ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




អែសរ៉ា 4:1 - អាល់គីតាប

ពេល​បច្ចា‌មិត្ត​របស់​កុល‌សម្ព័ន្ធ​យូដា និង​កុល‌សម្ព័ន្ធ​ពុន‌យ៉ាមីន ឮ​ថា ពួក​ឈ្លើយ​ដែល​ត្រឡប់​មក​វិញ នាំ​គ្នា​សង់​ម៉ាស្ជិទ​ជូនអុលឡោះ‌តាអាឡា ជា​ម្ចាស់​នៃ​ជន‌ជាតិ​អ៊ីស្រ‌អែល

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

កាល​ខ្មាំង​សត្រូវ​របស់​ពួក​យូដា និង​ពួក​បេនយ៉ាមីន​ឮ​ថា ពួក​អ្នក​ដែល​ចេញ​មក​ពី​សណ្ឋាន​ជា​ឈ្លើយ កំពុង​សង់​ព្រះ‌វិហារ​ថ្វាយ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ពេល​បច្ចា‌មិត្ត​របស់​កុល‌សម្ព័ន្ធ​យូដា និង​កុល‌សម្ព័ន្ធ​បេន‌យ៉ាមីន​ឮ​ថា ពួក​ឈ្លើយ​ដែល​ត្រឡប់​មក​វិញ នាំ​គ្នា​សង់​ព្រះ‌វិហារ​ថ្វាយ​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

រីឯ​ពួក​ខ្មាំង​សត្រូវ​របស់​ពួក​យូដា នឹង​បេន‌យ៉ាមីន​កាល​ឮ​ថា ពួក​អ្នក​ដែល​មក​ពី​សណ្ឋាន​ជា​ឈ្លើយ គេ​កំពុង​តែ​ស្អាង​ព្រះ‌វិហារ​ថ្វាយ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល​ដូច្នោះ

សូមមើលជំពូក



អែសរ៉ា 4:1
14 ការដាក់ឲ្យឆ្លើយតបគ្នា  

សរុប​ទាំង​អស់​វត្ថុ​ធ្វើ​ពី​មាស និង​ប្រាក់ មាន​ចំនួន​ប្រាំ​ពាន់​បួន​រយ។ លោក​សេស‌បាសារ​បាន​នាំ​វត្ថុ​ទាំង​នោះ​ទៅ​ជា​មួយ នៅ​ពេល​ជន‌ជាតិ​អ៊ីស្រ‌អែល ដែល​ជាប់​ជា​ឈ្លើយ ចាក​ចេញ​ពី​ក្រុង​បាប៊ី‌ឡូន វិល​ត្រឡប់​ទៅ​ក្រុង​យេរូ‌សាឡឹម​វិញ។


ប្រជា‌ជន​ដែល​ជាប់​ជា​ឈ្លើយ ហើយ​វិល​មក​វិញ យល់​ស្រប​ទាំង​អស់​គ្នា។ អ៊ីមុាំ​អែសរ៉ា​បាន​ជ្រើស​រើស​មេ​ក្រុម​គ្រួសារ​ក្នុង​អំបូរ​នីមួយៗ តាម​ឈ្មោះ​របស់​ពួក​គេ​រៀងៗ​ខ្លួន។ អ្នក​ទាំង​នោះ​ចូល​រួម​ពិនិត្យ​មើល​សំណុំ​រឿង​នេះ នៅ​ថ្ងៃ​ទី​មួយ ក្នុង​ខែ​ទី​ដប់។


បន្ទាប់​មក​ទៀត គេ​ចេញ​ប្រកាស​ពាស‌ពេញ​ក្រុង​យេរូ‌សាឡឹម និង​ស្រុក​យូដា បង្គាប់​ឲ្យ​អស់​អ្នក​ដែល​ជាប់​ជា​ឈ្លើយ ហើយ​វិល​មក​វិញ​នោះ ជួប‌ជុំ​គ្នា​នៅ​ក្រុង​យេរូ‌សាឡឹម។


ហេតុ​នេះ​ហើយ​បាន​ជា​ប្រជា‌ជន​ពុំ​អាច​ដឹង​ថា សំឡេង​ណា​ជា​សំឡេង​ហ៊ោ​កញ្ជ្រៀវ​យ៉ាង​សប្បាយ ហើយ​សំឡេង​ណា​ជា​សំឡេង​យំ​សោក​ឡើយ ព្រោះ​ប្រជា‌ជន​ទាំង​អស់​ស្រែក​យ៉ាង​រំពង លាន់​ឮ​ទៅ​ឆ្ងាយ។


ជន‌ជាតិ​អ៊ីស្រ‌អែល ក្រុម​អ៊ីមុាំ ក្រុម​លេវី និង​ប្រជា‌ជន​នៅ​សេស‌សល់ ដែល​ត្រូវ​គេ​កៀរ​ទៅ​ជា​ឈ្លើយ ហើយ​វិល​ត្រឡប់​មក​វិញ​នោះ នាំ​គ្នា​ប្រារព្ធ​ពិធី​បុណ្យ​ឆ្លង​ដំណាក់​របស់​អុលឡោះដោយ​អំណរ។


គាត់​កំណត់​ពេល​ចេញ​ដំណើរ​ពី​ក្រុង​បាប៊ី‌ឡូន នៅ​ថ្ងៃ​ទី​មួយ ក្នុង​ខែ​ទី​មួយ ហើយ​មក​ដល់​ក្រុង​យេរូ‌សាឡឹម នៅ​ថ្ងៃ​ទី​មួយ ក្នុង​ខែ​ទី​ប្រាំ ដ្បិត​អុលឡោះ​ជា​ម្ចាស់​ដ៏​សប្បុរស​របស់​គាត់​បាន​ផ្តល់​ជួយ​គាត់។


គេ​អញ្ជើញ​ដានី‌យ៉ែល​ចូល​ជួប​ស្តេច ហើយ​ស្តេច​មាន​ប្រសាសន៍​មក​គាត់​ថា៖ «តើ​អ្នក​ឈ្មោះ​ដានី‌យ៉ែល ជា​អ្នក​ដែល​បិតា​របស់​យើង​បាន​ជន្លៀស​យក​មក​ពី​ស្រុក​យូដា​មែន​ឬ?


ដូច្នេះ សូម​ជ្រាប ហើយ​យល់​អត្ថ‌ន័យ​នេះ​ចុះ! ចាប់​ពី​ពេល​អុលឡោះ​មាន​បន្ទូល ស្ដី​អំពី​ការ​រៀប‌ចំ​សង់​ក្រុង​យេរូ‌សាឡឹម​ឡើង​វិញ រហូត​ដល់​ពេល​ស្ដេច​ដែល​ជា​អាល់‌ម៉ាស្សៀស​មក​ដល់ មាន​រយៈ​ពេល​ប្រាំ‌ពីរ​ឆ្នាំ​ប្រាំ‌ពីរ​ដង ហើយ​នៅ​ប្រាំ‌ពីរ​ឆ្នាំ​ហុក‌សិប​ពីរ​ដង​ទៀត គេ​នឹង​សង់​ទីក្រុង និង​កំពែង​ឡើង​វិញ តែ​គ្រា​នោះ ជា​គ្រា​មួយ​ដ៏​សែន​វេទនា។


ដ្បិត​ទ្វារ​បើក​ចំហយ៉ាង​ធំ សម្រាប់​ឲ្យ​ខ្ញុំ​បំពេញ​កិច្ចការ​នៅ​ទី​នោះ ទោះ​បី​មាន​អ្នក​ប្រឆាំង​ច្រើន​យ៉ាង​ណា​ក៏​ដោយ។