Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អែសរ៉ា 4:1 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

1 រីឯ​ពួក​ខ្មាំង​សត្រូវ​របស់​ពួក​យូដា នឹង​បេន‌យ៉ាមីន​កាល​ឮ​ថា ពួក​អ្នក​ដែល​មក​ពី​សណ្ឋាន​ជា​ឈ្លើយ គេ​កំពុង​តែ​ស្អាង​ព្រះ‌វិហារ​ថ្វាយ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល​ដូច្នោះ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

1 កាល​ខ្មាំង​សត្រូវ​របស់​ពួក​យូដា និង​ពួក​បេនយ៉ាមីន​ឮ​ថា ពួក​អ្នក​ដែល​ចេញ​មក​ពី​សណ្ឋាន​ជា​ឈ្លើយ កំពុង​សង់​ព្រះ‌វិហារ​ថ្វាយ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

1 ពេល​បច្ចា‌មិត្ត​របស់​កុល‌សម្ព័ន្ធ​យូដា និង​កុល‌សម្ព័ន្ធ​បេន‌យ៉ាមីន​ឮ​ថា ពួក​ឈ្លើយ​ដែល​ត្រឡប់​មក​វិញ នាំ​គ្នា​សង់​ព្រះ‌វិហារ​ថ្វាយ​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល

សូមមើលជំពូក ចម្លង

អាល់គីតាប

1 ពេល​បច្ចា‌មិត្ត​របស់​កុល‌សម្ព័ន្ធ​យូដា និង​កុល‌សម្ព័ន្ធ​ពុន‌យ៉ាមីន ឮ​ថា ពួក​ឈ្លើយ​ដែល​ត្រឡប់​មក​វិញ នាំ​គ្នា​សង់​ម៉ាស្ជិទ​ជូនអុលឡោះ‌តាអាឡា ជា​ម្ចាស់​នៃ​ជន‌ជាតិ​អ៊ីស្រ‌អែល

សូមមើលជំពូក ចម្លង




អែសរ៉ា 4:1
14 ការដាក់ឲ្យឆ្លើយតបគ្នា  

រួម​គ្រឿង​ប្រដាប់​ទាំង​មាស​ប្រាក់​ទាំង​អស់ មាន​ចំនួន​៥​ពាន់​៤០០ ហើយ​សេស‌បាសារ​ក៏​នាំ​យក​គ្រឿង​ទាំង​នោះ​ឡើង​មក ក្នុង​កាល​ដែល​នាំ​ពួក​ឈ្លើយ ត្រឡប់​ពី​ក្រុង​បាប៊ីឡូន ឡើង​មក​ឯ​ក្រុង​យេរូ‌សាឡិម​វិញ។


ពួក​អ្នក​ដែល​មក​ពី​សណ្ឋាន​ជា​ឈ្លើយ ក៏​ធ្វើ​ដូច្នោះ គេ​រើស​អែសរ៉ា​ដ៏​ជា​សង្ឃ នឹង​ពួក​អ្នក​ជា​កំពូល​លើ​វង្ស​របស់​ឪពុក ហើយ​តាម​គ្រួ​ឪពុក​គេ តាម​ឈ្មោះ​រៀង​ខ្លួន ហើយ​អ្នក​ទាំង​នោះ​ក៏​ប្រជុំ​គ្នា​ពិភាក្សា​រឿង​នោះ នៅ​ថ្ងៃ​១ខែ​បុស្ស


ដូច្នេះ គេ​ក៏​ប្រកាស​ប្រាប់​ទួទៅ​គ្រប់​ក្នុង​ស្រុក​យូដា នឹង​ក្រុង​យេរូ‌សាឡិម ដល់​ពួក​អ្នក​ទាំង​ប៉ុន្មាន ដែល​រួច​ពី​សណ្ឋាន​ជា​ឈ្លើយ ឲ្យ​គេ​មូល​មក​ឯ​ក្រុង​យេរូ‌សាឡិម​គ្រប់​គ្នា


ដល់​ម៉្លេះ​បាន​ជា​បណ្តាជន​រក​ស្គាល់​សូរ​សំឡេង​ណា​ដែល​អរ​សប្បាយ នឹង​សូរ​សំឡេង​របស់​អ្នក​ដែល​យំ នោះ​មិន​បាន​ទេ ពី​ព្រោះ​គេ​ស្រែក​ជា​យ៉ាង​ខ្លាំង ហើយ​សូរ​សំរែក​នោះ ក៏​ឮ​ទៅ​ឆ្ងាយ​ផង។


គ្រា​នោះ ពួក​កូន​ចៅ​អ៊ីស្រាអែល ពួក​សង្ឃ នឹង​ពួក​លេវី ព្រម​ទាំង​ពួក​អ្នក​ដែល​ត្រូវ​នាំ​ទៅ​ជា​ឈ្លើយ​ឯ​ទៀត ក៏​នាំ​គ្នា​ធ្វើ​បុណ្យ​ឆ្លង​ព្រះ‌វិហារ​នេះ​ដោយ​អំណរ


ដ្បិត​លោក​បាន​ចេញ​ពី​ក្រុង​បាប៊ីឡូន នៅ​ថ្ងៃ​១​ខែ​ចេត្រ ក៏​មក​ដល់​ក្រុង​យេរូ‌សាឡិម​នៅ​ថ្ងៃ​ទី​១ ខែ​ស្រា‌ពណ៌ ដោយ​ព្រះ‌ហស្ត​ល្អ​របស់​ព្រះ​នៃ​លោក បាន​សណ្ឋិត​លើ​លោក


ដូច្នេះ គេ​ក៏​នាំ​ដានី‌យ៉ែល​ចូល​មក ចំពោះ​ស្តេច​ហើយ​ស្តេច​ទ្រង់​មាន​បន្ទូល​ទៅ​ដានី‌យ៉ែល​ថា តើ​លោក​ជា​ឈ្មោះ​ដានី‌យ៉ែល​នោះ នៅ​ក្នុង​ពួក​ឈ្លើយ​សាសន៍​យូដា​ដែល​ស្តេច ជា​បិតា​យើង បាន​ដឹក‌នាំ​ចេញ​ពី​ស្រុក​យូដា​មក​ឬ​អី


ដូច្នេះ ត្រូវ​ឲ្យ​ដឹង ហើយ​យល់​ថា ចាប់​តាំង​ពី​ចេញ​បង្គាប់​ឲ្យ​តាំង​ក្រុង​យេរូ‌សាឡិម ហើយ​សង់​ឡើង​វិញ ដរាប​ដល់​គ្រា​អ្នក​ដែល​ចាក់​ប្រេង​តាំង​នោះ គឺ​ជា​អ្នក​ដែល​ជា​កំពូល​បណ្តាច់ នោះ​ត្រូវ​ជា​ចំនួន​៧​អាទិត្យ នឹង​៦២​អាទិត្យ រួច​នៅ​គ្រា​ជ្រួល‌ច្រាល់ នោះ​ទី​ក្រុង​នឹង​បាន​សង់​ឡើង​វិញ មាន​ទាំង​ផ្លូវ​ធ្លា នឹង​កំផែង​ផង


ដ្បិត​មាន​ទ្វារ​យ៉ាង​ធំ ហើយ​ស្រួល​បាន​បើក​ចំហ​ឲ្យ​ខ្ញុំ ហើយ​ក៏​មាន​ពួក​ឃាត់‌ឃាំង​ជា​ច្រើន​ដែរ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម