Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ របា‌ក្សត្រ 36:19 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

19 គេ​ដុត​ព្រះ‌ដំណាក់​របស់​ព្រះ​ចោល ហើយ​រំលំ​កំផែង​ក្រុង​យេរូ‌សាឡិម ក៏​ដុត​អស់​ទាំង​ព្រះ‌រាជ‌ដំណាក់ ហើយ​បំផ្លាញ​គ្រឿង​ប្រដាប់​មាន​តម្លៃ នៅ​ក្នុង​ដំណាក់​ទាំង​នោះ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

19 កង‌ទ័ព​បាប៊ី‌ឡូន​បាន​ដុត​ព្រះ‌ដំណាក់​របស់​ព្រះ‌ជាម្ចាស់ ផ្ដួល​រំលំ​កំពែង​ក្រុង​យេរូ‌សាឡឹម ព្រម​ទាំង​ដុត​វិមាន​ផ្សេងៗ និង​កម្ទេច​វត្ថុ​ដ៏​មាន​តម្លៃ​ទាំង​អស់​ចោល។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

19 គេ​ដុត​ព្រះ‌វិហារ​នៃ​ព្រះ​បង់ ហើយ​រំលំ​កំផែង​ក្រុង​យេរូ‌សាឡិម ក៏​ដុត​អស់​ទាំង​ព្រះ‌រាជ‌ដំណាក់ ហើយ​បំផ្លាញ​គ្រឿង​ប្រដាប់​មាន​ដំឡៃ នៅ​ក្នុង​ដំណាក់​ទាំង​នោះ​ដែរ

សូមមើលជំពូក ចម្លង

អាល់គីតាប

19 កង‌ទ័ព​បាប៊ី‌ឡូន​បាន​ដុត​ដំណាក់​របស់​អុលឡោះផ្តួល​រំលំ​កំពែង​ក្រុង​យេរូ‌សាឡឹម ព្រម​ទាំង​ដុត​វិមាន​ផ្សេងៗ និង​កំទេច​វត្ថុ​ដ៏​មាន​តម្លៃ​ទាំង​អស់​ចោល។

សូមមើលជំពូក ចម្លង




២ របា‌ក្សត្រ 36:19
22 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះ‌ដំណាក់​នេះ​នឹង​ក្លាយ​ទៅ​ជាគំនរ​បែក​បាក់ អស់​អ្នក​ណា​ដែល​ដើរ​កាត់​តាម​នោះ នឹង​មាន​សេចក្ដី​អស្ចារ្យ​ក្នុង​ចិត្ត ហើយ​ហួស​ចិត្ត ដោយ​ពាក្យ​ថា "ហេតុ​អ្វី​បាន​ជា​ព្រះ‌យេហូវ៉ា​ធ្វើ​ដូច្នេះ ដល់​ស្រុក និង​វិហារ​នេះ?"


ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ មើល​យើង​នឹង​ធ្វើ​ឲ្យ​មាន​សេចក្ដី​អាក្រក់​មក​លើ​ទី​នេះ ហើយ​លើ​ពួក​អ្នក​ដែល​នៅ​ទី​នេះ​ផង គឺ​គ្រប់​ទាំង​បណ្ដាសា​កត់​ទុក​ក្នុង​គម្ពីរ ដែល​គេ​បាន​អាន​មើល​ថ្វាយ​ស្តេច​ពួក​យូដា


យើង​នឹង​ដក​អ្នក​រាល់​គ្នា​ចេញ​ពី​ស្រុក​ដែល​យើង​បាន​ឲ្យ​ដល់​អ្នក​រាល់​គ្នា រួច​ដំណាក់​នេះ​ដែល​យើង​បាន​ញែក​ជា​បរិសុទ្ធ ទុក​សម្រាប់​ឈ្មោះ​យើង នោះ​យើង​នឹង​បោះ‌បង់​ចោល​ពី​ភ្នែក​របស់​យើង ឲ្យ​បាន​ត្រឡប់​ជាពាក្យ​ពោល និង​ជា​ពាក្យ​ចំអក ក្នុង​ចំណោម​អស់​ទាំង​សាសន៍។


