Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ កូរិនថូស 11:32 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

32 នៅ​ក្រុង​ដាម៉ាស លោក​ទេសា‌ភិបាល​របស់​ស្តេច​អើរេ‌តាស បាន​ដាក់​ទាហាន​ឲ្យ​ចាំ​យាម​ក្រុង​ដាម៉ាស ដើម្បី​ចាប់​ខ្ញុំ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

32 នៅ​ដាម៉ាស់ អភិបាល​របស់​ស្ដេច​អើរេតាស បាន​ចាំយាម​ក្រុង​ដាម៉ាស់​ដើម្បី​ចាប់​ខ្ញុំ

សូមមើលជំពូក ចម្លង

Khmer Christian Bible

32 នៅ​ក្រុង​ដាម៉ាស់​ចៅហ្វាយ​ក្រុង​របស់​ស្ដេច​អើរេតាស​បាន​យាម​នៅ​ទ្វារ​ក្រុង​ដាម៉ាស់​ដើម្បី​ចាប់​ខ្ញុំ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

32 កាល​ខ្ញុំ​នៅ​ក្រុង​ដាម៉ាស លោក​អភិបាល​របស់​ស្ដេច​អើរេ‌តាស​បាន​ដាក់​ទាហាន​ឲ្យ​យាម​ទ្វារ​ក្រុង ដើម្បី​ចាំ​ចាប់​ខ្ញុំ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

32 នៅ​ក្រុង​ដាម៉ាស ចៅហ្វាយ​ស្រុក​នៃ​ស្តេច​អើរេតាស បាន​ឲ្យ​គេ​ចាំ​យាម​ទី​ក្រុង ដោយ​ចង់​ចាប់​ខ្ញុំ

សូមមើលជំពូក ចម្លង

អាល់គីតាប

32 កាល​ខ្ញុំ​នៅ​ក្រុង​ដាម៉ាស លោក​អភិបាល​របស់​ស្ដេច​អើរេ‌តាស បាន​ដាក់​ទាហាន​ឲ្យ​យាម​ទ្វារ​ក្រុង ដើម្បី​ចាំ​ចាប់​ខ្ញុំ

សូមមើលជំពូក ចម្លង




២ កូរិនថូស 11:32
5 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅ​ក្រុង​ដាម៉ាស​នោះ មាន​សិស្ស​ម្នាក់​ឈ្មោះ​អាណា‌នាស។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ហៅ​គាត់នៅ​ក្នុង​និមិត្ត​ថា៖ «អាណា‌នាស​អើយ!» គាត់​ទូលតប​ថា៖ «ក្រាប​ទូល​ព្រះ‌អម្ចាស់!»។


សុំលិខិត​អនុញ្ញាត​ចូល​ទៅ​កាន់​សាលា​ប្រជុំ​នានា នៅ​ក្រុង​ដាម៉ាស ហើយ​បើ​គាត់​រក​ឃើញ​អ្នក​ណា​ដែល​ប្រតិបត្តិ​តាម​ផ្លូវ​នោះ ទោះ​ប្រុស​ឬ​ស្រី​ក្តី គាត់​នឹង​ចាប់​ចង នាំ​យក​មក​ក្រុង​យេរូ‌សាឡិម។


លោក​សុល​ក៏​ក្រោក​ពី​ដី​ឡើង ហើយទោះ​ជា​គាត់​បើក​ភ្នែក ក៏មើល​មិន​ឃើញ​អ្វី​សោះ។ ដូច្នេះ គេ​ក៏​ដឹក​ដៃ​គាត់ នាំ​ទៅ​ក្រុង​ដាម៉ាស។


ជា​ញឹក​ញាប់ ពេល​ធ្វើ​ដំណើរ ខ្ញុំ​ជួប​នឹង​គ្រោះ​ថ្នាក់​នៅ​តាម​ទន្លេ គ្រោះ​ថ្នាក់​ដោយ​ចោរ​ប្លន់ គ្រោះ​ថ្នាក់​ដោយ​សាសន៍​របស់​ខ្ញុំ គ្រោះ​ថ្នាក់​ដោយ​សាសន៍​ដទៃ គ្រោះ​ថ្នាក់​ក្នុង​ទី​ក្រុង គ្រោះ​ថ្នាក់​ក្នុង​ទី​រហោ‌ស្ថាន គ្រោះ​ថ្នាក់​នៅ​ក្នុង​សមុទ្រ គ្រោះ​ថ្នាក់​ដោយ​ពួក​បង‌ប្អូន​ក្លែង‌ក្លាយ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម