អេសាយ 21:11 - អាល់គីតាប សេចក្ដីប្រកាសស្ដីអំពីក្រុងឌូម៉ា: មានគេស្រែកប្រាប់ខ្ញុំពីស្រុកសៀរមកថា: អ្នកយាមអើយ យប់ថ្មើរណាហើយ? អ្នកយាមអើយ យប់ថ្មើរណាហើយ? ព្រះគម្ពីរខ្មែរសាកល នេះជាទំនាយស្ដីអំពីពួកឌូម៉ា: មានម្នាក់ស្រែកមកខ្ញុំពីសៀរថា៖ “អ្នកយាមអើយ យប់ថ្មើរណាហើយ? អ្នកយាមអើយ យប់ថ្មើរណាហើយ?”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នេះសេចក្ដីទំនាយយ៉ាងធ្ងន់ ពីដំណើរពួកឌូម៉ា។ មានម្នាក់នៅស្រុកសៀរស្រែកមករកខ្ញុំថា៖ អ្នកយាមអើយ តើយប់យ៉ាងណាទៅ? អ្នកយាមអើយ តើយប់យ៉ាងណាទៅ? ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សេចក្ដីប្រកាសស្ដីអំពីក្រុងឌូម៉ា: មានគេស្រែកប្រាប់ខ្ញុំពីស្រុកសៀរមកថា: អ្នកយាមអើយ យប់ថ្មើរណាហើយ? អ្នកយាមអើយ យប់ថ្មើរណាហើយ? ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នេះសេចក្ដីទំនាយយ៉ាងធ្ងន់ ពីដំណើរពួកឌូម៉ា។ មានម្នាក់នៅស្រុកសៀរស្រែកមករកខ្ញុំថា អ្នកយាមអើយ តើយប់យ៉ាងណាទៅ អ្នកយាមអើយ តើយប់យ៉ាងណាទៅ |
យ៉ាកកូបបានចាត់អ្នកនាំសារឲ្យទៅមុនគាត់ ដើម្បីជួបនឹងអេសាវជាបង នៅស្រុកសៀរ ក្នុងតំបន់អេដុម។
គាត់បានផ្តែផ្តាំអ្នកនាំសារទាំងនោះថា៖ «អ្នករាល់គ្នាត្រូវជម្រាបអេសាវ ជាចៅហ្វាយខ្ញុំដូចតទៅ: យ៉ាកកូបជាអ្នកបម្រើរបស់អ្នក សូមជម្រាបថា “ខ្ញុំស្នាក់នៅជាមួយលោកអ៊ំឡាបាន់រហូតមកទល់ពេលនេះ។
ឱអុលឡោះតាអាឡាអើយ សូមកុំភ្លេចនូវអំពើ ដែលជនជាតិអេដុម បានប្រព្រឹត្តចំពោះយើងខ្ញុំ នៅថ្ងៃដែលក្រុងយេរូសាឡឹមរលំនោះឡើយ គឺពួកគេពោលថា: «ចូរកំទេចក្រុងនេះទៅ! ចូរកំទេចក្រុងនេះរហូតដល់គ្រឹះ!»។
ខ្ញុំបានជួបនឹងពួកអ្នកយាមល្បាតទីក្រុង ខ្ញុំសួរថា «តើអ្នករាល់គ្នាបានឃើញ ម្ចាស់ចិត្តរបស់ខ្ញុំទេ?»
អ្នកយាមតបមកវិញថា: ជិតភ្លឺហើយ ប៉ុន្តែ នៅតែយប់ដដែល។ ប្រសិនបើអ្នករាល់គ្នាចង់បានចម្លើយ ចូរវិលមកសួរម្ដងទៀតចុះ។
ដ្បិតអុលឡោះជាអម្ចាស់មានបន្ទូលមកខ្ញុំថា: ចូរដាក់មនុស្សចាំឃ្លាំមើល ដើម្បីផ្ដល់ដំណឹងនូវអ្វីៗដែលគេមើលឃើញ។
ស្តេចសេដេគាចាត់គេឲ្យទៅហៅគាត់មក ហើយសាកសួរគាត់ជាសម្ងាត់នៅក្នុងវាំងថា៖ «តើអ្នកបានទទួលបន្ទូលណាមួយពីអុលឡោះតាអាឡាឬទេ?»។ យេរេមាតបថា៖ «សូមជម្រាប! ស្តេចនឹងត្រូវធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់ស្ដេចស្រុកបាប៊ីឡូន»។
យើងបានដាក់អ្នកយាមល្បាត សម្រាប់នាំដំណឹងមកអ្នករាល់គ្នា ចូរត្រងត្រាប់ស្ដាប់សំឡេងស្នែងរបស់គេទៅ! តែពួកគេឆ្លើយថា “យើងមិនរវីរវល់ស្ដាប់ទេ!”
អុលឡោះតាអាឡាជាម្ចាស់មានបន្ទូលថា៖ «ដោយជនជាតិអេដុមសងសឹកជនជាតិយូដាយ៉ាងឃោរឃៅ ពួកគេបានធ្វើឲ្យខ្លួនឯងមានទោស»។
ចំណែកឯអ្នកវិញ កូនមនុស្សអើយ យើងបានតែងតាំងអ្នកឲ្យធ្វើជាអ្នកយាមល្បាត សម្រាប់ពូជពង្សអ៊ីស្រអែល។ ចូរស្ដាប់ពាក្យដែលយើងនិយាយ ហើយយកទៅប្រកាសប្រាប់ពួកគេក្នុងនាមយើងផង។
ស្រុកអេស៊ីបនឹងក្លាយទៅជាទីស្មសាន ស្រុកអេដុមនឹងក្លាយទៅជាវាលរហោស្ថាន ដ៏ស្ងាត់ជ្រងំ ព្រោះតែអំពើឃោរឃៅ ដែលពួកគេបានប្រព្រឹត្តចំពោះកូនចៅយូដា ហើយបង្ហូរឈាមប្រជាជនស្លូតត្រង់ នៅក្នុងស្រុករបស់គេ។
អុលឡោះតាអាឡាមានបន្ទូលថា៖ «ដោយអ្នកក្រុងកាសាបានប្រព្រឹត្តអំពើបាប ផ្ទួនៗគ្នាជាច្រើនដង យើងនឹងដាក់ទោសពួកគេ ឥតប្រែប្រួលឡើយ ព្រោះពួកគេបានចាប់ប្រជាជនទាំងភូមិៗ យកទៅលក់ឲ្យជនជាតិអេដុម។
ស្តេចនឹងកាន់កាប់ស្រុកអេដុម នឹងកាន់កាប់ស្រុកសៀរ ដែលជាសត្រូវ ពេលនោះអ៊ីស្រអែលពង្រឹងកម្លាំងរបស់ខ្លួន។
កុំច្បាំងនឹងពួកគេឡើយ យើងមិនប្រគល់ស្រុករបស់ពួកគេឲ្យអ្នករាល់គ្នាទេ សូម្បីតែប៉ុនបាតជើងក៏យើងមិនឲ្យដែរ ដ្បិតយើងបានប្រគល់តំបន់ភ្នំសៀរឲ្យអេសាវកាន់កាប់។