អ្នក​ទាំង​នោះ​តប​មក​ខ្ញុំ​ថា៖ «ពួក​អ្នក​នៅ​សល់​ក្នុង​ខេត្ត​នោះ គឺ​ពួក​អ្នក​ដែល​នៅ​រស់​រាន​មាន​ជីវិត រួច​ផុត​ពី​ការ​ជាប់​ជា​ឈ្លើយ កំពុង​រង​ទុក្ខ​វេទនា និង​សេចក្ដី​អាម៉ាស់​ជា​ខ្លាំង។ រី​ឯ​កំផែង​ក្រុង​យេរូ‌សាឡិម​ក៏​ត្រូវ​បាក់​បែក ហើយ​ទ្វារ​ក្រុង​ក៏​ត្រូវ​បាន​គេ​ដុតបំផ្លាញ​ដែរ»។


ខ្ញុំ​ទូល​ស្តេច​ថា៖ «សូម​ឲ្យ​ព្រះ‌ករុណា​មាន​ព្រះ​ជន្ម​គង់​នៅ​ជា​ដរាប​ត​រៀង​ទៅ! តើ​មិន​ឲ្យ​ទូល‌បង្គំ​មាន​ទឹក​មុខ​ក្រៀម​ក្រំ​ម្ដេច​បាន បើ​ទី​ក្រុង​ជា​កន្លែង​ដែល​មាន​ផ្នូរ​បុព្វ‌បុរស​របស់​ទូល‌បង្គំ នៅ​តែ​បាក់​បែក ហើយ​ទ្វារ​ក្រុង​ក៏​ត្រូវ​ភ្លើង​ឆេះ​អស់​ទៅ​ហើយ​ដូច្នេះ?»


ឱ​ព្រះ​អើយ ពួក​សាសន៍​ដទៃ បាន​ចូល​រុក‌រាន​ក្នុង​មត៌ក​របស់​ព្រះ‌អង្គ ហើយ គេ​បាន​បង្អាប់​ព្រះ‌វិហារ​បរិសុទ្ធ​របស់​ព្រះ‌អង្គ ហើយ​បាន​បំផ្លាញ​ក្រុង​យេរូ‌សាឡិម ឲ្យ​ទៅ​ជា​គំនរ​ថ្ម។


ដ្បិត​គេ​បាន​ស៊ី​បង្ហិន​ពួក​យ៉ាកុប ហើយ​បំផ្លាញ​ទី​លំនៅ​របស់គេ។


ខ្មាំង​សត្រូវ​បាន​យក​ភ្លើង ដុត​ដើម​ទំពាំង​បាយ​ជូរ​នេះ គេបាន​កាប់​វាចោល សូម​ឲ្យ​គេ​វិនាស​ដោយ​ការ​បន្ទោស ចេញ​ពី​ព្រះ‌ភក្ត្រ​ព្រះ‌អង្គ!


យើង​នឹង​បំផ្លាញ​អស់​រលីង នឹង​គ្មាន​អ្នក​ណា​កាត់​លួស ឬ​ជ្រួយ​ដី​ទៀត​ឡើយ គឺ​នឹង​កើត​មាន​អញ្ចាញ ហើយ​នឹង​បន្លា​ដុះ​ឡើង​វិញ ហើយ​យើង​នឹង​បង្គាប់​ដល់​មេឃ ហាម​មិន​ឲ្យ​ធ្លាក់​ភ្លៀង​មក​លើ​ចម្ការ​នោះ​ត​ទៅ


ដ្បិត​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ យើង​បាន​តាំង​មុខ​ទាស់​នឹង​ទី​ក្រុង​នេះ សម្រាប់​ជា​ការ​អាក្រក់ មិន​មែន​ជា​ការ​ល្អ​ទេ ទី​ក្រុង​នេះ​នឹង​ត្រូវ​ប្រគល់​ទៅ​ក្នុង​កណ្ដាប់​ដៃ​នៃ​ស្តេច​បាប៊ីឡូន ស្តេច​នោះ​នឹង​ដុត​ទី​ក្រុង​ចោល។


ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ យើង​នឹង​ផ្ចាល​អ្នក​ឲ្យ​សម​តាម​ផល ដែល​អ្នក​បាន​ប្រព្រឹត្ត គឺ​យើង​នឹង​បង្កាត់​ភ្លើង​នៅ​ក្នុង​ព្រៃ​អ្នក ភ្លើង​នោះ​នឹង​ឆេះ​បំផ្លាញ​របស់​ទាំង​អស់​ដែល​នៅ​ជុំ‌វិញ។


