លោកបានបែងចែកកម្លាំងទ័ពរបស់លោក ទាំងលោក ទាំងពួកបាវបម្រើរបស់លោក ច្បាំងនឹងស្ដេចទាំងនោះទាំងយប់ ក៏វាយគេ ហើយដេញតាមរហូតដល់ក្រុងហូបា ដែលនៅខាងជើងក្រុងដាម៉ាស។
កិច្ចការ 9:10 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នៅក្រុងដាម៉ាសនោះ មានសិស្សម្នាក់ឈ្មោះអាណានាស។ ព្រះអម្ចាស់មានព្រះបន្ទូលហៅគាត់នៅក្នុងនិមិត្តថា៖ «អាណានាសអើយ!» គាត់ទូលតបថា៖ «ក្រាបទូលព្រះអម្ចាស់!»។ ព្រះគម្ពីរខ្មែរសាកល នៅដាម៉ាស់ មានសិស្សម្នាក់ឈ្មោះអាណានាស។ ព្រះអម្ចាស់មានបន្ទូលនឹងគាត់ក្នុងនិមិត្តថា៖“អាណានាសអើយ!”។ គាត់ទូលឆ្លើយថា៖ “ព្រះអម្ចាស់អើយ មើល៍! ទូលបង្គំនៅទីនេះ”។ Khmer Christian Bible នៅក្នុងក្រុងដាម៉ាស់ មានសិស្សម្នាក់ឈ្មោះអាណានាស ព្រះអម្ចាស់មានបន្ទូលមកគាត់នៅក្នុងសុបិននិមិត្ដថា៖ «អាណានាស!» គាត់ក៏ឆ្លើយថា៖ «ព្រះអម្ចាស់អើយ! ខ្ញុំនៅទីនេះ» ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅក្រុងដាម៉ាស មានសិស្សមួយរូប ឈ្មោះអាណាណាស។ គាត់និមិត្តឃើញព្រះអម្ចាស់មានព្រះបន្ទូលហៅគាត់ថា៖ «អាណាណាស!»។ គាត់ទូលតបថា៖ «ក្រាបទូលព្រះអម្ចាស់!»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រីឯនៅក្រុងដាម៉ាស នោះមានសិស្សម្នាក់ឈ្មោះអាន៉្នានាស ហើយព្រះអម្ចាស់ទ្រង់មានបន្ទូលហៅគាត់ ក្នុងការជាក់ស្តែងថា នែ អាន៉្នានាសអើយ គាត់ទូលឆ្លើយថា ព្រះករុណាវិសេសព្រះអម្ចាស់ អាល់គីតាប នៅក្រុងដាម៉ាស មានសិស្សមួយនាក់ឈ្មោះអាណាណាស។ គាត់និមិត្ដឃើញអ៊ីសាជាអម្ចាស់និយាយហៅគាត់ថា៖ «អាណាណាស!»។ គាត់ឆ្លើយតបថា៖ «បាទអ៊ីសាជាអម្ចាស់!»។ |
លោកបានបែងចែកកម្លាំងទ័ពរបស់លោក ទាំងលោក ទាំងពួកបាវបម្រើរបស់លោក ច្បាំងនឹងស្ដេចទាំងនោះទាំងយប់ ក៏វាយគេ ហើយដេញតាមរហូតដល់ក្រុងហូបា ដែលនៅខាងជើងក្រុងដាម៉ាស។
ក្រោយហេតុការណ៍ទាំងនោះមក ព្រះទ្រង់ល្បងលលោកអ័ប្រាហាំ គឺព្រះអង្គមានព្រះបន្ទូលហៅលោកថា៖ «អ័ប្រាហាំ!»។ លោកឆ្លើយថា៖ «ព្រះករុណាវិសេសព្រះអម្ចាស់»។
ទេវតារបស់ព្រះយេហូវ៉ាពោលមកកាន់បងក្នុងសប្តិនោះថា "យ៉ាកុបអើយ" បងឆ្លើយថា "ព្រះករុណាវិសេសព្រះអម្ចាស់!"
តែបើទ្រង់មានរាជឱង្ការមកដូច្នេះថា យើងមិនសព្វព្រះហឫទ័យនឹងឯងទេ នោះមើល៍ យើងនេះហើយ សូមទ្រង់ប្រព្រឹត្តនឹងយើងតាមព្រះហឫទ័យចុះ
កាលព្រះយេហូវ៉ាឃើញលោកឆៀងមកមើលដូច្នេះ ព្រះក៏មានព្រះបន្ទូលហៅលោកពីក្នុងគុម្ពបន្លាថា៖ «ម៉ូសេ ម៉ូសេអើយ!» លោកទូលឆ្លើយថា៖ «ព្រះករុណាថ្លៃវិសេសព្រះអម្ចាស់»។
បន្ទាប់មក ខ្ញុំឮសូរសៀងរបស់ព្រះអម្ចាស់ មានព្រះបន្ទូលមកថា៖ «តើយើងនឹងចាត់អ្នកណាឲ្យទៅ? តើអ្នកណានឹងទៅឲ្យយើង?» ខ្ញុំទូលឆ្លើយថា៖ «ទូលបង្គំនៅឯណេះហើយ សូមចាត់ទូលបង្គំចុះ!»។
ដូច្នេះ ព្រះក៏បានបើកសម្ដែងអាថ៌កំបាំងនោះឲ្យដានីយ៉ែលឃើញ ក្នុងនិមិត្តមួយនៅវេលាយប់ ហើយដានីយ៉ែលក៏ថ្វាយព្រះពរដល់ព្រះនៃស្ថានសួគ៌។
ព្រះអង្គមានព្រះបន្ទូលថា៖ «ចូរស្តាប់ពាក្យរបស់យើង! ពេលមានហោរាក្នុងចំណោមអ្នករាល់គ្នា យើងជាព្រះយេហូវ៉ាសម្ដែងឲ្យគេស្គាល់យើងតាមនិមិត្ត ហើយយើងនិយាយទៅកាន់គេ តាមយល់សប្តិ។
ថ្ងៃមួយ ពេលរសៀលប្រហែលជាម៉ោងបី លោកបានឃើញនិមិត្តមួយយ៉ាងច្បាស់ គឺបានឃើញទេវតារបស់ព្រះចូលមក ហើយពោលមកកាន់លោកថា៖ «កូនេលាសអើយ!»
«កាលខ្ញុំកំពុងអធិស្ឋាននៅក្រុងយ៉ុបប៉េ ខ្ញុំលង់ស្មារតីទៅ ឃើញនិមិត្តមួយ។ មានវត្ថុម្យ៉ាងដូចជាកម្រាលមួយយ៉ាងធំ មានចងជ្រុងទាំងបួន សម្រូតចុះពីលើមេឃមកដល់ខ្ញុំ។
លោកពេត្រុសក៏ចេញទៅតាមទេវតានោះ។ លោកមិនបានដឹងថា ហេតុការណ៍ដែលកំពុងកើតឡើងដោយសារទេវតានោះជាការពិតទេ គឺលោកស្មានថាបានឃើញនិមិត្ត។
ក្រោយពេលលោកបានឃើញនិមិត្តនោះហើយ យើង ក៏រកឱកាសនឹងទៅស្រុកម៉ាសេដូនភ្លាម ដោយយល់ឃើញថា ព្រះបានហៅយើងឲ្យទៅប្រកាសដំណឹងល្អប្រាប់ពួកគេ។
នៅយប់នោះ លោកប៉ុលមាននិមិត្តមួយ គឺឃើញបុរសម្នាក់ពីស្រុកម៉ាសេដូន ឈរអង្វរលោកថា៖ «សូមអញ្ជើញឆ្លងមកជួយយើងខ្ញុំ ដែលនៅស្រុកម៉ាសេដូននេះផង!»។
យប់មួយ ព្រះអម្ចាស់មានព្រះបន្ទូលទៅលោកប៉ុលក្នុងនិមិត្តថា៖ «កុំខ្លាចអី ចូរនិយាយទៅ កុំនៅស្ងៀមឡើយ
"ព្រះទ្រង់មានព្រះបន្ទូលថា នៅគ្រាចុងក្រោយបង្អស់ យើងនឹងចាក់ព្រះវិញ្ញាណយើង ទៅលើគ្រប់មនុស្ស នោះកូនប្រុសកូនស្រីរបស់អ្នករាល់គ្នានឹងថ្លែងទំនាយ ពួកយុវជនរបស់អ្នករាល់គ្នានឹងឃើញនិមិត្ត ហើយពួកចាស់ៗរបស់អ្នករាល់គ្នានឹងយល់សប្តិ។
មានបុរសម្នាក់ឈ្មោះអាណានាស ជាអ្នកគោរពកោតខ្លាចព្រះ ស្របតាមក្រឹត្យវិន័យ ហើយមានកេរ្តិ៍ឈ្មោះល្អ ក្នុងចំណោមសាសន៍យូដាទាំងអស់ដែលរស់នៅទីនោះ
ហើយនៅក្នុងនិមិត្ត គាត់បានឃើញបុរសម្នាក់ឈ្មោះអាណានាស ចូលមកដាក់ដៃលើគាត់ ឲ្យបានភ្លឺភ្នែកឡើងវិញ»។
នៅក្រុងដាម៉ាស លោកទេសាភិបាលរបស់ស្តេចអើរេតាស បានដាក់ទាហានឲ្យចាំយាមក្រុងដាម៉ាស ដើម្បីចាប់ខ្ញុំ
ក៏មិនបានឡើងទៅជួបអស់លោកដែលជាសាវកមុនខ្ញុំនៅក្រុងយេរូសាឡិមដែរ គឺបានធ្វើដំណើរទៅស្រុកអារ៉ាប់ភ្លាម រួចក៏ត្រឡប់មកក្រុងដាម៉ាសវិញ។
ពេលនោះ ព្រះយេហូវ៉ាមានព្រះបន្ទូលហៅថា៖ «សាំយូអែល! សាំយូអែលអើយ!» សាំយូអែលឆ្លើយថា៖ «បាទ!»