Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ សាំ‌យូ‌អែល 27:4 - អាល់គីតាប

4 មាន​គេ​ជម្រាប​ស្តេច​សូល​ថា ទត​ភៀស​ខ្លួន​ទៅ​នៅ​ក្រុង​កាថ។ ដូច្នេះ ស្តេច​ក៏​ឈប់​ដេញ​តាម​គាត់​ទៀត។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

4 ពេល​មាន​គេ​ទូល​ដល់​ស្តេច​សូល​ថា ដាវីឌ​បាន​រត់​ទៅ​នៅ​ក្រុង​កាថ​ហើយ ដូច្នេះ ទ្រង់​ក៏​ឈប់​តាម​រក​ទៀត។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

4 មាន​គេ​ទូល​ព្រះ‌បាទ​សូល​ថា លោក​ដាវីឌ​ភៀស​ខ្លួន​ទៅ​នៅ​ក្រុង​កាថ។ ដូច្នេះ ស្ដេច​ក៏​ឈប់​ដេញ​តាម​លោក​ទៀត។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

4 នោះ​មាន​គេ​ទូល​ដល់​សូល​ថា ដាវីឌ​បាន​រត់​ទៅ​នៅ​ឯ​ក្រុង​កាថ​ហើយ ដូច្នេះ ទ្រង់​ក៏​ឈប់​លែង​រក​ទៀត។

សូមមើលជំពូក ចម្លង




១ សាំ‌យូ‌អែល 27:4
4 ការដាក់ឲ្យឆ្លើយតបគ្នា  

ពួក​អ្នក​បម្រើ​ទាំង​អស់​នាំ​គ្នា​ដើរ​នៅ​មុខ​ទត គឺ​ពួក​កេរេ‌ធីម ពួក​ពេលេ‌ធីម និង​ពួក​កាថ ទាំង​ប្រាំ​មួយ​រយ​នាក់ ដែល​មក​ពី​ក្រុង​កាថ​តាម​បម្រើ​ទត។


ស្តេច​សូល​និយាយ​ថា៖ «ទត​កូន​អើយ ឪពុក​ខុស​ហើយ! ចូរ​វិល​ត្រឡប់​មក​វិញ ឪពុក​ឈប់​ធ្វើ​បាប​កូន​ទៀត​ហើយ ព្រោះ​ថ្ងៃ​នេះ កូន​បាន​ទុក​ជីវិត​ឲ្យ​ឪពុក។ ឪពុក​បាន​ប្រព្រឹត្ត​ដូច​ជា​មនុស្ស​លេ‌លា ឪពុក​បាន​ធ្វើ​ខុស​យ៉ាង​ធ្ងន់»។


ទត និង​អស់​អ្នក​ដែល​នៅ​ជា​មួយ​គាត់ ព្រម​ទាំង​ក្រុម​គ្រួសារ​របស់​គេ ក៏​ស្នាក់​នៅ​ក្រុង​កាថ​ជា​មួយ​ស្តេច​អគីស។ ទត​បាន​នាំ​យក​ភរិយា​ទាំង​ពីរ​ទៅ​ជា​មួយ​ដែរ គឺ នាង​អហ៊ី‌ណោម ជា​អ្នក​ស្រុក​យេស‌រាល និង​នាង​អប៊ី‌កែល ជា​អ្នក​ភូមិ​កើ‌មែល ដែល​ជា​ភរិយា​របស់​សព​លោក​ណាបាល។


ថ្ងៃ​មួយ ទត​ជម្រាប​ស្តេច​អគីស​ថា៖ «សូម​ជម្រាប​ស្តេច! ប្រសិន​បើ​ស្តេច​ពិត​ជា​អនុ‌គ្រោះ​ដល់​ខ្ញុំ​មែន សូម​មេត្តា​ប្រទាន​ភូមិ​ស្រុក​ណា​មួយ​ឲ្យ​ខ្ញុំ​ទៅ​ស្នាក់​អាស្រ័យ​ផង ដ្បិត​មិន​គួរ​ឲ្យ​ខ្ញុំ​ស្នាក់​នៅ​ក្នុង​រាជ​ធានី​ជា​មួយ​ស្តេច​ឡើយ»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម