Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ របា‌ក្សត្រ 9:2 - អាល់គីតាប

2 ស្តេច​ស៊ូឡៃ‌ម៉ាន​ឆ្លើយ​នឹង​សំនួរ​ទាំង​ប៉ុន្មាន​របស់​នាង គ្មាន​សំនួរ​ណា​មួយ​ដែល​ស្តេច​ឆ្លើយ​ពុំ​រួច​នោះ​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

2 ព្រះបាទ​សាឡូម៉ូន​ក៏​ឆ្លើយ​ស្រាយ​ន័យ​គ្រប់​អស់​ទាំង​សេចក្ដី​ដែល​ព្រះ‌នាង​សួរ ឥត​មាន​អ្វី​លាក់​កំបាំង ដែល​ទ្រង់​មិន​បាន​ស្រាយ​ន័យ​ថ្វាយ​ព្រះ‌នាង​នោះ​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

2 ព្រះ‌បាទ​សាឡូម៉ូន​ឆ្លើយ​នឹង​សំណួរ​ទាំង​ប៉ុន្មាន​របស់​ព្រះ‌នាង គ្មាន​សំណួរ​ណា​មួយ​ដែល​ស្ដេច​ឆ្លើយ​ពុំ​រួច​នោះ​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

2 ឯ​សាឡូម៉ូន ទ្រង់​ក៏​ឆ្លើយ​ស្រាយ​ន័យ​គ្រប់​អស់​ទាំង​សេចក្ដី​ដែល​ព្រះ‌នាង​សួរ ឥត​មាន​អ្វី​លាក់​កំបាំង ដែល​ទ្រង់​មិន​បាន​ស្រាយ​ន័យ ថ្វាយ​ព្រះ‌នាង​នោះ​ទេ

សូមមើលជំពូក ចម្លង




២ របា‌ក្សត្រ 9:2
12 ការដាក់ឲ្យឆ្លើយតបគ្នា  

ដូច្នេះ យើង​នឹង​ធ្វើ​តាម​ការ​សូម​របស់​អ្នក គឺ​យើង​ឲ្យ​អ្នក​មាន​ប្រាជ្ញា និង​ការ​យល់​ដឹង ដែល​គ្មាន​នរណា​ម្នាក់ អាច​ប្រៀប​ស្មើ​នឹង​អ្នក​បាន​ឡើយ ទោះ​បី​ពី​មុន​ក្តី ឬ​ទៅ​អនាគត​ក្តី។


អុលឡោះ​ប្រទាន​ប្រាជ្ញា និង​សុភ‌និច្ឆ័យ​យ៉ាង​លើស‌លប់​ដល់​ស៊ូឡៃ‌ម៉ាន ធ្វើ​ឲ្យ​គាត់​មាន​ការ​យល់​ដឹង​ទូលំ‌ទូលាយ ដូច​ខ្សាច់​នៅ​តាម​ឆ្នេរ​សមុទ្រ។


មហា‌ក្សត្រិ‌យានី​ស្រុក​សេបា បាន​ឮ​អំពី​កិត្តិ‌នាម​ដ៏​ល្បី​ល្បាញ​របស់​ស្តេច​ស៊ូឡៃ‌ម៉ាន។ ដូច្នេះ​នាង​ក៏​មក​ក្រុង​យេរូ‌សាឡឹម ដើម្បី​ល្បង​ប្រាជ្ញា​របស់​ស្តេច​ស៊ូឡៃ‌ម៉ាន ដោយ​ចោទ​សួរ​ជា​ប្រស្នា​ផ្សេងៗ។ នាង​មក​ដល់ ដោយ​មាន​អ្នក​បម្រើ​យ៉ាង​ច្រើន​ហែ‌ហម ព្រម​ទាំង​មាន​សត្វ​អូដ្ឋ​ជា​ច្រើន ដឹក​គ្រឿង​ក្រអូប មាស និង​ត្បូង​ពេជ្រ យ៉ាង​សន្ធឹក​សន្ធាប់​ផង។ នាង​ចូល​ជួប​ស្តេច​ស៊ូឡៃ‌ម៉ាន ហើយ​ចោទ​សួរ​អ្វីៗ​ទាំង​ប៉ុន្មាន​ដែល​នាង​បាន​រិះ‌គិត​ទុក​ជា​មុន។


មហា‌ក្សត្រិ‌យានី​ស្រុក​សេបា​សង្កេត​ឃើញ​ប្រាជ្ញា​របស់​ស្តេច​ស៊ូឡៃ‌ម៉ាន ឃើញ​វាំង​ដែល​ស្តេច​បាន​សង់


