ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




១ សាំ‌យូ‌អែល 18:5 - អាល់គីតាប

គ្រប់​សមរ‌ភូមិ​ដែល​ស្តេច​សូល​ចាត់​ឲ្យ​ទៅ ទត​តែងតែ​ទទួល​ជោគ​ជ័យ​ជា‌និច្ច។ ស្តេច​សូល​តែង‌តាំង​ទត​ឲ្យ​ធ្វើ​ជា​មេ‌ទ័ព ហើយ​ប្រជា‌ជន​ទាំង​មូល និង​អ្នក​បម្រើ​របស់​ស្តេច​សូល ពេញ​ចិត្ត​នឹង​គាត់​គ្រប់ៗ​គ្នា។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

គ្រា​នោះ ដាវីឌ​ចេញ​ទៅ​គ្រប់​ទី​កន្លែង​តាម​ដែល​ស្ដេច​សូល​ប្រើ ហើយ​តែង​តែ​ទទួល​បាន​ជោគ‌ជ័យ រួច​ស្ដេច​សូល​តាំង​គាត់​ឡើង ឲ្យ​ត្រួត‌ត្រា​លើ​ពួក​ទាហាន នោះ​ពួក​ប្រជាជន និង​ពួក​មហា‌តលិក​របស់​ស្ដេច​សូល​មាន​ការ​ពេញ​ចិត្ត​ជា​ខ្លាំង។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

គ្រប់​សមរ‌ភូមិ​ដែល​ព្រះ‌បាទ​សូល​ចាត់​ឲ្យ​ទៅ ដាវីឌ​តែងតែ​ទទួល​ជោគ​ជ័យ​ជានិច្ច។ ព្រះ‌បាទ​សូល​តែង‌តាំង​ដាវីឌ​ឲ្យ​ធ្វើ​ជា​មេ‌ទ័ព ហើយ​ប្រជា‌ជន​ទាំង​មូល និង​រាជ​បម្រើ​របស់​ព្រះ‌បាទ​សូល ពេញ​ចិត្ត​នឹង​លោក​គ្រប់ៗ​គ្នា។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

គ្រា​នោះ ដាវីឌ​ត្រាច់​ទៅ​គ្រប់​ទី​កន្លែង​តាម​ដែល​សូល​ទ្រង់​ប្រើ ហើយ​ក៏​តែង​ប្រព្រឹត្ត​ដោយ​ប្រាជ្ញា រួច​មក​សូល​ទ្រង់​តាំង​គាត់​ឡើង ឲ្យ​ត្រួត‌ត្រា​លើ​ពួក​ទាហាន នោះ​ពួក​បណ្តាជន នឹង​ពួក​មហា‌តលិក​របស់​សូល គេ​មាន​សេចក្ដី​ពេញ​ចិត្ត​ជា​ខ្លាំង។

សូមមើលជំពូក



១ សាំ‌យូ‌អែល 18:5
20 ការដាក់ឲ្យឆ្លើយតបគ្នា  

នាយក​ពន្ធនាគារ​លែង​ខ្វល់​ខ្វាយ​នឹង​កិច្ចការ​អ្វី ដែល​គាត់​ដាក់​ឲ្យ​យូសុះ​ធ្វើ​នោះ​ហើយ ដ្បិតអុលឡោះ‌តាអាឡា​នៅ​ជា​មួយ​យូសុះ កិច្ចការ​អ្វី​ដែល​គាត់​ធ្វើ អុលឡោះ‌តាអាឡា​ប្រោស​ប្រទាន​ឲ្យ​បាន​លទ្ធផល​ល្អ​ទាំង​អស់។


ស្តេច​ទត​មាន​អំណាច​កាន់​តែ​ខ្លាំង​ឡើងៗ ដ្បិតអុលឡោះ‌តាអាឡា ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល នៅ​ជា​មួយ។


កាល​ពី​មុន នៅ​គ្រា​ដែល​ស្តេច​សូល​គ្រង​រាជ្យ​លើ​ពួក​ខ្ញុំ ស្តេច​ធ្លាប់​ដឹក​នាំ​កង‌ទ័ព​អ៊ីស្រ‌អែល​ចេញ​ទៅ​ធ្វើ​សឹក ហើយអុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​កាន់​ស្តេច​ថា “អ្នក​នឹង​គ្រប់‌គ្រង​លើ​ជន‌ជាតិ​អ៊ីស្រ‌អែល ជា​ប្រជា‌រាស្ត្រ​របស់​យើង អ្នក​នឹង​ដឹក​នាំ​ពួក​គេ”»។


អុលឡោះ‌តាអាឡា​នៅ​ជា​មួយ​ស្តេច​យ៉ូសា‌ផាត ដ្បិត​ស្តេច​ប្រព្រឹត្ត​តាម​មាគ៌ា​ដើម​ដំបូង​របស់​ស្តេច​ទត​ជា​អយ្យ‌កោ គឺ​ស្តេច​ពុំ​បាន​ស្វែង​រក​ព្រះ​បាល​ទេ។


អ្នក​នោះ​ប្រៀប​បាន​នឹង​ដើម​ឈើ ដុះ​នៅ​ក្បែរ​ផ្លូវ​ទឹក ដែល​ផ្ដល់​ផល​ផ្លែ​តាម​រដូវ​កាល ហើយ​មាន​ស្លឹក​មិន​ចេះ​ស្លោក​ស្រពោន​ អ្វីៗ​ដែល​គាត់​ធ្វើ​សុទ្ធ​តែ​បាន​ចំរុង​ចំរើន​ទាំង​អស់។


ខ្ញុំ​នឹង​យក​ចិត្ត​ទុក​ដាក់ អំពី​មាគ៌ា​ដ៏​ទៀង​ត្រង់។ តើ​ដល់​ពេល​ណា​ទើប​ទ្រង់ មក​រក​ខ្ញុំ? ខ្ញុំ​នឹង​រស់​នៅ​ក្នុង​គ្រួសារ​របស់​ខ្ញុំ ដោយ​កាន់​ចិត្ត​ទៀង​ត្រង់។


«ខ្ញុំ​ចាត់​អ្នក​រាល់​គ្នា​ឲ្យ​ទៅ ដូច​ឲ្យ​ចៀម​ទៅ​កណ្ដាល​ហ្វូង​ចចក។ ហេតុ​នេះ ត្រូវ​ចេះ​ប្រយ័ត្ន​ខ្លួន​ដូច​សត្វ​ពស់ ហើយ​កាន់​ចិត្ដ​ស្លូត​ត្រង់​ដូច​សត្វ​ព្រាប។


ប៉ុន្ដែ អុលឡោះ​នៅ​ជា​មួយ​គាត់ អុលឡោះ​បាន​រំដោះ​គាត់​ឲ្យ​រួច​ផុត​ពី​ទុក្ខ​វេទនា​ទាំង​ប៉ុន្មាន។ អុលឡោះ​ប្រទាន​ឲ្យ​គាត់​មាន​ប្រាជ្ញា​វាង‌វៃ និង​គាប់​ចិត្ត​ស្តេច​ហ្វៀរ៉‌អ៊ូន ជា​ស្ដេច​ស្រុក​អេស៊ីប។ ស្តេច​ហ្វៀរ៉‌អ៊ូន​បាន​តែង‌តាំង​គាត់​ឲ្យ​គ្រប់‌គ្រង​ស្រុក​អេស៊ីប និង​ត្រួត‌ត្រា​រាជ​វាំង​ទាំង​មូល​ផង។


ហេតុ​នេះ​មិន​ត្រូវ​ធ្វើ​ជា​មនុស្ស​ឥត​គំនិត​ឡើយ តែ​ត្រូវ​រិះ‌គិត ឲ្យ​យល់​បំណង​របស់​អ៊ីសា‌ជាអម្ចាស់។


ចូរ​ប្រព្រឹត្ដ​ចំពោះ​អស់​អ្នក​ដែល​មិន​មែន​ជា​អូមាត់‌អ៊ីសា ដោយ​ប្រើ​ប្រាជ្ញា និង​ចេះ​ប្រើ‌ប្រាស់​ពេល​វេលា​ផង។


អុលឡោះ‌តាអាឡា​នៅ​ជា​មួយ​កុល‌សម្ព័ន្ធ​យូដា ហើយ​ប្រទាន​ឲ្យ​ពួក​គេ​ត្រួត‌ត្រា​លើ​តំបន់​ភ្នំ ប៉ុន្តែ ពួក​គេ​ពុំ​អាច​បណ្តេញ​ប្រជា‌ជន​ដែល​រស់​នៅ​តាម​តំបន់​ជ្រលង​ភ្នំ​បាន​ទេ ព្រោះ​អ្នក​ទាំង​នោះ​មាន​រទេះ​ចំបាំង​ធ្វើ​អំពី​ដែក។


ស្តេច​សូល​ជ្រើស​រើស​ទាហាន​ចំនួន​បី​ពាន់​នាក់ ពី​ក្នុង​ចំណោម​ប្រជា‌ជន​អ៊ីស្រ‌អែល គឺ​ពីរ​ពាន់​នាក់​ទុក​ឲ្យ​នៅ​ជា​មួយ​គាត់ ត្រង់​ភូមិ​មីក‌ម៉ាស់ និង​តំបន់​ភ្នំ​បេត‌អែល ហើយ​មួយ​ពាន់​នាក់​ទៀត​ឲ្យ​នៅ​ជា​មួយ​សម្តេច​យ៉ូណា‌ថាន នៅ​ភូមិ​គីបៀរ ក្នុង​ស្រុក​ពុន‌យ៉ាមីន។ រីឯ​ប្រជា‌ជន​ដែល​នៅ​សេស‌សល់​ស្តេច​សូល​បញ្ជូន​ឲ្យ​វិល​ទៅ​ផ្ទះ​រៀងៗ​ខ្លួន​វិញ។


ក្នុង​មួយ​ជីវិត ស្តេច​សូល​ធ្វើ​សង្គ្រាម​យ៉ាង​សាហាវ​ជា​មួយ​នឹង​ពួក​ភីលី‌ស្ទីន។ ហេតុ​នេះ​ហើយ បាន​ជា​ស្តេច​សូល​តែងតែ​សង្កេត​រក​មើល​ជន​ណា​ដែល​មាន​កម្លាំង​ខ្លាំង​ក្លា និង​ទឹក​ចិត្ត​អង់​អាច ដើម្បី​យក​មក​ធ្វើ​ជា​ពល​ទ័ព​របស់​គាត់។


ផ្ទុយ​ទៅ​វិញ ប្រជា‌ជន​អ៊ីស្រ‌អែល និង​ប្រជា‌ជន​យូដា​ទាំង​មូល​ស្រឡាញ់​ទត ព្រោះ​គាត់​ដឹក​នាំ​ពួក​គេ​ចេញ​ទៅ​ច្បាំង។


ពួក​មេ‌ទ័ព​របស់​ជន‌ជាតិ​ភីលី‌ស្ទីន​តែងតែ​នាំ​គ្នា​ចេញ​មក​ទន្ទ្រាន ប៉ុន្តែ គ្រប់​ពេល​ប្រយុទ្ធ ទត​ទទួល​ជ័យ​ជំនះ ច្រើន​ជាង​អ្នក​បម្រើ​ឯ​ទៀតៗ​របស់​ស្តេច​សូល ជា​ហេតុ​នាំ​ឲ្យ​គាត់​មាន​កេរ្តិ៍‌ឈ្មោះ​ល្បី​ល្បាញ​យ៉ាង​ខ្លាំង។


សម្តេច​យ៉ូណា‌ថាន​បាន​ដោះ​អាវ​ធំ​របស់​សម្តេច មក​បំពាក់​ឲ្យ​ទត ហើយ​ក៏​ប្រគល់​អាវ​សឹក ដាវ ធ្នូ និង​ខ្សែ​ក្រវាត់​របស់​សម្តេច ឲ្យ​គាត់​ដែរ។


កាល​កង‌ទ័ព​ត្រឡប់​មក​ពី​ច្បាំង​វិញ ក្រោយ​ដែល​ទត​បាន​ប្រហារ​ជន​ភីលី‌ស្ទីន ហើយ​ស្ត្រីៗ​នៅ​គ្រប់​ក្រុង​ក្នុង​ស្រុក​អ៊ីស្រ‌អែល ចេញ​ទៅ​ទទួល​ស្តេច​សូល​ទាំង​ស្រែក​ច្រៀង និង​រាំ​តាម​ចង្វាក់​ស្គរ និង​តូរ្យ​តន្ត្រី ហើយ​ស្រែក​ហ៊ោ​ដោយ​អំណរ​សប្បាយ​យ៉ាង​ខ្លាំង។


សាំយូ‌អែល​មាន​វ័យ​ចំរើន​ធំ​ឡើង អុលឡោះ‌តាអាឡានៅ​ជា​មួយ​គាត់ ហើយ​គ្រប់​សេចក្តី​ដែល​គាត់​ថ្លែង​ក្នុង​នាម​របស់​ទ្រង់​សុទ្ធ​តែ​បាន​សម្រេច​ទាំង​អស់។