ពួក​ខាល់ដេ ដែល​តយុទ្ធ​នឹង​ទី​ក្រុង​នេះ គេ​នឹង​ចូល​មក​ដុត​ចោល ព្រម​ទាំង​ផ្ទះ​ទាំង​ប៉ុន្មាន​ផង ជា​ទី​ដែល​មនុស្ស​បាន​ដុត​កំញាន​ថ្វាយ​ដល់​ព្រះ‌បាល ហើយ​ច្រួច​តង្វាយ​ច្រូច​ដល់​ព្រះ​ដទៃ​នៅ​លើ​ដំបូល ជា​ការ​ដែល​បណ្ដាល​ឲ្យ​យើង​ខឹង


ហេតុ​នោះ យើង​នឹង​ធ្វើ​ដល់​វិហារ ដែល​ហៅ​តាម​ឈ្មោះ​យើង គឺ​ជា​ទី​ដែល​អ្នក​រាល់​គ្នា​ទុក​ចិត្ត​នេះ ហើយ​ដល់​ទី​កន្លែង​ដែល​យើង​បាន​ឲ្យ​ដល់​អ្នក​រាល់​គ្នា និង​បុព្វ‌បុរស​អ្នក​ផង ដូច​ជា​បាន​ធ្វើ​ដល់​ស៊ីឡូរ​នោះ​ដែរ។


កុំ​ទុក​ចិត្ត​នឹង​ពាក្យ​បញ្ឆោត ដែល​ថា នេះ​ជា​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា​ឡើយ។


ម្ដេច​ក៏​មាស​ប្រែជា​ស្រអាប់ ហើយ​មាស​សុទ្ធ​ប្រែ​ជាបាត់​បង់រស្មី! ថ្ម​ទាំង​ប៉ុន្មាន​នៃ​ទី​បរិសុទ្ធនៅ​រាយ​ប៉ាយ គ្រប់ទី​កន្លែង ត្រង់​ដើម​ផ្លូវ។


ដូច្នេះ ក្រុង​ស៊ីយ៉ូន​នឹង​ត្រូវ​គេ​ភ្ជួរ​រាស់​ដូច​ជា​ស្រែ​ចម្ការ ដោយ​ព្រោះ​ឯង​រាល់​គ្នា ហើយ​ក្រុង​យេរូ‌សាឡិម​នឹង​ត្រឡប់​ជា​គំនរ ឯ​ភ្នំ​ជា​ទី​តាំង​ព្រះ‌វិហារ គឺ​ដូច​ជា​ទី​ខ្ពស់​នៅ​ព្រៃ​វិញ។


ប៉ុន្តែ ពាក្យ និង​បញ្ញត្តិ​ច្បាប់​ដែលយើង​បាន​បង្គាប់​ដល់​ពួក​ហោរា ជា​អ្នក​បម្រើ​យើង តើ​គេ​មិន​បានវិល​មកធ្វើ​តាម​បុព្វ‌បុរស​ឯង​រាល់​គ្នា​ទេ​ឬ? ដូច្នេះ គេ​បែរ​ជា​ពោល​ថា ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​បាន​គិត​ធ្វើ​ដល់​យើង តាម​ផ្លូវ​ប្រព្រឹត្ត និង​តាម​ការ​ដែល​យើង​រាល់​គ្នា​បាន​ធ្វើ​ជា​យ៉ាង​ណា នោះ​ព្រះ‌អង្គ​ក៏​បាន​ធ្វើ​ដល់​យើង​យ៉ាង​នោះ​ឯង»។


«រីឯ​របស់​ដែល​អ្នក​រាល់​គ្នា​ឃើញ​ទាំង​នេះ នោះ​នឹង​មាន​ថ្ងៃ​មក​ដល់ ដែល​នឹង​គ្មាន​ថ្ម​ណា​នៅ​ត្រួត​លើ​គ្នា​ទៀត​ឡើយ គឺ​ទាំង​អស់​នឹង​ត្រូវ​ទម្លាក់​ចុះ»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម