២ សាំយូអែល 13:28 - អាល់គីតាប សម្តេចអាប់សាឡុមបានបញ្ជាទៅពួកអ្នកបម្រើថា៖ «ចូរឃ្លាំមើលសម្តេចអាំណូនឲ្យជាប់ ពេលណាសម្តេចអាំណូនពិសាស្រាស្រវឹង ហើយពេលណាយើងបង្គាប់ថា “ចូរប្រហារអាំណូន!” នោះចូរសម្លាប់គេចោលទៅ! កុំភ័យខ្លាចអ្វីឡើយ ដ្បិតយើងជាអ្នកទទួលខុសត្រូវ។ ចូរតាំងចិត្តអង់អាចក្លាហានឡើង!»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ រីឯអាប់សាឡុមបានបង្គាប់ដល់ពួកអ្នកបម្រើរបស់ទ្រង់ថា៖ «ចូរឯងឃ្លាំមើល កាលណាអាំណូនផឹកស្រាទំពាំងបាយជូរបានសប្បាយចិត្ត ហើយយើងប្រាប់ថា ចូរវាយអាំណូនចុះ នោះត្រូវសម្លាប់វាទៅ កុំក្រែងខ្លាចអ្វីឡើយ គឺយើងហើយដែលបានបង្គាប់ការនេះ ចូរតាំងចិត្តឲ្យមាំ ឲ្យបានក្លាហានចុះ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សម្ដេចអាប់សាឡុមបានបញ្ជាទៅពួកអ្នកបម្រើថា៖ «ចូរឃ្លាំមើលសម្ដេចអាំណូនឲ្យជាប់ ពេលណាសម្ដេចអាំណូនសោយស្រាស្រវឹង ហើយពេលណាយើងបង្គាប់ថា “ចូរប្រហារអាំណូន!” នោះចូរសម្លាប់គេចោលទៅ! កុំភ័យខ្លាចអ្វីឡើយ ដ្បិតយើងជាអ្នកទទួលខុសត្រូវ។ ចូរតាំងចិត្តអង់អាចក្លាហានឡើង!»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រីឯអាប់សាឡំមបានបង្គាប់ដល់ពួកអ្នកបំរើទ្រង់ថា ចូរឯងឃ្លាំមើលកាលណាអាំណូនផឹកស្រាទំពាំងបាយជូរបានសប្បាយចិត្ត ហើយអញប្រាប់ថា ចូរវាយអាំណូនចុះ នោះត្រូវសំឡាប់វាទៅ កុំក្រែងខ្លាចអ្វីឡើយ គឺអញហើយដែលបានបង្គាប់ការនេះ ចូរតាំងចិត្តឲ្យមាំ ឲ្យបានក្លាហានចុះ |
ស្តេចទតអញ្ជើញគាត់មក ជប់លៀងរួមតុ ព្រមទាំងបង្អកស្រាគាត់ឲ្យស្រវឹងថែមទៀតផង។ លុះដល់ល្ងាច លោកអ៊ូរីទៅដេកជាមួយនាយទាហានរបស់ទតដដែល គឺគាត់ពុំបានវិលត្រឡប់ទៅផ្ទះរបស់គាត់ទេ។
ក្នុងសំបុត្រនោះទតសរសេរថា៖ «ចូរដាក់អ៊ូរីឲ្យនៅសមរភូមិមុខ ត្រង់ចំណុចដែលក្តៅបំផុត រួចដកទ័ពថយមកវិញ ទុកឲ្យគាត់នៅតែម្នាក់ឯង ដើម្បីឲ្យបច្ចាមិត្តប្រហារជីវិតគាត់»។
ហេតុនេះហើយបានជានៅក្នុងគ្រួសាររបស់អ្នកតែងតែមានមនុស្សស្លាប់ ដោយមុខដាវជានិច្ច ព្រោះអ្នកបានមើលងាយយើងដោយយកប្រពន្ធរបស់អ៊ូរី ជាជនជាតិហេតមកធ្វើជាប្រពន្ធរបស់ខ្លួន”។
សម្តេចអាប់សាឡុមទទូចអង្វរសាជាថ្មី ហើយទតក៏អនុញ្ញាតឲ្យសម្តេចអាំណូន និងកូនឯទៀតៗទៅជាមួយដែរ។
ខ្ញុំមានកូនប្រុសពីរនាក់ ពួកវាឈ្លោះប្រកែកគ្នានៅឯស្រែ ហើយម្នាក់បានវាយម្នាក់ទៀតស្លាប់ ព្រោះគ្មាននរណាឃាត់គេទាំងពីរឡើយ។
អ៊ីស្រអែលលើកទ័ពចេញទៅ នៅពេលថ្ងៃត្រង់។ ពេលនោះស្តេចបេនហាដាដកំពុងផឹកសុរាស្រវឹង ជាមួយស្តេចសម្ពន្ធមិត្តទាំងសាមសិបពីរនាក់ទៀតនៅក្នុងជំរំ។
នៅថ្ងៃទីប្រាំពីរ ស្រាបានធ្វើឲ្យស្តេចអហាស៊ូរុសមានចិត្តសប្បាយក្រៃលែង។ ស្ដេចបង្គាប់លោកមហ៊ូម៉ាន លោកប៊ីសថា លោកហារបូណា លោកប៊ីគថា លោកអបាគថា លោកសេថារ និងលោកកើកាស ជាមហាតលិកទាំងប្រាំពីរនាក់ ដែលនៅបម្រើស្ដេច
មានស្រាទំពាំងបាយជូរផឹកឲ្យសប្បាយចិត្ត មានប្រេងសម្រាប់លាបមុខឲ្យបានស្រស់ស្អាត ព្រមទាំងម្ហូបអាហារបរិភោគឲ្យមានកម្លាំង។
ស្តេចស្រុកអេស៊ីបក៏កោះហៅឆ្មបទាំងពីរនាក់មក ហើយសួរថា៖ «ហេតុអ្វីបានជាអ្នកធ្វើដូច្នេះ ម្តេចក៏ទុកឲ្យកូនប្រុសៗនៅរស់?»។
គេតែងតែបរិភោគ ដើម្បីលំហែកាយ រីឯស្រារមែងធ្វើឲ្យជីវិតបានសប្បាយ ហើយប្រាក់ធ្វើឲ្យបំណងទាំងអស់បានសម្រេច។
ដូច្នេះ ចូរទៅបរិភោគអាហារដោយអំណរ ហើយពិសាស្រាទំពាំងបាយជូរដោយចិត្តសប្បាយចុះ ដ្បិតអុលឡោះគាប់ចិត្តនឹងការងារដែលអ្នកធ្វើនោះហើយ។
ពួកប្រមឹកទាំងនោះប្រៀបបាននឹងបន្លាដ៏ក្រាស់ ពួកគេត្រូវភ្លើងឆាបឆេះអស់ទាំងស្រុង ដូចចំបើងស្ងួតដែរ។
«ចូរអ្នករាល់គ្នាប្រុងប្រយ័ត្នឲ្យមែនទែន! កុំបណ្ដោយឲ្យចិត្ដរបស់អ្នករាល់គ្នាវក់វីនឹងគ្រឿងសប្បាយ គ្រឿងស្រវឹង ឬក៏ខ្វល់ខ្វាយអំពីរឿងជីវិតនេះឡើយ ក្រែងលោថ្ងៃនោះមកដល់ តែអ្នករាល់គ្នាពុំបានប្រុងប្រៀបខ្លួន
ពេត្រុស និងសាវ័កឯទៀតៗឆ្លើយឡើងថា៖ «យើងខ្ញុំត្រូវស្ដាប់បង្គាប់អុលឡោះជាជាងស្ដាប់បង្គាប់មនុស្ស។
តើយើងមិនបានបង្គាប់អ្នកទេឬថា “ចូរមានកម្លាំង និងចិត្តក្លាហានឡើង! កុំភ័យខ្លាច កុំតក់ស្លុតឲ្យសោះ ដ្បិតអុលឡោះតាអាឡាជាម្ចាស់របស់អ្នក នៅជាមួយអ្នក គ្រប់ទីកន្លែងដែលអ្នកទៅ”»។
ក្នុងពេលដែលពួកគេកំពុងតែបរិភោគយ៉ាងសប្បាយ មានមនុស្សពាលក្នុងក្រុងនោះមកឡោមព័ទ្ធផ្ទះ ហើយគោះទ្វារខ្លាំងៗ ទាំងពោលទៅកាន់លោកតាម្ចាស់ផ្ទះថា៖ «ចូរនាំអ្នកដែលស្នាក់ក្នុងផ្ទះតាឯងចេញមក ដើម្បីឲ្យយើងរួមដំណេកជាមួយគេផង!»។
ដូច្នេះ អ្នកទាំងពីរក៏អង្គុយបរិភោគអាហារ និងផឹកស្រាជាមួយគ្នា។ បន្ទាប់មក ឪពុកក្មេកនិយាយទៅកាន់កូនប្រសាថា៖ «សុំកូនសម្រាកលេងនៅទីនេះមួយយប់ទៀតសិនទៅ»។
នៅពេលដែលបុរសលេវីចង់ចេញដំណើរទៅជាមួយប្រពន្ធចុង និងអ្នកបម្រើរបស់គាត់ ឪពុកក្មេកក៏និយាយទៅគាត់ទៀតថា៖ «មើល៍ ឥឡូវនេះជ្រុលពេលហើយ ហើយថ្ងៃក៏ជិតលិចដែរ ចូរនាំគ្នាសម្រាកលេងទីនេះទៅ។ ចាំស្អែក សឹមក្រោកពីព្រលឹម ហើយចេញដំណើរត្រឡប់ទៅផ្ទះរបស់កូនវិញចុះ»។
លោកបូអូសពិសាម្ហូបអាហារ និងស្រារួចហើយ គាត់ក៏សប្បាយចិត្ត ទំរេតខ្លួនសម្រាន្តលក់នៅជិតគំនរកណ្តាប់ស្រូវ។ នាងរស់ដើរលបៗចូលមក បើកភួយនៅចុងជើងរបស់គាត់ ហើយដេកត្រង់កន្លែងនោះទៅ។
ស្តេចសូលបញ្ជាអ្នកបម្រើថា៖ «ចូរទៅប្រាប់ទតជាសម្ងាត់ថា “ស្តេចពេញចិត្តនឹងលោកណាស់ ហើយអ្នកបម្រើទាំងអស់ក៏ស្រឡាញ់លោកដែរ។ ដូច្នេះ សូមយល់ព្រមធ្វើជាកូនប្រសាស្តេចទៅ”»។
ស្តេចសូលបានស្បថក្នុងនាមអុលឡោះតាអាឡា ដែលនៅអស់កល្បជានិច្ចថា «នាងមិនទទួលទោសអ្វី ក្នុងរឿងនោះឡើយ»។
ស្តេចមានប្រសាសន៍ថា៖ «កុំខ្លាចអ្វី! ចូរប្រាប់យើងមក តើនាងបានឃើញអ្វីខ្លះ?»។ ស្ត្រីនោះ ជម្រាបថា៖ «ខ្ញុំឃើញវិញ្ញាណមួយ ងើបចេញពីក្នុងដីមក»។