ទ្រង់វិនិច្ឆ័យទោសខ្ញុំយ៉ាងណា ទ្រង់នឹងដាក់ទោសខ្ញុំយ៉ាងនោះ ហើយនៅមានការវិនិច្ឆ័យជាច្រើនទៀត ដែលទ្រង់គ្រោងទុកដែរ។
អេសាយ 40:27 - អាល់គីតាប ម្នាលកូនចៅរបស់យ៉ាកកូបអើយ! ម្នាលប្រជាជនអ៊ីស្រអែលអើយ! ហេតុអ្វីបានជាអ្នករាល់គ្នាចេះតែពោលថា៖ អុលឡោះតាអាឡាមិនយល់ទុក្ខលំបាករបស់ខ្ញុំទេ ម្ចាស់របស់ខ្ញុំមិនអើពើនឹងរកយុត្តិធម៌ ឲ្យខ្ញុំឡើយ។ ព្រះគម្ពីរខ្មែរសាកល យ៉ាកុបអើយ ហេតុអ្វីបានជានិយាយ អ៊ីស្រាអែលអើយ ហេតុអ្វីបានជាពោលថា៖ “ផ្លូវរបស់អញត្រូវបានលាក់ពីព្រះយេហូវ៉ា ហើយយុត្តិធម៌របស់អញបានរំលងផុតពីព្រះរបស់អញ” ដូច្នេះ? ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឱពួកយ៉ាកុបអើយ ហេតុអ្វីបានជានិយាយ ឱពួកអ៊ីស្រាអែលអើយ ហេតុអ្វីបានជាថា ផ្លូវដែលអ្នកប្រព្រឹត្ត នោះលាក់កំបាំងនឹងព្រះយេហូវ៉ា ហើយរឿងរ៉ាវរបស់អ្នកបានរំលងផុតពីព្រះនៃអ្នកដូច្នេះ? ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ម្នាលកូនចៅរបស់លោកយ៉ាកុបអើយ! ម្នាលប្រជាជនអ៊ីស្រាអែលអើយ! ហេតុអ្វីបានជាអ្នករាល់គ្នាចេះតែពោលថា៖ ព្រះអម្ចាស់មិនយល់ទុក្ខលំបាករបស់ខ្ញុំទេ ព្រះរបស់ខ្ញុំមិនអើពើនឹងរកយុត្តិធម៌ឲ្យខ្ញុំឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឱពួកយ៉ាកុបអើយ ហេតុអ្វីបានជានិយាយ ឱពួកអ៊ីស្រាអែលអើយ ហេតុអ្វីបានជាថា ផ្លូវដែលឯងប្រព្រឹត្ត នោះលាក់កំបាំងនឹងព្រះយេហូវ៉ា ហើយរឿងរ៉ាវរបស់ឯងបានរំលងផុតពីព្រះនៃឯងដូច្នេះ |
ទ្រង់វិនិច្ឆ័យទោសខ្ញុំយ៉ាងណា ទ្រង់នឹងដាក់ទោសខ្ញុំយ៉ាងនោះ ហើយនៅមានការវិនិច្ឆ័យជាច្រើនទៀត ដែលទ្រង់គ្រោងទុកដែរ។
«ខ្ញុំសូមស្បថក្នុងនាមអុលឡោះ ដែលនៅអស់កល្បជានិច្ច! ទ្រង់មិនព្រមរកយុត្តិធម៌ឲ្យខ្ញុំទេ។ ទ្រង់ដ៏មានអំណាចខ្ពង់ខ្ពស់បំផុតបានធ្វើ ឲ្យចិត្តខ្ញុំពោរពេញដោយភាពជូរចត់។
អៃយ៉ូបមានប្រសាសន៍ថា៖ «ខ្ញុំជាមនុស្សសុចរិត តែអុលឡោះមិនព្រមរកយុត្តិធម៌ឲ្យខ្ញុំទេ។
អុលឡោះតាអាឡាអើយ ទ្រង់ជាម្ចាស់នៃខ្ញុំ ខ្ញុំសូមកោតសរសើរ និងលើកតម្កើង កិត្តិនាមរបស់ទ្រង់ ដ្បិតទ្រង់បានធ្វើកិច្ចការដ៏អស្ចារ្យ។ គម្រោងការដែលទ្រង់រៀបចំទុក តាំងពីយូរយារណាស់មកហើយនោះ សុទ្ធតែនៅជាប់លាប់ ឥតប្រែប្រួលឡើយ។
អ៊ីស្រអែលដែលជាកូនចៅយ៉ាកកូបអើយ ចូរចងចាំថា អ្នកជាអ្នកបម្រើរបស់យើង យើងបានបង្កើតអ្នក ដើម្បីឲ្យបម្រើយើង អ៊ីស្រអែលអើយ យើងនឹងមិនបំភ្លេចអ្នកចោលឡើយ!
ក្រុងស៊ីយ៉ូនតែងពោលថា អុលឡោះតាអាឡាបានបោះបង់ខ្ញុំចោល អុលឡោះតាអាឡាភ្លេចខ្ញុំហើយ!។
រីឯខ្ញុំវិញ ខ្ញុំគិតថាខ្ញុំខំប្រឹងធ្វើការ តែបែរជាឥតប្រយោជន៍ ខ្ញុំខាតកម្លាំងជាអសារបង់ ហើយគ្មានបានការអ្វីឡើយ។ ប៉ុន្តែ តាមពិត អុលឡោះតាអាឡានៅតែរក យុត្តិធម៌ឲ្យខ្ញុំ ម្ចាស់របស់ខ្ញុំនឹងប្រទានរង្វាន់មកខ្ញុំ។
យើងបានខឹងសម្បារនឹងអ្នក ព្រមទាំងគេចមុខចេញពីអ្នកមួយរយៈមែន ប៉ុន្តែ យើងនឹងអាណិតមេត្តាអ្នក ព្រោះយើងស្រឡាញ់អ្នកអស់កល្បជានិច្ច។ នេះជាបន្ទូលរបស់អុលឡោះតាអាឡា ដែលលោះអ្នកមកវិញ។
ទតរិះគិតថា៖ «ថ្ងៃណាមួយ ស្តេចសូលមុខជាសម្លាប់ខ្ញុំមិនខាន។ គ្មានផ្លូវណាល្អជាងរត់ភៀសខ្លួន ទៅនៅស្រុកភីលីស្ទីនទេ ធ្វើដូច្នេះ ស្តេចសូលនឹងបោះបង់ចោលគំនិតដេញតាមចាប់ខ្ញុំ នៅក្នុងទឹកដីអ៊ីស្រអែលទៀត ហើយខ្ញុំនឹងរួចផុតពីកណ្តាប់ដៃរបស់ស្តេច»។