ដ្បិតព្រះយេហូវ៉ាសព្វព្រះហឫទ័យ នឹងប្រជារាស្ត្រព្រះអង្គ ព្រះអង្គតាក់តែងមនុស្សរាបសា ដោយការសង្គ្រោះ។
ទំនុកតម្កើង 76:9 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នៅពេលព្រះក្រោកឡើងជំនុំជម្រះ ដើម្បីសង្គ្រោះមនុស្សទន់ទាបទាំងប៉ុន្មាន នៅលើផែនដី។ –បង្អង់ ព្រះគម្ពីរខ្មែរសាកល ពេលនោះ ព្រះបានក្រោកឡើងដើម្បីសេចក្ដីយុត្តិធម៌ ដើម្បីសង្គ្រោះមនុស្សតូចទាបទាំងអស់នៅលើផែនដី។ សេឡា ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គឺព្រះអង្គក្រោកឡើងវិនិច្ឆ័យទោស និងសង្គ្រោះមនុស្សទន់ទាបទាំងប៉ុន្មាន នៅលើផែនដីនេះ។ - សម្រាក ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គឺក្នុងកាលដែលព្រះទ្រង់ឈរឡើង ដើម្បីជំនុំជំរះ ប្រយោជន៍នឹងជួយសង្គ្រោះដល់ពួកមនុស្សរាបសា នៅផែនដី។ –បង្អង់ អាល់គីតាប គឺទ្រង់ក្រោកឡើងវិនិច្ឆ័យទោស និងសង្គ្រោះមនុស្សទន់ទាបទាំងប៉ុន្មាន នៅលើផែនដីនេះ។ - សម្រាក |
ដ្បិតព្រះយេហូវ៉ាសព្វព្រះហឫទ័យ នឹងប្រជារាស្ត្រព្រះអង្គ ព្រះអង្គតាក់តែងមនុស្សរាបសា ដោយការសង្គ្រោះ។
ព្រះអង្គនាំមនុស្សសុភាព ឲ្យប្រព្រឹត្តតាមមាគ៌ាដ៏ត្រឹមត្រូវ ហើយបង្រៀនមនុស្សរាបសារ ឲ្យស្គាល់ផ្លូវរបស់ព្រះអង្គ។
សូមឲ្យព្រះរាជាបានការពារក្ដីរបស់មនុស្សក្រីក្រ ក្នុងចំណោមប្រជារាស្ត្រ ជួយសង្គ្រោះពួកកូនរបស់មនុស្សកម្សត់ទុគ៌ត ហើយកម្ទេចពួកអ្នកជិះជាន់គេ ឲ្យខ្ទេចខ្ទីទៅ។
គឺនឹងជំនុំជម្រះពួកទាល់ក្រ ដោយសេចក្ដីសុចរិត ហើយសម្រេចក្តីឲ្យមនុស្សរាបសានៅផែនដី ដោយសេចក្ដីទៀងត្រង់ ក៏នឹងវាយផែនដីដោយរំពាត់នៃមាត់ខ្លួន ព្រមទាំងប្រហារជីវិតមនុស្សដែលប្រព្រឹត្តអាក្រក់ ដោយខ្យល់ដង្ហើមពីបបូរមាត់ផង។
គេឡើងសាច់ធាត់ ហើយប៉ផូរ គេប្រព្រឹត្តអំពើអាក្រក់ហួសល្បត់ ឥតដែលកាន់ក្ដីជំនួសពួកកំព្រា ដើម្បីឲ្យពួកនោះបានចម្រើនឡើងឡើយ ក៏មិនសម្រេចត្រឹមត្រូវដល់ពួកកម្សត់។
ឯព្រះយេហូវ៉ា ព្រះអង្គគង់នៅក្នុងព្រះវិហារបរិសុទ្ធរបស់ព្រះអង្គវិញ ចូរឲ្យផែនដីទាំងមូលស្ងៀមនៅចំពោះព្រះអង្គ។
អ្នកទាំងអស់គ្នាដែលរាបសានៅក្នុងស្រុក ដែលធ្វើតាមបង្គាប់របស់ព្រះយេហូវ៉ាអើយ ចូរស្វែងរកព្រះអង្គ ចូរស្វែងរកសេចក្ដីសុចរិត ចូរស្វែងរកសេចក្ដីរាបសាចុះ ប្រហែលជាឯងរាល់គ្នានឹងបានបិទបាំង នៅថ្ងៃនៃសេចក្ដីក្រោធរបស់ព្រះយេហូវ៉ា។
រំពេចនោះ ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកម៉ូសេ អើរ៉ុន និងម៉ារាមថា៖ «ចូរអ្នកទាំងបីនាំគ្នាចេញទៅកាន់ត្រសាលជំនុំទៅ»។ ដូច្នេះ អ្នកទាំងបីក៏ចេញទៅ។
តែត្រូវតុបតែងខាងក្នុងជម្រៅចិត្ត ដោយគ្រឿងលម្អដែលមិនចេះពុករលួយនៃវិញ្ញាណសម្លូត និងរម្យទម ដែលមានតម្លៃវិសេសបំផុតនៅចំពោះព្រះវិញ។