សូមអុលឡោះតាអាឡា ជាម្ចាស់នៃយើង នឹកចាំទាំងថ្ងៃទាំងយប់ នូវពាក្យដែលខ្ញុំអង្វរទ្រង់ ហើយសូមទ្រង់មេត្តាជួយដល់ខ្ញុំជាអ្នកបម្រើរបស់ទ្រង់ និងអ៊ីស្រអែល ជាប្រជារាស្ត្ររបស់ទ្រង់ជារៀងរាល់ថ្ងៃ។
១ ពង្សាវតារក្សត្រ 8:58 - អាល់គីតាប សូមទ្រង់បង្វែរចិត្តពួកយើងទៅរកទ្រង់ ដើម្បីឲ្យពួកយើងដើរតាមមាគ៌ាទាំងប៉ុន្មានរបស់ទ្រង់ ព្រមទាំងគោរពប្រតិបត្តិ តាមបទបញ្ជា ហ៊ូកុំ និងវិន័យដែលទ្រង់ប្រទានឲ្យបុព្វបុរសរបស់ពួកយើង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដើម្បីឲ្យព្រះអង្គបានបង្វែរចិត្តយើងទៅរកព្រះអង្គ ឲ្យយើងបានដើរតាមគ្រប់ទាំងផ្លូវរបស់ព្រះអង្គ ព្រមទាំងកាន់តាមសេចក្ដីបង្គាប់ និងក្រឹត្យក្រម ព្រមទាំងបញ្ញត្តិទាំងប៉ុន្មានរបស់ព្រះអង្គ ដែលព្រះអង្គបានបង្គាប់ដល់បុព្វបុរសរបស់យើងរាល់គ្នា។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សូមព្រះអង្គបង្វែរចិត្តពួកយើងទៅរកព្រះអង្គ ដើម្បីឲ្យពួកយើងដើរតាមមាគ៌ាទាំងប៉ុន្មានរបស់ព្រះអង្គ ព្រមទាំងគោរពប្រតិបត្តិ តាមបទបញ្ជា ច្បាប់ និងវិន័យដែលព្រះអង្គប្រទានឲ្យបុព្វបុរសរបស់ពួកយើង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដើម្បីឲ្យទ្រង់បានបង្វែរចិត្តយើងទៅឯទ្រង់ ឲ្យយើងបានដើរតាមគ្រប់ទាំងផ្លូវរបស់ទ្រង់ ព្រមទាំងកាន់តាមសេចក្ដីបង្គាប់ នឹងក្រិត្យក្រម ហើយនឹងបញ្ញត្តទាំងប៉ុន្មានរបស់ទ្រង់ ដែលទ្រង់បានបង្គាប់ដល់ពួកឰយុកោយើងរាល់គ្នា |
សូមអុលឡោះតាអាឡា ជាម្ចាស់នៃយើង នឹកចាំទាំងថ្ងៃទាំងយប់ នូវពាក្យដែលខ្ញុំអង្វរទ្រង់ ហើយសូមទ្រង់មេត្តាជួយដល់ខ្ញុំជាអ្នកបម្រើរបស់ទ្រង់ និងអ៊ីស្រអែល ជាប្រជារាស្ត្ររបស់ទ្រង់ជារៀងរាល់ថ្ងៃ។
នៅថ្ងៃស្តេចកេណ្ឌទ័ពទៅច្បាំង ប្រជារាស្ត្រចូលរួមដោយស្ម័គ្រចិត្ត ពួកយុវជននាំគ្នាចូលមកជួបស្តេច នៅលើភ្នំដ៏វិសុទ្ធ ប្រៀបដូចជាទឹកសន្សើមនៅពេលព្រឹកព្រលឹម។
សូមបងដឹកដៃអូន យើងប្រញាប់ទៅជាមួយគ្នា។ បងជាស្តេចរបស់អូន សូមនាំអូនចូលក្នុងបន្ទប់របស់បងផង យើងនឹងរួមសប្បាយជាមួយគ្នា។ យើងនឹងលើកតម្កើងសេចក្ដីស្រឡាញ់របស់បង ដែលវិសេសជាងស្រាទំពាំងបាយជូរ។ ស្រីៗនាំគ្នាស្រឡាញ់បងដូច្នេះ ពិតជាត្រឹមត្រូវមែន។
សម្ពន្ធមេត្រីថ្មី ដែលយើងនឹងចងជាមួយប្រជាជនអ៊ីស្រអែលនៅពេលខាងមុខ មានដូចតទៅ: យើងនឹងដាក់ហ៊ូកុំរបស់យើងនៅក្នុងជម្រៅចិត្តរបស់ពួកគេ យើងនឹងចារហ៊ូកុំនោះក្នុងចិត្តគំនិតរបស់ពួកគេ យើងនឹងធ្វើជាម្ចាស់របស់ពួកគេ ពួកគេធ្វើជាប្រជារាស្ត្ររបស់យើង - នេះជាបន្ទូលរបស់អុលឡោះតាអាឡា។
«ឥឡូវនេះ អ៊ីស្រអែលអើយ ចូរស្តាប់ ហើយប្រតិបត្តិតាមហ៊ូកុំផ្សេងៗដែលខ្ញុំបង្រៀនអ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នាមានជីវិត ហើយចូលទៅកាន់កាប់ទឹកដីដែលអុលឡោះតាអាឡា ជាម្ចាស់នៃដូនតារបស់អ្នករាល់គ្នា ប្រគល់ឲ្យអ្នករាល់គ្នា។
ម៉ូសាបានប្រកាសអំពីដំបូន្មាន ហ៊ូកុំប្រាប់ជនជាតិអ៊ីស្រអែល នៅពេលពួកគេចាកចេញពីស្រុកអេស៊ីប
«នេះជាបទបញ្ជា គឺហ៊ូកុំ និងវិន័យផ្សេងៗដែលអុលឡោះតាអាឡា ជាម្ចាស់របស់អ្នករាល់គ្នា បានបង្គាប់ឲ្យខ្ញុំបង្រៀនអ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នាប្រតិបត្តិតាម នៅក្នុងស្រុក ដែលអ្នករាល់គ្នានឹងចូលទៅកាន់កាប់។
ដ្បិតអុលឡោះទេតើ ដែលធ្វើឲ្យបងប្អូនមានទាំងបំណង មានទាំងសមត្ថភាពអាចនឹងប្រព្រឹត្ដតាមបំណងដ៏សប្បុរសរបស់ទ្រង់។
សូមអុលឡោះប្រទានឲ្យបងប្អូនមានសមត្ថភាព នឹងប្រព្រឹត្ដអំពើល្អគ្រប់យ៉ាង តាមបំណងរបស់ទ្រង់។ សូមទ្រង់សម្រេចការអ្វីដែលគាប់បំណងទ្រង់នៅក្នុងយើងតាមរយៈអ៊ីសាអាល់ម៉ាហ្សៀស។ សូមលើកតម្កើងសិរីរុងរឿងរបស់អ៊ីសាអាល់ម៉ាហ្សៀសអស់កល្បជាអង្វែងតរៀងទៅ! អាម៉ីន!
យ៉ូស្វេមានប្រសាសន៍ថា៖ «ឥឡូវនេះ ចូរដកព្រះដទៃ ដែលស្ថិតនៅកណ្តាលអ្នករាល់គ្នា ចោលចេញទៅ ហើយផ្ចង់ចិត្តគំនិតទៅរកអុលឡោះតាអាឡា ជាម្ចាស់របស់ជនជាតិអ៊ីស្រអែលវិញ»។