ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




២ របា‌ក្សត្រ 9:1 - អាល់គីតាប

មហា‌ក្សត្រិ‌យានី​ស្រុក​សេបា បាន​ឮ​អំពី​កិត្តិ‌នាម​ដ៏​ល្បី​ល្បាញ​របស់​ស្តេច​ស៊ូឡៃ‌ម៉ាន។ ដូច្នេះ​នាង​ក៏​មក​ក្រុង​យេរូ‌សាឡឹម ដើម្បី​ល្បង​ប្រាជ្ញា​របស់​ស្តេច​ស៊ូឡៃ‌ម៉ាន ដោយ​ចោទ​សួរ​ជា​ប្រស្នា​ផ្សេងៗ។ នាង​មក​ដល់ ដោយ​មាន​អ្នក​បម្រើ​យ៉ាង​ច្រើន​ហែ‌ហម ព្រម​ទាំង​មាន​សត្វ​អូដ្ឋ​ជា​ច្រើន ដឹក​គ្រឿង​ក្រអូប មាស និង​ត្បូង​ពេជ្រ យ៉ាង​សន្ធឹក​សន្ធាប់​ផង។ នាង​ចូល​ជួប​ស្តេច​ស៊ូឡៃ‌ម៉ាន ហើយ​ចោទ​សួរ​អ្វីៗ​ទាំង​ប៉ុន្មាន​ដែល​នាង​បាន​រិះ‌គិត​ទុក​ជា​មុន។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ពេល​មហា‌ក្សត្រិយ៍​នៃ​ស្រុក​សេបា​បាន​ឮ​ពី​កិត្តិ‌នាម​របស់​ព្រះបាទ​សាឡូម៉ូន ព្រះ‌នាង​ក៏​យាង​មក​ដល់​ក្រុង​យេរូ‌សាឡិម ដើម្បី​ល្បង​ប្រាជ្ញា​ព្រះបាទ​សាឡូម៉ូន ដោយ​ពាក្យ​ប្រស្នា មាន​មនុស្ស​ដង្ហែ​មក​យ៉ាង​សន្ធឹក មាន​សត្វ​អូដ្ឋ​ជា​ច្រើន ផ្ទុក​ដោយ​គ្រឿង​ក្រអូប និង​មាស​ជា​បរិបូរ ហើយ​ត្បូង​មាន​តម្លៃ​ផង។ ពេល​ព្រះ‌នាង​ចូល​មក​គាល់​ព្រះបាទ​សាឡូម៉ូន​ហើយ ក៏​មាន​សវនីយ៍​សន្ទនា​នឹង​ទ្រង់ ពី​គ្រប់​ទាំង​សេចក្ដី​ដែល​មាន​នៅ​ក្នុង​ព្រះ‌ហឫ‌ទ័យ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ព្រះ‌មហា‌ក្សត្រិ‌យានី​ស្រុក​សេបា​បាន​ឮ​អំពី​កិត្តិនាម​ដ៏​ល្បី‌ល្បាញ​របស់​ព្រះ‌បាទ​សាឡូម៉ូន។ ដូច្នេះ ព្រះ‌នាង​ក៏​យាង​មក​ក្រុង​យេរូ‌សាឡឹម ដើម្បី​ល្បង​ប្រាជ្ញា​របស់​ព្រះ‌បាទ​សាឡូម៉ូន ដោយ​ចោទ​សួរ​ជា​ប្រស្នា​ផ្សេងៗ។ ព្រះ‌នាង​យាង​មក​ដល់ ដោយ​មាន​រាជ​បម្រើ​យ៉ាង​ច្រើន​ហែ‌ហម ព្រម​ទាំង​មាន​សត្វ​អូដ្ឋ​ជា​ច្រើន​ដឹក​គ្រឿង​ក្រអូប មាស និង​ត្បូង​ពេជ្រ យ៉ាង​សន្ធឹក​សន្ធាប់​ផង។ ព្រះ‌នាង​ចូល​គាល់​ព្រះ‌បាទ​សាឡូម៉ូន ហើយ​ចោទ​សួរ​អ្វីៗ​ទាំង​ប៉ុន្មាន​ដែល​ព្រះ‌នាង​បាន​រិះគិត​ទុក​ជា​មុន។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

កាល​មហា‌ក្សត្រី​នៃ​ស្រុក​សេបា​បាន​ឮ​កិត្តិ‌នាម​របស់​សាឡូម៉ូន នោះ​ព្រះ‌នាង​ក៏​យាង​មក​ដល់​ក្រុង​យេរូ‌សាឡិម​ដើម្បី​ល្បង​សាឡូម៉ូន ដោយ​ប្រស្នា មាន​មនុស្ស​ដង្ហែ​មក​យ៉ាង​សន្ធឹក ក៏​មាន​សត្វ​អូដ្ឋ​ជា​ច្រើន ផ្ទុក​ដោយ​គ្រឿង​ក្រអូប នឹង​មាស​ជា​បរិបូរ ហើយ​ត្បូង​មាន​ដំឡៃ​ផង លុះ​កាល​ព្រះ‌នាង​ចូល​មក​គាល់​សាឡូម៉ូន​ហើយ នោះ​ក៏​មាន​សវនីយ៍​សន្ទនា​នឹង​ទ្រង់ ពី​គ្រប់​ទាំង​សេចក្ដី​ដែល​មាន​នៅ​ក្នុង​ព្រះ‌ទ័យ

សូមមើលជំពូក



២ របា‌ក្សត្រ 9:1
23 ការដាក់ឲ្យឆ្លើយតបគ្នា  

អូបាល អប៊ី‌ម៉ែល សេបា


កូន​ចៅ​របស់​គូស មាន សេបា ហាវី‌ឡា សាបតា‌រ៉ាម៉ា និង​សាបតិ‌កា។ កូន​ចៅ​របស់​រ៉ាម៉ា មាន សេបា និង​ដេដាន់។


យ៉ុកសាន បង្កើត​សេបា និង​ដេដាន់ កូន​ចៅ​របស់​ដេដាន់ គឺ​ជន‌ជាតិ​អាសស៊ើរ លេទូស និង​លេវមី។


គាត់​មាន​ប្រាជ្ញា​លើស​មនុស្ស​ផង​ទាំង​ពួង គឺ​លើស​លោក​អេថាន ពី​អំបូរ​សេរ៉ា‌គីត លោក​ហេ‌ម៉ាន ព្រម​ទាំង​លោក​កាល់‌កូល និង​លោក​ដារ‌ដា ជា​កូន​របស់​លោក​ម៉ាហូល។ កិត្តិ‌នាម​របស់​គាត់​ល្បី​សុស‌សាយ រហូត​ដល់​ប្រជា‌ជាតិ​នានា​ដែល​នៅ​ជុំ‌វិញ។


ស្តេច​ស៊ូឡៃ‌ម៉ាន ជា​បុត្រ​របស់​ស្តេច​ទត មាន​អំណាច​កាន់​តែ​រឹង‌មាំ​ឡើង។ អុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​គាត់​នៅ​ជា​មួយ ហើយ​ប្រោស​ប្រទាន​ឲ្យ​គាត់​បាន​ខ្ពង់‌ខ្ពស់​ថ្កុំ‌ថ្កើង​បំផុត។


យើង​ឲ្យ​អ្នក​មាន​ប្រាជ្ញា និង​ការ​យល់​ដឹង។ លើស​ពី​នេះ​យើង​ក៏​ផ្តល់​ឲ្យ​អ្នក​មាន​ទ្រព្យ​សម្បត្តិ​ស្តុក‌ស្តម្ភ ភាព​ថ្កុំ‌ថ្កើង​រុង‌រឿង គ្មាន​ស្តេច​ណា​ម្នាក់​អាច​ប្រៀប​ស្មើ​នឹង​អ្នក​បាន​ឡើយ ទោះ​បី​ពី​មុន​ក្តី ឬ​ទៅ​អនាគត​ក្តី»។


ស្តេច​ស៊ូឡៃ‌ម៉ាន​ឆ្លើយ​នឹង​សំនួរ​ទាំង​ប៉ុន្មាន​របស់​នាង គ្មាន​សំនួរ​ណា​មួយ​ដែល​ស្តេច​ឆ្លើយ​ពុំ​រួច​នោះ​ឡើយ។


មហា‌ក្សត្រិ‌យានី​ស្រុក​សេបា យក​មាស​មាន​ទម្ងន់​បួន​ពាន់​គីឡូ​ក្រាម មក​ជូន​ស្តេច រួម​ជា​មួយ​គ្រឿង​ក្រអូប និង​ត្បូង​ពេជ្រ​យ៉ាង​ច្រើន​ផង។ តាំង​ពី​ដើម​រៀង​មក ពុំ​ដែល​មាន​នរណា​យក​គ្រឿង​ក្រអូប​បែប​នេះ មក​ជូន​ស្តេច​ស៊ូឡៃ‌ម៉ាន ដូច​មហា‌ក្សត្រិ‌យានី​ស្រុក​សេបា​ឡើយ។


ខ្ញុំ​ជម្រាប​ទ្រង់​ឲ្យ​ជ្រាប អំពី​ពាក្យ​ត្អូញ‌ត្អែរ​របស់​ខ្ញុំ ខ្ញុំ​រៀប​រាប់​អំពី​ទុក្ខ​វេទនា​របស់​ខ្ញុំ​ជម្រាប​ទ្រង់។


ខ្ញុំ​នឹង​ផ្ចង់​ចិត្ត​ស្ដាប់​ពាក្យ​ប្រៀន‌ប្រដៅ របស់​អ្នក​ប្រាជ្ញ ហើយ​ខ្ញុំ​នឹង​ដោះ​ស្រាយ​ប្រស្នា ទាំង​លេង​ពិណ​កំដរ​ផង។


ស្ដេច​ទាំង‌ឡាយ​នៅ​ស្រុក​តើស៊ីស​ និង​នៅ​កោះ​នានា នឹង​យក​ជំនូន​មក​ជូន​ស្តេច ស្ដេច​ទាំង‌ឡាយ​នៅ​ស្រុក​សាបា និង​ស្រុក​សេបា​ ក៏​នាំ​គ្នា​យក​សួយសារ‌អាករ​មក​ជូន​ដែរ។


សូម​ឲ្យ​ស្តេច​មាន​អាយុ​យឺន‌យូរ! គេ​នឹង​យក​មាស​ពី​ស្រុក​សាបា​មក​ជូន​ស្តេច គេ​នឹង​ទូរអា‌អង្វរ​អុលឡោះ​ឲ្យ​ស្តេច ឥត​ឈប់​ឈរ ហើយ​រៀង​រាល់​ថ្ងៃ គេ​នឹង​ជូន​ពរ​ដល់​ស្តេច។


ខ្ញុំ​នឹង​ថ្លែង​ប្រាប់​អ្នក​រាល់​គ្នា នូវ​បទ​ពិសោធ​ពី​អតីតកាល ខ្ញុំ​នឹង​បរិយាយ​ប្រាប់​អ្នក​រាល់​គ្នា​អំពី​អត្ថ‌ន័យ លាក់​កំបាំង​នៃ​ព្រឹត្តិ‌ការណ៍​នៅ​បុរាណ​កាល។


ដូច្នេះ គេ​អាច​យល់​អំពី​អត្ថ‌ន័យ ដែល​មាន​បង្កប់​នៅ​ក្នុង​សុភាសិត ឬ​ប្រស្នា ព្រម​ទាំង​យល់​ពាក្យ‌ពេចន៍ និង​ពាក្យ​បណ្ដៅ​ផ្សេងៗ​របស់​ពួក​អ្នក​ប្រាជ្ញ។


សត្វ​អូដ្ឋ​ទាំង​ហ្វូងៗ​នឹង​មក​ពេញ​ទីក្រុង គឺ​អូដ្ឋ​របស់​ពួក​ម៉ាឌាន និង​ពួក​អេផា។ អ្នក​ស្រុក​សេបា​ទាំង​អស់​នឹង​នាំ​គ្នា​មក ពួក​គេ​យក​មាស និង​កំញាន​មក​ជា​មួយ​ផង ហើយ​លើក​តម្កើង​ការ​អស្ចារ្យ ដែលអុលឡោះ‌តាអាឡា​បាន​ធ្វើ។


នែ៎ ពូជ​ពស់​វែក​អើយ! អ្នក​រាល់​គ្នា​និយាយ​សេចក្ដី​ល្អៗ​ដូច​ម្ដេច​បាន បើ​អ្នក​រាល់​គ្នា​សុទ្ធ​តែ​ជា​មនុស្ស​អាក្រក់​ដូច្នេះ! ដ្បិត​មាត់​របស់​មនុស្ស​តែង​ស្រដី​ចេញ​មក​នូវ​សេចក្ដី​ណា ដែល​មាន​ពេញ​ហូរ‌ហៀរ​នៅ​ក្នុង​ដួង​ចិត្ដ​របស់​ខ្លួន។


នៅ​ថ្ងៃ​ដែល​អុលឡោះ​វិនិច្ឆ័យ​ទោស​មនុស្ស​លោក មហា​ក្សត្រី​ស្រុក​ខាង​ត្បូង នឹង​ក្រោក​ឡើង​ជា​មួយ​មនុស្ស​ជំនាន់​នេះ ព្រម​ទាំង​ចោទ​ប្រកាន់​គេ​ផង ព្រោះ​កាល​ពី​ជំនាន់​ដើម នាង​បាន​មក​ពី​តំបន់​ដាច់​ស្រយាល​នៃ​ផែនដី ដើម្បី​ស្ដាប់​ប្រសាសន៍​របស់​ស៊ូឡៃ‌ម៉ាន ប្រកប​ដោយ​ប្រាជ្ញា​ឈ្លាស​វៃ។ រីឯ​នៅ​ទី​នេះ​មាន​ម្នាក់​ប្រសើរ​ជាង​ស៊ូឡៃ‌ម៉ាន​ទៅ​ទៀត»។


អ៊ីសា​តប​ទៅ​គេ​វិញ​ថា៖ «មក​ពី​អុលឡោះ​បាន​ប្រោស​ប្រទាន​ឲ្យ​អ្នក​រាល់​គ្នា​យល់ គម្រោង‌ការ​ដ៏​លាក់​កំបាំង​របស់​នគរ​នៃ​ទ្រង រីឯ​អ្នក​ដទៃ​វិញ ទ្រង់​មិន​ប្រទាន​ឲ្យ​យល់​ឡើយ។


ដើម្បី​ឲ្យ​ស្រប​នឹង​សេចក្ដី​ដែល​មាន​ចែង​ទុក​តាម​រយៈ​ពួក​ណាពី​ថា៖ «យើង​នឹង​និយាយ​ទៅ​គេ​ជា​ពាក្យ​ប្រស្នា យើង​នឹង​ប្រកាស​សេចក្ដី​លាក់​កំបាំង តាំង​ពី​ដើម​កំណើត​ពិភព​លោក​មក ឲ្យ​គេ​ដឹង»។


គេ​ចូល​ទៅ​ក្នុង​ផ្ទះ ឃើញ​ទារក​នៅ​ជា​មួយ​នាង​ម៉ារីយំ​ជា​ម្តាយ គេ​ក៏​នាំ​គ្នា​ក្រាប​ថ្វាយ‌បង្គំ​ទារក​នោះ រួច​បើក​ហិប​យក​ទ្រព្យ​របស់​ខ្លួន គឺ​មាស គ្រឿង​ក្រអូប និង​ជ័រ​ល្វីង​ទេស​មក​ជូន​ទារក​នោះ។


នៅ​ថ្ងៃ​ដែល​អុលឡោះ​វិនិច្ឆ័យ​ទោស​មនុស្ស​លោក មហាក្សត្រីយ៍​ស្រុក​ខាង​ត្បូង​នឹង​ក្រោក​ឡើង​ជា​មួយ​មនុស្ស​ជំនាន់​នេះ ព្រម​ទាំង​ចោទ​ប្រកាន់​គេ​ផង ព្រោះ​កាល​ពី​ជំនាន់​ដើម នាង​បាន​មក​ពី​តំបន់​ដាច់​ស្រយាល​នៃ​ផែន‌ដី ដើម្បី​ស្ដាប់​ពាក្យ​របស់​ណាពី​សូឡៃ‌ម៉ាន ដែល​ប្រកប​ដោយ​ប្រាជ្ញា​ឈ្លាស​វៃ។ រីឯ​នៅ​ទី​នេះ មាន​ម្នាក់​ប្រសើរ​លើស​ណាពី​សូឡៃ‌ម៉ាន​ទៅ​ទៀត។


នាង​ហា‌ណា​ឆ្លើយ​តប​ថា៖ «ទេ លោក​ម្ចាស់! នាង​ខ្ញុំ​ជា​ស្ត្រី​មាន​ទុក្ខ នាង​ខ្ញុំ​ពុំ​បាន​ទទួល​ទាន​ស្រា ឬ​គ្រឿង​ស្រវឹង​ណា​ទេ។ នាង​ខ្ញុំ​នៅ​ទី​នេះ ដើម្បី​ជម្រាបអុលឡោះ‌តាអាឡា​ពី​ទុក្ខ​ព្រួយ​របស់​នាង​ខ្ញុំ។