សំផឹង ហើយ​ឯង​នឹង​មិន​ចេញ​ថ្លៃ​ឈ្នួល​ឲ្យ​គេ​ទៀត​ឡើយ

សូមមើលជំពូក ចម្លង

អាល់គីតាប

41 ពួក​គេ​នឹង​ដុត​ផ្ទះ​របស់​នាង ពួក​គេ​នឹង​កាត់​ទោស​នាង​ឲ្យ​ស្រី​ជា​ច្រើន​ឃើញ។ យើង​នឹង​បញ្ឈប់​អំពើ​ពេស្យា‌ចារ​របស់​នាង នាង​លែង​បង់​ប្រាក់​ឲ្យ​សហាយ​របស់​នាង​ទៀត​ហើយ។

សូមមើលជំពូក ចម្លង




អេ‌សេ‌គាល 16:41
24 ការដាក់ឲ្យឆ្លើយតបគ្នា  

លោក​ដុត​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា ព្រះ‌រាជ‌វាំង និង​ផ្ទះ​ទាំង​អស់​នៅ​ក្រុង​យេរូ‌សាឡិម លោក​ដុត​ចោល​អស់​ទាំង​ផ្ទះ​ធំៗ។


ព្រះ‌អង្គ​ប្រហារ​គេ​ទុក​ដូច​ជា​មនុស្ស​អាក្រក់ នៅ​កណ្ដាល​ជំនុំ ចំពោះ​មុខ​គេ


អស់​ទាំង​រូប​ព្រះ​នឹង​សាប‌សូន្យ​បាត់​អស់​រលីង។


ដូច្នេះ អំពើ​ទុច្ចរិត​របស់​ពួក​យ៉ាកុប នឹង​ត្រូវ​បាន​លើក​លែង​ដោយ​ការ​នេះ​ឯង ហើយ​នេះ​ជា​ផល​ដែល​កើត​ពី ការ​ដកយក​អំពើ​បាប​របស់​គេ​ចេញ គឺ​ព្រះ‌អង្គ​នឹង​ធ្វើ​ឲ្យ​ថ្ម​ទាំង​ប៉ុន្មាន​នៃ​អាស‌នា បាន​ដូច​ជា​ថ្ម​កំបោរ​ដែល​គេ​កិន​កម្ទេច ដើម្បី​កុំ​ឲ្យ​នៅ​មាន​បង្គោល​សក្ការៈ និង​រូប​ព្រះអាទិត្យ​ទៀត​ឡើយ។


ពួក​ខាល់ដេ​ក៏​ដុត​ព្រះ‌រាជ​វាំង និង​ផ្ទះ​ទាំង​ប៉ុន្មាន​របស់​បណ្ដា‌ជន​ចោល ព្រម​ទាំង​រំលំ​កំផែង​ក្រុង​យេរូ‌សាឡិម​ផង។


លោក​ដុត​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា និង​ដំណាក់​ស្តេច ព្រម​ទាំង​ផ្ទះនានា​នៅ​ក្រុង​យេរូ‌សាឡិម គឺ​លោក​ដុត​ផ្ទះ​ធំៗ​ទាំង​អស់​ចោល។


យើង​នឹង​នាំ​អ្នក​រាល់​គ្នា​ចេញ​ទៅ​ក្រៅ​ទី​ក្រុង ហើយ​ប្រគល់​ទៅ​ក្នុង​កណ្ដាប់​ដៃ​នៃ​សាសន៍​ដទៃ ព្រម​ទាំង​សម្រេច​សេចក្ដី​យុត្តិ‌ធម៌ដល់​អ្នក។


គេ​តែង‌តែ​ឲ្យ​ឈ្នួល​ដល់​ស្រី​ពេស្យា​ទាំង​ប៉ុន្មាន តែ​អ្នក​វិញ អ្នក​ឲ្យ​ឈ្នួល​ដល់​សហាយ​អ្នក​ទាំង​អស់ ក៏​សូក​គេ​ឲ្យ​មករក​អ្នក​ពី​គ្រប់​ទិស​ទី‌វិញ សម្រាប់​ទទួល​រួម‌បវេណី។


