Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 76:9 - ព្រះគម្ពីរខ្មែរសាកល

9 ពេលនោះ ព្រះ​បាន​ក្រោកឡើង​ដើម្បី​សេចក្ដីយុត្តិធម៌ ដើម្បី​សង្គ្រោះ​មនុស្ស​តូចទាប​ទាំងអស់​នៅលើ​ផែនដី​។ សេឡា

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

9 នៅ​ពេល​ព្រះ​ក្រោក​ឡើង​ជំនុំ‌ជម្រះ ដើម្បី​សង្គ្រោះ​មនុស្ស​ទន់​ទាបទាំង​ប៉ុន្មាន នៅ​លើ​ផែនដី។ –បង្អង់

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

9 គឺ​ព្រះអង្គ​ក្រោក​ឡើង​វិនិច្ឆ័យ​ទោស និង​សង្គ្រោះ​មនុស្ស​ទន់‌ទាប​ទាំង​ប៉ុន្មាន នៅ​លើ​ផែនដី​នេះ។ - សម្រាក

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

9 គឺ​ក្នុង​កាល​ដែល​ព្រះ‌ទ្រង់​ឈរ​ឡើង ដើម្បី​ជំនុំ‌ជំរះ ប្រយោជន៍​នឹង​ជួយ​សង្គ្រោះ​ដល់​ពួក​មនុស្ស​រាបសា នៅ​ផែនដី។ –បង្អង់

សូមមើលជំពូក ចម្លង

អាល់គីតាប

9 គឺ​ទ្រង់​ក្រោក​ឡើង​វិនិច្ឆ័យ​ទោស និង​សង្គ្រោះ​មនុស្ស​ទន់‌ទាប​ទាំង​ប៉ុន្មាន នៅ​លើ​ផែនដី​នេះ។ - សម្រាក

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 76:9
12 ការដាក់ឲ្យឆ្លើយតបគ្នា  

ដ្បិត​ព្រះយេហូវ៉ា​សព្វព្រះហឫទ័យ​នឹង​ប្រជារាស្ត្រ​របស់ព្រះអង្គ ព្រះអង្គ​នឹង​តុបតែង​មនុស្ស​តូចទាប​ដោយ​សេចក្ដីសង្គ្រោះ​។


ព្រះអង្គ​ទ្រង់​នាំ​មនុស្ស​តូចទាប​ឲ្យដើរ​ក្នុង​សេចក្ដីយុត្តិធម៌ ហើយ​បង្រៀន​មាគ៌ា​របស់ព្រះអង្គ​ដល់​ពួកគេ​។


សូមឲ្យ​ទ្រង់​រកយុត្តិធម៌​ឲ្យ​មនុស្ស​ទ័លក្រ​ក្នុងចំណោម​ប្រជារាស្ត្រ សូមឲ្យ​ទ្រង់​សង្គ្រោះ​កូនចៅ​របស់​មនុស្ស​ខ្វះខាត ហើយ​ជាន់កម្ទេច​អ្នកដែល​សង្កត់សង្កិន​។


គឺ​លោក​នឹង​ជំនុំជម្រះ​អ្នកក្រខ្សត់​ដោយ​សេចក្ដីសុចរិតយុត្តិធម៌ ហើយ​សម្រេចសេចក្ដី​ឲ្យ​មនុស្ស​តូចទាប​នៅ​ផែនដី​ដោយ​សេចក្ដីទៀងត្រង់ ក៏​នឹង​វាយ​ផែនដី​ដោយ​រំពាត់​នៃ​មាត់ ព្រមទាំង​សម្លាប់​មនុស្ស​អាក្រក់​ដោយ​ខ្យល់ដង្ហើម​នៃ​បបូរមាត់​ផង​។


មានពរ​ហើយ អ្នក​ដែល​បន្ទាបខ្លួន ដ្បិត​ពួកគេ​នឹង​ទទួល​ផែនដីជាមរតក​។


ផ្ទុយទៅវិញ ចូរតុបតែង​បុគ្គល​ខាងក្នុង​នៃ​ចិត្ត​ដោយ​អ្វី​ដែលមិនចេះសាបសូន្យ គឺ​វិញ្ញាណ​បន្ទាបខ្លួន និង​ស្រគត់ស្រគំ ដែល​មានតម្លៃ​នៅចំពោះ​ព្រះ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម