២ របាក្សត្រ 9:9 - អាល់គីតាប9 មហាក្សត្រិយានីស្រុកសេបា យកមាសមានទម្ងន់បួនពាន់គីឡូក្រាម មកជូនស្តេច រួមជាមួយគ្រឿងក្រអូប និងត្បូងពេជ្រយ៉ាងច្រើនផង។ តាំងពីដើមរៀងមក ពុំដែលមាននរណាយកគ្រឿងក្រអូបបែបនេះ មកជូនស្តេចស៊ូឡៃម៉ាន ដូចមហាក្សត្រិយានីស្រុកសេបាឡើយ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦9 រួចព្រះនាងក៏ថ្វាយមាសមួយរយម្ភៃហាប ហើយគ្រឿងក្រអូបយ៉ាងសន្ធឹក ព្រមទាំងត្បូងមានតម្លៃ ដល់ស្តេច មិនដែលមានគ្រឿងក្រអូបណាដូចគ្រឿងក្រអូបដែលមហាក្សត្រិយ៍ស្រុកសេបា បានថ្វាយដល់ព្រះបាទសាឡូម៉ូននោះឡើយ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥9 ព្រះមហាក្សត្រិយានីស្រុកសេបាយកមាសមានទម្ងន់បួនពាន់គីឡូក្រាម មកថ្វាយព្រះរាជា រួមជាមួយគ្រឿងក្រអូប និងត្បូងពេជ្រយ៉ាងច្រើនផង។ តាំងពីដើមរៀងមក ពុំដែលមាននរណាយកគ្រឿងក្រអូបបែបនេះមកថ្វាយព្រះបាទសាឡូម៉ូន ដូចព្រះមហាក្សត្រិយានីស្រុកសេបាឡើយ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤9 រួចព្រះនាងក៏ថ្វាយមាស១២០ហាប ហើយគ្រឿងក្រអូបយ៉ាងសន្ធឹក ព្រមទាំងត្បូងមានដំឡៃ ដល់ស្តេច មិនដែលមានគ្រឿងក្រអូបណា ដូចអស់ទាំងគ្រឿងក្រអូប ដែលមហាក្សត្រីស្រុកសេបា បានថ្វាយដល់ស្តេចសាឡូម៉ូននោះឡើយ។ សូមមើលជំពូក |
មហាក្សត្រិយានីស្រុកសេបា បានឮអំពីកិត្តិនាមដ៏ល្បីល្បាញរបស់ស្តេចស៊ូឡៃម៉ាន។ ដូច្នេះនាងក៏មកក្រុងយេរូសាឡឹម ដើម្បីល្បងប្រាជ្ញារបស់ស្តេចស៊ូឡៃម៉ាន ដោយចោទសួរជាប្រស្នាផ្សេងៗ។ នាងមកដល់ ដោយមានអ្នកបម្រើយ៉ាងច្រើនហែហម ព្រមទាំងមានសត្វអូដ្ឋជាច្រើន ដឹកគ្រឿងក្រអូប មាស និងត្បូងពេជ្រ យ៉ាងសន្ធឹកសន្ធាប់ផង។ នាងចូលជួបស្តេចស៊ូឡៃម៉ាន ហើយចោទសួរអ្វីៗទាំងប៉ុន្មានដែលនាងបានរិះគិតទុកជាមុន។
សូមលើកតម្កើងអុលឡោះតាអាឡា ជាម្ចាស់របស់ស្តេច ដែលបានប្រោសប្រណីស្តេច ហើយជ្រើសរើសស្តេចឲ្យឡើងគ្រងរាជ្យក្នុងនាមរបស់ទ្រង់។ អុលឡោះតាអាឡាស្រឡាញ់ជនជាតិអ៊ីស្រអែល ហើយពេញចិត្តឲ្យពួកគេនៅស្ថិតស្ថេររហូតតទៅ ហេតុនេះហើយបានជាទ្រង់ជ្រើសរើសស្តេចឲ្យធ្វើជាស្តេច គ្រប់គ្រងលើពួកគេដោយសុចរិត និងយុត្តិធម៌»។