គេ​បាន​បើក​កេរ‌ខ្មាស​របស់​វា ហើយ​ចាប់​យក​កូន​ប្រុស​កូន​ស្រី​របស់​វា ព្រម​ទាំង​សម្លាប់​ខ្លួន​វា​ដោយ​ដាវ​ផង រួច​វា​ល្បី​ឈ្មោះ​នៅ​ក្នុង​ពួក​ស្រីៗ ដ្បិត​គេ​បាន​សម្រេច​ទោស​ដល់​វា។


គឺ​យ៉ាង​នោះ​ដែល​យើង​នឹង​បំបាត់​អំពើ​អាស្រូវ​បារាយណ៍​ពី​អ្នក​ចេញ ព្រម​ទាំង​ការ​ពេស្យា​របស់​អ្នក ដែល​ជាប់​មក​ពី​ស្រុក​អេស៊ីព្ទ អ្នក​នឹង​មិន​សំលៀង​ភ្នែក​មើល​ទៅ​គេ​ទៀត​ឡើយ ក៏​មិន​រឭក​ដល់​ស្រុក​អេស៊ីព្ទ​ទៀត​ដែរ។


គឺ​យ៉ាង​នោះ​ដែល​យើង​នឹង​បំបាត់​ការ​អាស្រូវ​បារាយណ៍​ចេញ​ពី​ស្រុក ដើម្បី​នឹង​បង្រៀន​ពួក​ស្រីៗ​ទាំង​អស់ មិន​ឲ្យ​ប្រព្រឹត្ត​តាម​ការ​អាស្រូវ​បារាយណ៍​នាង​ត​ទៅ។


ក៏​មិន​ធ្វើ​ឲ្យ​ខ្លួន​ស្មោក‌គ្រោក​ដោយ​គោរព​ដល់​រូប​ព្រះ ឬ​ដោយ​របស់​គួរ​ស្អប់​ខ្ពើម ឬ​ដោយ​អំពើ​រំលង​របស់​ខ្លួន​ទៀត​ដែរ យើង​នឹង​ជួយ​សង្គ្រោះ​គេ ឲ្យ​រួច​ពី​គ្រប់​ទាំង​ទី​អាស្រ័យ​នៅ​របស់​គេ ជា​កន្លែង​ដែល​គេ​បាន​ធ្វើ​បាប​នោះ ហើយ​យើង​នឹង​ជម្រះ​គេ​ឲ្យ​ស្អាត​វិញ យ៉ាង​នោះ គេ​នឹង​បាន​ជា​ប្រជា‌រាស្ត្រ​របស់​យើង ហើយ​យើង​នឹង​ធ្វើ​ជា​ព្រះ​ដល់​គេ។


អ្នក​នឹង​ឃើញ​ការ​ប្រៀន‌ប្រដៅ ដែល​នាំ​ឲ្យ​សាសន៍​ទាំង​ឡាយ​ដែល​នៅ​ជុំ‌វិញ​ត្មះ‌តិះ‌ដៀល​អ្នក និង​តក់​ស្លុត ក្នុង​កាល​ដែល​យើង​សម្រេច​សេចក្ដី​យុត្តិ‌ធម៌​ដល់​អ្នក ដោយ​កំហឹង​យ៉ាង​ឃោរ‌ឃៅ ហើយ​បន្ទោស​ខ្លាំងៗ (យើង​នេះ​គឺ​យេហូវ៉ា បាន​ចេញ​វាចា​ហើយ)។


បាន​ជា​ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា គឺ​យើង​នេះ​ហើយ បាន​ទាស់​នឹង​អ្នក យើង​នឹង​សម្រេច​សេចក្ដី​យុត្តិ‌ធម៌ នៅ​កណ្ដាល​អ្នក ឲ្យ​សាសន៍​ដទៃ​បាន​ឃើញ​ដែរ។


ដូច្នេះ ក្រុង​ស៊ីយ៉ូន​នឹង​ត្រូវ​គេ​ភ្ជួរ​រាស់​ដូច​ជា​ស្រែ​ចម្ការ ដោយ​ព្រោះ​ឯង​រាល់​គ្នា ហើយ​ក្រុង​យេរូ‌សាឡិម​នឹង​ត្រឡប់​ជា​គំនរ ឯ​ភ្នំ​ជា​ទី​តាំង​ព្រះ‌វិហារ គឺ​ដូច​ជា​ទី​ខ្ពស់​នៅ​ព្រៃ​វិញ។


ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​មាន​ព្រះ‌បន្ទូល​ថា៖ «នៅ​ថ្ងៃ​នោះ យើង​នឹង​កាត់​ឈ្មោះ​អស់​ទាំង​រូប​ព្រះ​ឲ្យ​សូន្យ​ចេញ​ពី​ស្រុក ឥត​មាន​អ្នក​ណា​នឹក​ចាំ​តទៅ​ទៀត​ឡើយ យើង​នឹង​ធ្វើ​ឲ្យ​ពួក​ហោរា និង​វិញ្ញាណ​អសោច​ចេញ​ផុត​ពី​ស្រុក​ដែរ។


ដូច្នេះ សាសន៍​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា​នឹង​ឮ រួច​ភ័យ​ខ្លាច ហើយ​លែង​ប្រព្រឹត្ត​សេចក្ដី​អាក្រក់​បែប​នេះ នៅ​ក្នុងចំណោម​អ្នក​រាល់​គ្នា​ទៀត។


ត្រូវ​ប្រមូល​អស់​ទាំង​ជ័យ​ភណ្ឌនៅ​ទី​ក្រុង​នោះ មក​ដាក់​នៅ​ចំកណ្ដាល​ទីលាន​ក្រុង ហើយ​ដុត​ទាំង​អស់ ទាំង​ទី​ក្រុង និង​ជ័យ​ភណ្ឌ​ទាំង​ប៉ុន្មាន ថ្វាយ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក រួច​ទី​ក្រុង​នោះ​នឹង​នៅ​ជា​គំនរ​ជា​ដរាប​ត​ទៅ ឥត​មាន​អ្នក​ណា​សង់​ឡើង​វិញ​ឡើយ។


នោះ​គេ​ត្រូវ​នាំ​នាង​ចេញទៅ​មាត់​ទ្វារ​ផ្ទះ​ឪពុក​របស់​នាង ហើយ​ត្រូវ​ឲ្យ​មនុស្ស​នៅ​ក្រុង​នោះ​ចោល​សម្លាប់​នឹង​ថ្ម ដ្បិត​នាង​បាន​ប្រព្រឹត្ត​អំពើ​ដ៏​ថោក​ទាប​ក្នុង​ស្រុក​អ៊ីស្រា‌អែល ដោយ​បាន​បង្ខូច​ខ្លួន​នៅ​ក្នុង​ផ្ទះ​របស់​ឪពុក។ ធ្វើ​ដូច្នេះ អ្នក​នឹង​បំបាត់​អំពើ​អាក្រក់​ចេញ​ពី​ចំណោម​អ្នក​រាល់​គ្នា។


នោះ​អ្នក​រាល់​គ្នា​ត្រូវ​នាំ​អ្នក​ទាំង​ពីរ​ចេញ​ទៅ​ទ្វារ​ក្រុង ហើយ​ចោល​សម្លាប់​នឹង​ថ្ម​ទៅ នាង​មាន​ទោស ដោយ​ព្រោះ​នៅ​ក្នុង​ទី​ក្រុង ហើយ​មិន​បាន​ស្រែក​ឲ្យ​គេ​ជួយ ឯ​បុរស​នោះ ដោយ​ព្រោះ​បាន​រំលោភ​ប្រពន្ធ​របស់​អ្នក​ជិត​ខាង​ខ្លួន។ ធ្វើ​ដូច្នេះ អ្នក​នឹង​បំបាត់​អំពើ​អាក្រក់​ចេញ​ពី​ចំណោម​អ្នក​រាល់​គ្នា។


ចំណែក​អស់​អ្នក​ដែលនៅ​តែ​មានះ​ក្នុង​អំពើ​បាប ត្រូវ​បន្ទោស​គេ​នៅ​មុខ​មនុស្ស​ទាំង​អស់ ដើម្បី​ឲ្យ​អ្នក​ឯ​ទៀតបាន​ខ្លាច​ដែរ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម