ចំពោះអ្នកវិញ ជនជាតិអ៊ីស្រអែលជាអ្នកបម្រើរបស់យើង កូនចៅយ៉ាកកូបដែលយើងបានជ្រើសរើស ពូជពង្សរបស់អ៊ីព្រហ៊ីម ដែលជាមិត្តសម្លាញ់របស់យើងអើយ!
អេសាយ 49:3 - អាល់គីតាប ទ្រង់មានបន្ទូលមកខ្ញុំថា: អ៊ីស្រអែលអើយ អ្នកជាអ្នកបម្រើរបស់យើង យើងនឹងបង្ហាញភាពថ្កុំថ្កើងរបស់យើង តាមរយៈអ្នក។ ព្រះគម្ពីរខ្មែរសាកល ព្រះអង្គមានបន្ទូលនឹងខ្ញុំថា៖ “អ្នកជាអ្នកបម្រើរបស់យើង គឺអ៊ីស្រាអែលដែលយើងនឹងត្រូវបានលើកតម្កើងសិរីរុងរឿងតាមរយៈអ្នក”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះអង្គបានមានព្រះបន្ទូលមកខ្ញុំថា អ្នកជាអ្នកបម្រើរបស់យើង គឺអ៊ីស្រាអែល ដែលយើងនឹងបានសិរីល្អដោយសារអ្នក។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គមានព្រះបន្ទូលមកខ្ញុំថា: អ៊ីស្រាអែលអើយ អ្នកជាអ្នកបម្រើរបស់យើង យើងនឹងបង្ហាញភាពថ្កុំថ្កើងរបស់យើង តាមរយៈអ្នក។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់បានមានបន្ទូលមកខ្ញុំថា ឯងជាអ្នកបំរើរបស់អញ គឺអ៊ីស្រាអែល ដែលអញនឹងបានសិរីល្អដោយសារឯង |
ចំពោះអ្នកវិញ ជនជាតិអ៊ីស្រអែលជាអ្នកបម្រើរបស់យើង កូនចៅយ៉ាកកូបដែលយើងបានជ្រើសរើស ពូជពង្សរបស់អ៊ីព្រហ៊ីម ដែលជាមិត្តសម្លាញ់របស់យើងអើយ!
អុលឡោះតាអាឡាមានបន្ទូលថា: អ្នកនេះហើយជាអ្នកបម្រើ ដែលយើងគាំទ្រ ជាអ្នកដែលយើងបានជ្រើសរើស និងជាទីគាប់ចិត្តរបស់យើង។ យើងដាក់រសរបស់យើងលើគាត់។ គាត់នឹងបង្ហាញឲ្យប្រជាជាតិទាំងឡាយ ស្គាល់សេចក្តីសុចរិត។
ផ្ទៃមេឃអើយ ចូរនាំគ្នាស្រែកហ៊ោឡើង ដ្បិតអុលឡោះតាអាឡាបានធ្វើអន្តរាគមន៍ហើយ ទីជម្រៅនៃផែនដីអើយ ចូរបន្លឺសំឡេងឡើង ភ្នំទាំងឡាយអើយ ចូរស្រែកអឺងកងឡើង រីឯព្រៃព្រឹក្សា និងរុក្ខជាតិទាំងអស់ ក៏ត្រូវបន្លឺសំឡេងរួមជាមួយគ្នាដែរ ដ្បិតអុលឡោះតាអាឡាបានលោះកូនចៅរបស់ យ៉ាកកូបហើយ ទ្រង់បានសំដែងសិរីរុងរឿងរបស់ទ្រង់ ដោយសង្គ្រោះជនជាតិអ៊ីស្រអែល។
ក្នុងចំណោមអ្នករាល់គ្នា បើអ្នកណាគោរពកោតខ្លាចអុលឡោះតាអាឡា អ្នកនោះត្រូវស្ដាប់តាមអ្នកបម្រើរបស់ទ្រង់ បើអ្នកណាដើរក្នុងភាពងងឹត ហើយមិនឃើញពន្លឺទេ អ្នកនោះត្រូវពឹងផ្អែកលើនាមអុលឡោះតាអាឡា និងផ្ញើជីវិតលើទ្រង់ចុះ!
អុលឡោះតាអាឡាមានបន្ទូលថា: អ្នកបម្រើរបស់យើងនឹងបានចំរុងចំរើន មានឋានៈខ្ពង់ខ្ពស់ និងត្រូវគេលើកតម្កើងយ៉ាងឧត្ដុង្គឧត្ដមបំផុត។
អុលឡោះតាអាឡាពេញចិត្តឲ្យអ្នកបម្រើ របស់ទ្រង់រងទុក្ខលំបាកដ៏ខ្លោចផ្សា។ ដោយគាត់បានប្រគល់ជីវិត ធ្វើជាគូរបានលោះបាបសម្រាប់អ្នកដទៃ ទ្រង់នឹងធ្វើឲ្យគាត់មានពូជពង្ស ទ្រង់នឹងបន្តអាយុជីវិតរបស់គាត់ ហើយអុលឡោះតាអាឡានឹងសម្រេចតាមបំណង របស់ទ្រង់តាមរយៈគាត់។
ម៉ូសាមានប្រសាសន៍ទៅកាន់ហារូនថា៖ «អុលឡោះតាអាឡាមានបន្ទូលស្រាប់ហើយថា “យើងចង់ឲ្យអស់អ្នកដែលចូលមកជិតយើង គោរពនូវភាពបរិសុទ្ធរបស់យើង ហើយឲ្យពួកគេលើកតម្កើងសិរីរុងរឿងរបស់យើង នៅចំពោះមុខប្រជាជនទាំងមូល”»។ ហារូនក៏នៅស្ងៀម។
ដូច្នេះ មូស្ទីយេសួរអើយ ចូរស្ដាប់! រីឯអ្នកឯទៀតៗដែលធ្វើការជាមួយអ្នក ក៏ត្រូវស្ដាប់ដែរ ដ្បិតអ្នករាល់គ្នាជាប្រផ្នូលអំពីកិច្ចការដែលនឹងកើតមាន។ យើងនឹងនាំ “ពន្លក” ជាអ្នកបម្រើរបស់យើងមក។
កាលពេត្រុសកំពុងតែនិយាយនៅឡើយ ស្រាប់តែមានពពកដ៏ភ្លឺមកគ្របបាំងគេទាំងអស់គ្នា ហើយមានសំឡេងបន្លឺពីក្នុងពពកមកថា៖ «នេះជាបុត្រាដ៏ជាទីស្រឡាញ់របស់យើង យើងពេញចិត្តនឹងគាត់ណាស់ ចូរស្ដាប់គាត់ចុះ!»។
អុលឡោះជាបិតាអើយ សំដែងសិរីរុងរឿង នាមរបស់ទ្រង់ឡើង»។ ពេលនោះមានឮសំឡេងពីលើមេឃមកថា៖ «យើងបានសំដែងសិរីរុងរឿងរបស់យើងហើយ យើងក៏នឹងសំដែងសិរីរុងរឿងជាថ្មីទៀត»។
អុលឡោះជាបិតាសំដែងសិរីរុងរឿង ដោយអ្នករាល់គ្នាបង្កើតផលផ្លែបានច្រើន និងដោយអ្នករាល់គ្នាជាសិស្សរបស់ខ្ញុំមែន។
កាលអ៊ីសាមានប្រសាសន៍ដូច្នោះហើយ គាត់ងើបមុខមើលទៅលើមេឃនិយាយថា៖ «ឱអុលឡោះជាបិតាអើយ ឥឡូវនេះដល់ពេលកំណត់ហើយ សូមសំដែងសិរីរុងរឿងរបស់ខ្ញុំឡើង ដើម្បីឲ្យបុត្រាសំដែងសិរីរុងរឿងរបស់បិតាដែរ។
ខ្ញុំបានសំដែងសិរីរុងរឿងរបស់អុលឡោះនៅលើផែនដី ហើយខ្ញុំក៏បានបង្ហើយកិច្ចការដែលទ្រង់បញ្ជា ឲ្យខ្ញុំធ្វើនោះចប់សព្វគ្រប់ដែរ។
ដើម្បីឲ្យយើងលើកតម្កើងសិរីរុងរឿងនៃគុណ ដែលទ្រង់បានប្រោសប្រទានមកយើង ក្នុងនាមបុត្រាដ៏ជាទីស្រឡាញ់របស់ទ្រង់។
នៅថ្ងៃនោះ ពេលអ៊ីសាមក ប្រជាជនដ៏បរិសុទ្ធនឹងលើកតម្កើងសិរីរុងរឿងរបស់គាត់ ហើយអស់អ្នកដែលជឿក៏នាំគ្នាស្ងើចសរសើរគាត់ដែរ។ ចំពោះបងប្អូនវិញ បងប្អូនបានជឿសក្ខីភាពរបស់យើង។
រីឯបងប្អូនវិញបងប្អូនជាពូជសាសន៍ដែលទ្រង់បានជ្រើសរើស ជាក្រុមអ៊ីមុាំរបស់ស្តេច ជាជាតិសាសន៍បរិសុទ្ធ ជាប្រជារាស្ដ្រដែលអុលឡោះបានយកមកធ្វើជាកម្មសិទ្ធិផ្ទាល់របស់ទ្រង់ ដើម្បីឲ្យបងប្អូនប្រកាសដំណឹងអំពីស្នាដៃដ៏អស្ចារ្យរបស់ទ្រង់ ដែលបានហៅបងប្អូនឲ្យចេញពីទីងងឹត មកកាន់ពន្លឺដ៏រុងរឿងរបស់ទ្រង់។