នៅ​ជា​មួយ​មនុស្ស​មាន​ប្រាជ្ញា​នាំ​ឲ្យ​ខ្លួន​មាន​ប្រាជ្ញា តែ​សេព‌គប់​ជា​មួយ​មនុស្ស​ខ្លៅ នាំ​ឲ្យ​ខ្លួន​ទៅ​ជា​មនុស្ស​អាក្រក់។


សំដី​របស់​មនុស្ស​មាន​ជម្រៅ​ដូច​បាត​សមុទ្រ ប្រភព​នៃ​ប្រាជ្ញា​ប្រៀប​ដូច​ជា​ទឹក​ជ្រោះ ដែល​ហូរ​ចេញ​មក​យ៉ាង​ខ្លាំង។


អ៊ីសា​ឆ្លើយ​ថា៖ «អុលឡោះ​បាន​ប្រោស​ប្រទាន​ឲ្យ​អ្នក​រាល់​គ្នា​យល់​គម្រោង‌ការ​ដ៏​លាក់​កំបាំង​នៃ​នគរ​របស់​ទ្រង់។ រីឯ​អ្នក​ដទៃ គេ​ឮ​សេចក្ដី​ទាំង​អស់​ជា​ពាក្យ​ប្រស្នា​វិញ។


អ៊ីសា​តែង​មាន​ប្រសាសន៍​ទៅ​គេ​សុទ្ធ​តែ​ជា​ពាក្យ​ប្រស្នា ប៉ុន្ដែ ពេល​នៅ​ដាច់​ឡែក​ពី​បណ្ដា‌ជន អ៊ីសា​បក‌ស្រាយ​ទាំង​អស់​ប្រាប់​ពួក​សិស្ស។


ខ្ញុំ​មិន​ចាត់​ទុក​អ្នក​រាល់​គ្នា​ជា​អ្នក​បម្រើ​ទៀត​ទេ ព្រោះ​អ្នក​បម្រើ​មិន​យល់​កិច្ចការ​ដែល​ម្ចាស់​របស់​ខ្លួន​ប្រព្រឹត្ដ​នោះ​ឡើយ។ ខ្ញុំ​ចាត់​ទុក​អ្នក​រាល់​គ្នា​ជា​មិត្ដ​សម្លាញ់ ដ្បិត​អ្វីៗ​ដែល​ខ្ញុំ​បាន​ឮ​ពី​អុលឡោះ​ជា​បិតា​មក ខ្ញុំ​ក៏​បាន​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ហើយ​ដែរ។


ដ្បិត​តម្រិះ និង​ប្រាជ្ញា‌ញាណ​ដ៏​ខ្ពង់‌ខ្ពស់​របស់​អុលឡោះ​សុទ្ធ​តែ​លាក់​ទុក​នៅ​ក្នុង​អាល់ម៉ា‌ហ្សៀស​ហ្នឹង​ហើយ។


ដ្បិត​បន្ទូល​របស់​អុលឡោះ ជា​បន្ទូល​ដ៏​មាន​ជីវិត និង​មាន​អំណាច​មុត​ជាង​ដាវ​មុខ​ពីរ​ទៅ​ទៀត។ បន្ទូល​នេះ​ចាក់​ទម្លុះ​ចូល​ទៅ​កាត់​ព្រលឹង និង​វិញ្ញាណ​ដាច់​ចេញ​ពី​គ្នា កាត់​សន្លាក់​ឆ្អឹង និង​ខួរ​ឆ្អឹង​ចេញ​ពី​គ្នា។ បន្ទូល​នៃ​អុលឡោះ​វិនិច្ឆ័យ​ឆន្ទៈ និង​គំនិត​នៅ​ក្នុង​ជម្រៅ​ចិត្ដ​មនុស្ស។


ក្នុង​ចំណោម​បង​ប្អូន ប្រសិន​បើ​មាន​នរណា​ម្នាក់​ខ្វះ​ប្រាជ្ញា អ្នក​នោះ​ត្រូវ​តែ​ទូអារ​សូម​ពី​អុលឡោះ។ ទ្រង់​នឹង​ប្រទាន​ឲ្យ​ជា​មិន​ខាន ដ្បិត​ទ្រង់​ប្រទាន​ឲ្យ​មនុស្ស​ទាំង​អស់ ដោយ​ចិត្ត​ទូលាយ ឥត​បន្ទោស​ឡើយ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម