Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ សាំ‌យូ‌អែល 3:4 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

4 ពេល​នោះ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ហៅ​ថា៖ «សាំយូ‌អែល! សាំយូ‌អែល​អើយ!» សាំយូ‌អែល​ឆ្លើយ​ថា៖ «បាទ!»

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

4 ពេល​នោះ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ហៅ​កុមារ​សាំយូ‌អែល កុមារ​សាំយូ‌អែល​ក៏​ឆ្លើយ «បាទ!»

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

4 នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​ហៅ​មក​សាំយូ‌អែល ហើយ​សាំយូ‌អែល​តប​ថា ប្របាទ

សូមមើលជំពូក ចម្លង

អាល់គីតាប

4 ពេល​នោះ អុលឡោះ‌តាអាឡា​មាន​បន្ទូល​ហៅ​កុមារ​សាំយូ‌អែល កុមារ​សាំយូ‌អែល​ក៏​ឆ្លើយ «បាទ!»

សូមមើលជំពូក ចម្លង




១ សាំ‌យូ‌អែល 3:4
10 ការដាក់ឲ្យឆ្លើយតបគ្នា  

ក្រោយ​ហេតុ‌ការណ៍​ទាំង​នោះ​មក ព្រះ‌ទ្រង់​ល្បងល​លោក​អ័ប្រា‌ហាំ គឺ​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ហៅ​លោក​ថា៖ «អ័ប្រា‌ហាំ!»។ លោក​ឆ្លើយ​ថា៖ «ព្រះ‌ករុណា​វិសេស​ព្រះ‌អម្ចាស់»។


ប៉ុន្តែ ទេវតា​របស់​ព្រះ‌យេហូវ៉ា​ហៅ​លោក​ពី​លើ​មេឃ​មក​ថា៖ «អ័ប្រា‌ហាំ អ័ប្រា‌ហាំ​អើយ!»។ លោក​តប​ថា៖ «ព្រះ‌ករុណា​វិសេស​ព្រះ‌អម្ចាស់»។


៙ លោក​ម៉ូសេ និងលោក​អើរ៉ុន ក្នុង​ចំណោម​ពួក​សង្ឃ​របស់​ព្រះ‌អង្គ ហើយ​លោក​សាំយូ‌អែល ក៏​នៅ​ក្នុង​ចំណោម​អស់​អ្នក ដែល​អំពាវ‌នាវ​រក​ព្រះ‌នាម​ព្រះ‌អង្គ។ គេ​បាន​អំពាវ‌នាវ​រក​ព្រះ‌យេហូវ៉ា ហើយ​ព្រះ‌អង្គ​ក៏​ឆ្លើយ​តប​ពួក​លោក។


កាល​ព្រះ‌យេហូវ៉ា​ឃើញ​លោក​ឆៀង​មក​មើល​ដូច្នេះ ព្រះ​ក៏​មាន​ព្រះ‌បន្ទូល​ហៅ​លោក​ពី​ក្នុង​គុម្ព​បន្លា​ថា៖ «ម៉ូសេ ម៉ូសេ​អើយ!» លោក​ទូល​ឆ្លើយ​ថា៖ «ព្រះ​ករុណា​ថ្លៃ​វិសេស​ព្រះ‌អម្ចាស់»។


បន្ទាប់មក ខ្ញុំ​ឮ​សូរ‌សៀង​របស់​ព្រះ‌អម្ចាស់ មាន​ព្រះ‌បន្ទូល​មក​ថា៖ «តើ​យើង​នឹង​ចាត់​អ្នក​ណា​ឲ្យ​ទៅ? តើ​អ្នក​ណា​នឹង​ទៅ​ឲ្យ​យើង?» ខ្ញុំ​ទូល​ឆ្លើយ​ថា៖ «ទូល‌បង្គំ​នៅ​ឯ​ណេះ​ហើយ សូម​ចាត់​ទូល‌បង្គំ​ចុះ!»។


គាត់​ក៏​ដួល​ទៅ​ដី ហើយ​ឮ​សំឡេង​មួយ​ពោល​មក​គាត់​ថា៖ «សុល​អើយ​សុល! ហេតុ​អ្វី​បាន​ជា​អ្នក​បៀត​បៀន​ខ្ញុំ?»


ក្នុង​ក្រុម​ជំនុំ ទី​មួយ ព្រះ​បាន​តែង​តាំង​អ្នក​ខ្លះ​ជា​សាវក ទី​ពីរ ជា​ហោរា ទី​បី ជា​គ្រូ​បង្រៀន បន្ទាប់​មក ជា​អ្នក​ធ្វើ​ការ​អស្ចារ្យ បន្ទាប់​មក​ទៀត អ្នក​ដែល​មាន​អំណោយ‌ទាន​ខាង​ការ​ប្រោស​ឲ្យ​ជា ខាង​កិច្ច‌ការ​ជំនួយ ខាង​ការ​គ្រប់​គ្រង ខាង​និយាយ​ភាសា​ដទៃ​ផ្សេងៗ។


រួច​ក៏​រត់​ទៅ​រក​លោក​អេលី សួរ​ថា៖ «ខ្ញុំ​មក​ហើយ លោក​មាន​ការ​អី?» តែលោក​អេលី​ឆ្លើយ​ទៅ​ថា៖ «ខ្ញុំ​មិន​បាន​ហៅ​ឯង​ទេ ទៅ​ដេក​វិញ​ទៅ» សាំយូ‌អែល​ក៏​ទៅ​ដេក​វិញ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម