Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ សាំ‌យូ‌អែល 11:13 - អាល់គីតាប

13 ស្តេច​ទត​អញ្ជើញ​គាត់​មក ជប់‌លៀង​រួម​តុ ព្រម​ទាំង​បង្អក​ស្រា​គាត់​ឲ្យ​ស្រវឹង​ថែម​ទៀត​ផង។ លុះ​ដល់​ល្ងាច លោក​អ៊ូរី​ទៅ​ដេក​ជា​មួយ​នាយ​ទាហាន​របស់​ទត​ដដែល គឺ​គាត់​ពុំ​បាន​វិល​ត្រឡប់​ទៅ​ផ្ទះ​របស់​គាត់​ទេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

13 ព្រះបាទ​ដាវីឌ​បាន​ហៅ​គាត់​មក ហើយ​គាត់​ក៏​បរិ‌ភោគ​ជា​មួយ​ស្ដេច ទ្រង់​បំផឹក​ឲ្យ​គាត់​ស្រវឹង ដល់​ល្ងាច​គាត់​ចេញ​ទៅ​ដេក​នៅ​គ្រែ​ជា‌មួយ​ពួក​មហា‌តលិក​របស់​ម្ចាស់​ខ្លួន​ទៀត មិន​បាន​ទៅ​ផ្ទះ​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

13 ព្រះ‌បាទ​ដាវីឌ​អញ្ជើញ​លោក​មក​ជប់‌លៀង​រួម​តុ ព្រម​ទាំង​បង្អក​ស្រា​លោក​ឲ្យ​ស្រវឹង​ថែម​ទៀត​ផង។ លុះ​ដល់​ល្ងាច លោក​អ៊ូរី​ទៅ​ទទួល​ទាន​ដំណេក​ជា​មួយ​នាយ​ទាហាន​របស់​ស្ដេច​ដដែល គឺ​លោក​ពុំ​បាន​វិល​ត្រឡប់​ទៅ​ផ្ទះ​របស់​លោក​ទេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

13 កាល​ដាវីឌ​ទ្រង់​ហៅ​គាត់​មក នោះ​គាត់​ក៏​បរិភោគ​នៅ​ចំពោះ​ទ្រង់ ហើយ​ទ្រង់​បំផឹក​ឲ្យ​គាត់​ស្រវឹង តែ​ដល់​ល្ងាចគាត់​ចេញ​ទៅ​ដេក​នៅ​គ្រែ ជា​មួយ​នឹង​ពួក​មហា‌តលិក​របស់​ម្ចាស់​ខ្លួន​ទៀត ឥត​មាន​ចុះ​ទៅ​ឯ​ផ្ទះ​ឡើយ។

សូមមើលជំពូក ចម្លង




២ សាំ‌យូ‌អែល 11:13
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ប៉ុន្តែ លោក​អ៊ូរី​ពុំ​បាន​ត្រឡប់​ទៅ​ផ្ទះ​ទេ គឺ​គាត់​ទៅ​ដេក​ជា​មួយ​ពួក​នាយ​ទាហាន នៅ​ខ្លោង​ទ្វារ​ដំណាក់។


សម្តេច​អាប់‌សាឡុម​និយាយ​ថា៖ «បើ​ឪពុក​មិន​ទៅ​ទេ សូម​អនុញ្ញាត​ឲ្យ​តែ​បង​អាំ‌ណូន​ទៅ​រួម​ជា​មួយ​ពួក​យើង​ក៏​បាន»។ ទត​សួរ​ថា៖ «ហេតុ​អ្វី​ចាំ‌បាច់​ឲ្យ​អាំ‌ណូន​ទៅ​ជា​មួយ?»។


បន្ទាប់​មក ម៉ូសា​មាន​ប្រសាសន៍​ទៅ​កាន់​ហារូន​ថា៖ «តើ​ប្រជា‌ជន​នេះ​ធ្វើ​អ្វី​ដល់​បង បាន​ជា​បង​បណ្តោយ​ឲ្យ​ពួក​គេ​ប្រព្រឹត្ត​អំពើ​បាប​យ៉ាង​ធ្ងន់​បែប​នេះ?»។


សុរា​រមែង​ធ្វើ​ឲ្យ​មនុស្ស​ក្អេង‌ក្អាង ហើយ​គ្រឿង​ស្រវឹង​តែងតែ​ធ្វើ​ឲ្យ​មនុស្ស​ឡូ‌ឡា។ មនុស្ស​ប្រមឹក​មិន​អាច​ធ្វើ​ជា​អ្នក​ប្រាជ្ញ​បាន​ឡើយ។


តើ​អ្នក​ដែល​ត្រូវ​គេ​មើល‌ងាយ អ្នក​ដែល​គេ​នឹក​ហួស​ចិត្ត អ្នក​ដែល​រក​រឿង​ឈ្លោះ អ្នក​រអ៊ូ‌រទាំ អ្នក​ដែល​ត្រូវ​គេ​វាយ​ដោយ​ឥត​ហេតុ អ្នក​ក្រហម​ភ្នែក​ជា​នរណា?


អ្នក​មុខ​ជា​ត្រូវ​វេទនា​ពុំ‌ខាន! ព្រោះ​អ្នក​បង្អក​ស្រា​ដែល​ប្រៀប​បាន​នឹង ពិស‌ពុល​ឲ្យ​អ្នក​ដទៃ​ផឹក​ស្រវឹង ដើម្បី​មើល​កេរ‌ខ្មាស​របស់​គេ!


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម