Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 6:8 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

8 បន្ទាប់មក ខ្ញុំ​ឮ​សូរ‌សៀង​របស់​ព្រះ‌អម្ចាស់ មាន​ព្រះ‌បន្ទូល​មក​ថា៖ «តើ​យើង​នឹង​ចាត់​អ្នក​ណា​ឲ្យ​ទៅ? តើ​អ្នក​ណា​នឹង​ទៅ​ឲ្យ​យើង?» ខ្ញុំ​ទូល​ឆ្លើយ​ថា៖ «ទូល‌បង្គំ​នៅ​ឯ​ណេះ​ហើយ សូម​ចាត់​ទូល‌បង្គំ​ចុះ!»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

8 បន្ទាប់មក ខ្ញុំ​បាន​ឮ​ព្រះសូរសៀង​របស់​ព្រះអម្ចាស់​របស់ខ្ញុំ មានបន្ទូលថា​៖ “តើ​យើង​នឹង​ចាត់​នរណា​ឲ្យទៅ​? តើ​នរណា​នឹង​ទៅ​ជំនួស​ពួកយើង​?”។ នោះ​ខ្ញុំ​ក៏​ទូល​ឆ្លើយថា​៖ “មើល៍! ទូលបង្គំ​នៅទីនេះ សូម​ចាត់​ទូលបង្គំ​ចុះ​!”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

8 បន្ទាប់​មក ខ្ញុំ​ឮ​ព្រះ‌សូរសៀង​របស់​ព្រះ‌អម្ចាស់​ដែល​មាន​ព្រះ‌បន្ទូល​ថា៖ «តើ​យើង​នឹង​ចាត់​អ្នក​ណា​ឲ្យ​ទៅ តើ​នរណា​នឹង​នាំ​ពាក្យ​របស់​យើង?»។ ខ្ញុំ​ទូល​ឆ្លើយ​ថា៖ «ទូលបង្គំ​នៅ​ទី​នេះ​ស្រាប់​ហើយ! សូម​ព្រះអង្គ​ចាត់​ទូលបង្គំ​ចុះ!»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

8 រួច​ខ្ញុំ​ឮ​សូរ‌សៀង​របស់​ព្រះ‌អម្ចាស់ មាន​បន្ទូល​មក​ថា តើ​អញ​នឹង​ចាត់​អ្នក​ណា​ឲ្យ​ទៅ តើ​អ្នក​ណា​នឹង​ទៅ​ឲ្យ​អញ នោះ​ខ្ញុំ​ទូល​ឆ្លើយ​ថា ទូលបង្គំ​នៅ​ឯ​ណេះ​ហើយ សូម​ចាត់​ទូលបង្គំ​ចុះ

សូមមើលជំពូក ចម្លង

អាល់គីតាប

8 បន្ទាប់​មក ខ្ញុំ​ឮ​សំឡេង​របស់អុលឡោះ‌តាអាឡា​ដែល​មាន​បន្ទូល​ថា៖ «តើ​យើង​នឹង​ចាត់​អ្នក​ណា​ឲ្យ​ទៅ តើ​នរណា​នឹង​នាំ​ពាក្យ​របស់​យើង?»។ ខ្ញុំ​ឆ្លើយ​ថា៖ «ខ្ញុំ​នៅ​ទី​នេះ​ស្រាប់​ហើយ! សូម​ទ្រង់​ចាត់​ខ្ញុំ​ចុះ!»។

សូមមើលជំពូក ចម្លង




អេសាយ 6:8
23 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះ​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​យើង​បង្កើត​មនុស្ស ឲ្យ​ដូច​ជា​រូប​យើង ឲ្យ​មាន​ភាព​ដូច​យើង ហើយ​ចូរ​ឲ្យ​គេ​មាន​អំណាច​លើ​ត្រី​សមុទ្រ លើ​សត្វ​ហើរ​លើ​អាកាស លើ​សត្វ​ជើង​បួន និង​លើ​ផែន‌ដី​ទាំង​មូល ព្រម​ទាំង​សត្វ​លូន​វារ ដែល​វារ​នៅ​លើ​ផែន‌ដីផង»។


ចូរ​យើង​ចុះ​ទៅ​បំភាន់​ភាសារបស់​គេ ដើម្បី​កុំ​ឲ្យ​គេ​ស្តាប់​គ្នាទៅ​វិញ​ទៅ​មក​បាន​ទៀត»។


ក្រោយ​ហេតុ‌ការណ៍​ទាំង​នោះ​មក ព្រះ‌ទ្រង់​ល្បងល​លោក​អ័ប្រា‌ហាំ គឺ​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ហៅ​លោក​ថា៖ «អ័ប្រា‌ហាំ!»។ លោក​ឆ្លើយ​ថា៖ «ព្រះ‌ករុណា​វិសេស​ព្រះ‌អម្ចាស់»។


ប៉ុន្តែ ទេវតា​របស់​ព្រះ‌យេហូវ៉ា​ហៅ​លោក​ពី​លើ​មេឃ​មក​ថា៖ «អ័ប្រា‌ហាំ អ័ប្រា‌ហាំ​អើយ!»។ លោក​តប​ថា៖ «ព្រះ‌ករុណា​វិសេស​ព្រះ‌អម្ចាស់»។


ពេល​នោះ ព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះ‌ទ្រង់​មាន​ព្រះ‌បន្ទូល​ថា៖ «មើល៍ មនុស្ស​បាន​ត្រឡប់​ជា​ម្នាក់​ដូច​យើង​ដែរ ទាំង​ដឹង​ខុស​ត្រូវ​ផង ហើយ​ឥឡូវ​នេះ គេ​អាច​លូក​ដៃ​ទៅ​បេះ​ផ្លែ​ពី​ដើម​ឈើ​ជីវិត​បរិ‌ភោគ​បាន​ទៀត​ផង ហើយ​រស់​ជា​រៀង​រហូត»។


ពេល​ទ្រង់​បែរ​ទត​មក​ក្រោយ​ឃើញ​ខ្ញុំ នោះ​ទ្រង់​ក៏​ហៅ​ខ្ញុំ ហើយ​ខ្ញុំ​ទូល​ថា "ព្រះ‌ករុណា​វិសេស​ព្រះ‌អម្ចាស់"។


ហើយ​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា តើ​អ្នក​ណា​នឹង​ទៅ​បបួល​អ័ហាប់ ឲ្យ​ឡើង​ទៅ​ច្បាំង ហើយ​ដួល​ស្លាប់​នៅ​ត្រង់​រ៉ាម៉ូត-កាឡាត ម្នាក់​ក៏​ថា​យ៉ាង​នេះ ម្នាក់​ក៏​ថា​យ៉ាង​នោះ


យើង​បាន​តប​ឆ្លើយ​នឹង​ពួក​អ្នក​ដែល​មិន​បាន​សួរ​រក​យើង ហើយ​ពួក​អ្នក​ដែល​មិន​បាន​ស្វែង​រក​យើង នោះ​យើង​បាន​បង្ហាញ​ឲ្យ​គេ​ឃើញ យើង​បាន​និយាយទៅ​សាសន៍​មួយ ដែល​មិន​បាន​ហៅ​តាម​ឈ្មោះ​យើង​ថា "មើល៍ យើង​នៅ​នេះ​ហើយ"។


កាល​ណា​ហោះ​ទៅ ខ្ញុំ​ឮ​សូរ​សន្ធឹក​ស្លាបដូច​ជា​សូរ​ទឹក​ធំ គឺ​ដូច​ជា​ព្រះ‌សូរ‌សៀង​នៃ​ព្រះ​ដ៏​មាន​គ្រប់​ព្រះ‌ចេស្តា ជា​សូរ​គឹក‌កង ដូច​ជា​សូរ​នៃ​កង‌ទ័ព។ កាល​ណា​តួ​ទាំង​នោះ​ឈប់ ក៏ទម្លាក់​ស្លាប​ចុះ​មក​វិញ។


មាន​ឮ​សូរ​សន្ធឹក​ស្លាប​របស់​ចេរូ‌ប៊ីន រហូត​ដល់​ទី‌លាន​ខាង​ក្រៅ ហាក់​ដូច​ជា​ព្រះ‌សៀង​នៃ​ព្រះ​ដ៏​មាន​គ្រប់​ចេស្តា ក្នុង​កាល​ដែល​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល។


លំដាប់​នោះ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ដាក់​ត្រចៀក​ខ្ញុំ ដោយ​ព្រះ‌សៀង​យ៉ាង​ខ្លាំង​ថា៖ «ចូរ​ឲ្យ​ពួក​អ្នក​ដែល​ត្រួត‌ត្រា​ការ​ក្នុង​ទី​ក្រុង​ចូល​មក​ជិត​ចុះ ត្រូវ​ឲ្យ​គ្រប់​គ្នា​កាន់​គ្រឿង​ប្រហារ​របស់​ខ្លួន​នៅ​ដៃ​ផង»។


ប៉ុន្តែ ខ្ញុំ​មិន​រាប់​ជីវិត​ខ្ញុំ​ទុក​ជា​មាន​តម្លៃ​វិសេស​ដល់​ខ្ញុំ​ឡើយ ឲ្យ​តែ​ខ្ញុំ​បាន​បង្ហើយ​ការ​រត់​ប្រណាំង​របស់​ខ្ញុំ ដោយ​អំណរ ព្រម​ទាំង​ការ‌ងារ ដែល​ខ្ញុំ​បាន​ទទួល​ពី​ព្រះ‌អម្ចាស់‌យេស៊ូវ គឺ​ឲ្យ​ខ្ញុំ​បាន​ធ្វើ​បន្ទាល់​សព្វ​គ្រប់ អំពី​ដំណឹង​ល្អ​នៃ​ព្រះ‌គុណ​របស់​ព្រះ។


ពេល​នោះ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា "ចូរ​ចេញ​ទៅ យើង​នឹង​ចាត់​អ្នក​ឲ្យ​ទៅឯ​សាសន៍​ដទៃ​ដែល​នៅ​ឆ្ងាយៗ"»។


ដូច្នេះ បពិត្រ​ព្រះ‌ករុណា​អ័គ្រី‌ប៉ា ទូល​បង្គំ​មិន​បាន​ចចេស​នឹង​និមិត្ត​ពី​ស្ថាន‌សួគ៌​នោះ​ទេ


គាត់​ក៏​ដួល​ទៅ​ដី ហើយ​ឮ​សំឡេង​មួយ​ពោល​មក​គាត់​ថា៖ «សុល​អើយ​សុល! ហេតុ​អ្វី​បាន​ជា​អ្នក​បៀត​បៀន​ខ្ញុំ?»


ទោះ​បើ​ខ្ញុំ​ជា​អ្នក​តូច​ជាង​គេ​បំផុត ក្នុង​ចំណោម​ពួក​បរិសុទ្ធ​ទាំង​អស់​ក្តី ក៏​ព្រះ‌អង្គ​បាន​ប្រទាន​ព្រះ‌គុណ​នេះ​មក​ខ្ញុំ ដើម្បី​ឲ្យ​ខ្ញុំ​នាំ​ដំណឹង​ល្អ ជា​សម្បត្តិ​ដ៏​បរិបូរ​របស់​ព្រះគ្រីស្ទ ទៅ​ប្រាប់​ពួក​សាសន៍​ដទៃ


ពេល​នោះ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ហៅ​ថា៖ «សាំយូ‌អែល! សាំយូ‌អែល​អើយ!» សាំយូ‌អែល​ឆ្លើយ​ថា៖ «បាទ!»


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម