ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




១ របា‌ក្សត្រ 18:1 - អាល់គីតាប

ក្រោយ​មក​ស្តេច​ទត​វាយ​ឈ្នះ​ជន‌ជាតិ​ភីលី‌ស្ទីន ហើយ​បង្ក្រាប​ពួក​គេ ព្រម​ទាំង​ដណ្តើម​យក​ក្រុង​កាថ និង​ស្រុក​ភូមិ​នៅ​ជុំ‌វិញ​ពី​កណ្តាប់​ដៃ​របស់​ពួក​គេ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ក្រោយ​នោះ​មក ព្រះបាទ​ដាវីឌ​វាយ​បង្ក្រាប​ពួក​ភីលី‌ស្ទីន ហើយ​ក៏​ចាប់​យក​ក្រុង​កាថ និង​ស្រុក​ភូមិ​នានា​ដែល​នៅ​ជុំ‌វិញ​ពី​កណ្ដាប់​ដៃ​នៃ​ពួក​ភីលី‌ស្ទីន​នោះ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ក្រោយ​មក ព្រះ‌បាទ​ដាវីឌ​វាយ​ឈ្នះ​ជន‌ជាតិ​ភីលីស្ទីន ហើយ​បង្ក្រាប​ពួក​គេ ព្រម​ទាំង​ដណ្ដើម​យក​ក្រុង​កាថ និង​ស្រុក​ភូមិ​នៅ​ជុំ‌វិញ​ពី​កណ្ដាប់​ដៃ​របស់​ពួក​គេ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ក្រោយ​នោះ​មក ដាវីឌ​ទ្រង់​វាយ​បង្ក្រាប​ពួក​ភីលីស្ទីន ហើយ​ក៏​ចាប់​យក​ក្រុង​កាថ នឹង​ស្រុក​នៅ​ជុំវិញ​ពី​កណ្តាប់​ដៃ​នៃ​ពួក​ភីលីស្ទីន​នោះ

សូមមើលជំពូក



១ របា‌ក្សត្រ 18:1
8 ការដាក់ឲ្យឆ្លើយតបគ្នា  

មិន​ត្រូវ​ប្រកាស​ដំណឹង​នេះ​នៅ​ក្រុង​កាថ​ឡើយ ហើយ​ក៏​មិន​ត្រូវ​ផ្សព្វ‌ផ្សាយ​ដំណឹង​នេះ នៅ​តាម​ផ្លូវ​ក្នុង​ក្រុង​អាស‌កាឡូន​ដែរ ក្រែង​លោ​កូន​ស្រី​របស់​ជន‌ជាតិ​ភីលី‌ស្ទីន នាំ​គ្នា​អរ​សប្បាយ ក្រែង​លោ​កូន​ស្រី​នៃ​សាសន៍​ដទៃ នាំ​គ្នា​ត្រេក​អរ។


ឱអុលឡោះ‌តាអាឡា​ជា​ម្ចាស់​អើយ ឥឡូវ​នេះ ទ្រង់​ពេញ​ចិត្ត​ប្រទាន​ពរ ដល់​ពូជ‌ពង្ស​របស់​ខ្ញុំ ដើម្បី​ឲ្យ​គេ​បាន​ស្ថិត‌ស្ថេរ​នៅ​ចំពោះ​ទ្រង់​ត​រៀង​ទៅ ដ្បិត​ទ្រង់​ប្រទាន​ពរ​ដល់​នរណា អ្នក​នោះ​នឹង​ទទួល​ពរ​អស់‌កល្ប​ជា‌និច្ច»។


ស្តេច​ទត​ក៏​វាយ​ឈ្នះ​ជន‌ជាតិ​ម៉ូអាប់​ដែរ។ ជន‌ជាតិ​ម៉ូអាប់​ធ្លាក់​ខ្លួន​ចំណុះ​ស្តេច​ទត ហើយ​ត្រូវ​ជូន​សួយសារ‌អាករ​ផង។


មាន​គេ​ជម្រាប​ស្តេច​សូល​ថា ទត​ភៀស​ខ្លួន​ទៅ​នៅ​ក្រុង​កាថ។ ដូច្នេះ ស្តេច​ក៏​ឈប់​ដេញ​តាម​គាត់​ទៀត។


ពួក​គេ​ចាត់​មនុស្ស​ឲ្យ​ទៅ​អញ្ជើញ​ស្តេច​ត្រាញ់​ទាំង​អស់​នៃ​ជន‌ជាតិ​ភីលី‌ស្ទីន​មក​រួច​ពោល​ថា៖ «តើ​យើង​ត្រូវ​ធ្វើ​យ៉ាង​ណា ចំពោះ​ហិប​របស់​ព្រះ​នៃ​ជន‌ជាតិ​អ៊ីស្រ‌អែល?»។ ស្តេច​ត្រាញ់​ទាំង​នោះ​ឆ្លើយ​ថា៖ «ត្រូវ​ផ្ទេរ​ហិប​របស់​ព្រះ​នៃ​ជន‌ជាតិ​អ៊ីស្រ‌អែល​នេះ​ទៅ​ក្រុង​កាថ​វិញ!»។ ពួក​គេ​ក៏​ផ្ទេរ​ហិប​របស់​អុលឡោះ​ជា​ម្ចាស់​នៃ​ជន‌ជាតិ​អ៊ីស្រ‌អែល​ទៅ​ក្រុង​នោះ។


ក្រុង​ទាំង​ប៉ុន្មាន ដែល​ពួក​ភីលី‌ស្ទីន​វាយ​ដណ្តើម​យក​ពី​អ៊ីស្រ‌អែល​នោះ គឺ​ចាប់​តាំង​ពី​ក្រុង​អេក្រុន​រហូត​ដល់​កាថ និង​តំបន់​ជិត​ខាង បាន​ត្រឡប់​មក​ជា​កម្ម‌សិទ្ធិ​របស់​អ៊ីស្រ‌អែល ជន‌ជាតិ​អ៊ីស្រ‌អែល​រំដោះ​យក​ទឹក​ដី​ទាំង​នោះ ពី​កណ្តាប់​ដៃ​របស់​ពួក​ភីលី‌ស្ទីន។ មួយ​វិញ​ទៀត​ជន‌ជាតិ​អ៊ីស្រ‌អែល និង​ជន‌ជាតិ​អាម៉ូរី ក៏​រស់​នៅ​យ៉ាង​សុខ‌សាន្ត​ជា​មួយ​គ្នា​ដែរ។