កាលអុលឡោះតាអាឡា មានបន្ទូលជាមួយអ៊ីព្រហ៊ីមរួចរាល់ហើយ ទ្រង់ក៏ចាកចេញទៅ រីឯអ៊ីព្រហ៊ីមក៏វិលទៅជំរំគាត់វិញដែរ។
លោកុប្បត្តិ 31:55 - អាល់គីតាប ឡាបាន់ក្រោកឡើងតាំងពីព្រលឹម គាត់ថើបកូនប្រុស កូនស្រីរបស់គាត់ ថែមទាំងឲ្យពរគេទៀតផង។ បន្ទាប់មក ឡាបាន់ធ្វើដំណើរវិលត្រឡប់ទៅស្រុកគាត់វិញ។ ព្រះគម្ពីរខ្មែរសាកល ឡាបាន់ក្រោកឡើងពីព្រលឹម ហើយថើបចៅៗ និងពួកកូនស្រីរបស់គាត់ ព្រមទាំងឲ្យពរពួកគេ។ រួចឡាបាន់ក៏ចាកចេញទៅ ហើយត្រឡប់ទៅកន្លែងរបស់ខ្លួនវិញ៕ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រលឹមស្រាងៗ លោកឡាបាន់ក្រោកឡើង ហើយថើបចៅ និងកូនស្រីរបស់គាត់ទាំងប៉ុន្មាន ព្រមទាំងឲ្យពរពួកគេ រួចក៏វិលត្រឡប់ទៅស្រុករបស់គាត់វិញ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកឡាបាន់ក្រោកឡើងតាំងពីព្រលឹម គាត់ថើបកូនប្រុសកូនស្រីរបស់គាត់ ថែមទាំងឲ្យពរគេទៀតផង។ បន្ទាប់មក លោកឡាបាន់ធ្វើដំណើរវិលត្រឡប់ទៅស្រុកគាត់វិញ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដល់ព្រលឹមស្រាង នោះឡាបាន់ក្រោកឡើងថើបកូនចៅគាត់ទាំងប៉ុន្មាន ព្រមទាំងឲ្យពរ រួចលាត្រឡប់វិលទៅឯទីកន្លែងខ្លួនវិញ។ |
កាលអុលឡោះតាអាឡា មានបន្ទូលជាមួយអ៊ីព្រហ៊ីមរួចរាល់ហើយ ទ្រង់ក៏ចាកចេញទៅ រីឯអ៊ីព្រហ៊ីមក៏វិលទៅជំរំគាត់វិញដែរ។
ក្រុមគ្រួសារបានឲ្យពររ៉ហ្វ៊ីកាថា៖ «ប្អូនរ៉ហ្វ៊ីកាអើយ សូមឲ្យនាងបានទៅជាម្តាយរបស់មនុស្ស រាប់លានរាប់កោដិនាក់ សូមឲ្យពូជពង្សនាងគ្រប់គ្រង លើពួកខ្មាំងសត្រូវរបស់នាង»។
អ៊ីសាហាក់បានហៅយ៉ាកកូបមកឲ្យពរ ហើយហាមថា៖ «កូនមិនត្រូវយកស្ត្រីសាសន៍កាណាន ធ្វើជាភរិយាទេ។
ក្រោយពេលដែលរ៉ាជែលសំរាលបានយូសុះហើយ យ៉ាកកូបនិយាយទៅកាន់ឡាបាន់ថា៖ «សូមលោកឪពុកមេត្តាអនុញ្ញាតឲ្យខ្ញុំទៅនៅស្រុករបស់ខ្ញុំវិញ។
កូនមិនបានទុកឲ្យពុក ថើបលាកូនចៅប្រុសស្រីរបស់ពុកឡើយ កូនធ្វើដូច្នេះពិតជាល្ងីល្ងើមែន។
ឡាបាន់ឆ្លើយទៅយ៉ាកកូបវិញថា៖ «ស្ត្រីទាំងនេះជាកូនស្រីរបស់ពុក ក្មេងប្រុសទាំងនេះជាចៅរបស់ពុក ហ្វូងសត្វទាំងនេះជាហ្វូងសត្វរបស់ពុក ហើយអ្វីៗទាំងប៉ុន្មានដែលកូនមើលឃើញនៅទីនេះ ក៏សុទ្ធតែជារបស់ពុកដែរ តែថ្ងៃនេះ ពុកមិនទាមទារយកកូនស្រីរបស់ពុក ព្រមទាំងកូនៗដែលកើតចេញពីនាងនោះមកវិញឡើយ។
អេសាវរត់មកជួបគាត់ រួចឱបគាត់ទៀតផង។ គាត់អោបកគាត់ ថើបគាត់ ហើយទាំងពីរនាក់ក៏នាំគ្នាយំ។
ពេលប្រជាជនទាំងមូលឆ្លងទន្លេយ័រដាន់ហើយ ទតក៏ឆ្លងទៅដែរ។ ស្តេចទតឱបលោកបាស៊ីឡៃ ព្រមទាំងប្រទានពរដល់គាត់ផង។ បន្ទាប់មក គាត់វិលត្រឡប់ទៅផ្ទះរបស់គាត់វិញ។
ទ្រង់ធ្វើឲ្យកំហឹងរបស់មនុស្សលោក ប្រែទៅជាការលើកសរសើរតម្កើងទ្រង់វិញ ហើយអស់អ្នកដែលនៅសេសសល់ ពីសង្គ្រាមនឹងនាំគ្នាមកថ្វាយបង្គំទ្រង់។
កាលណាអុលឡោះតាអាឡាពេញចិត្តនឹងកិរិយាមារយាទរបស់អ្នកណាម្នាក់ សូម្បីតែខ្មាំងសត្រូវរបស់គេក៏ទ្រង់ផ្សះផ្សាឲ្យជានាគ្នាវិញដែរ។
ស្តេចបាឡាក់មានប្រសាសន៍មកបាឡាមថា៖ «ហេតុអ្វីបានជាអ្នកធ្វើដូច្នេះចំពោះយើង? យើងបានអញ្ជើញអ្នកមក ដើម្បីឲ្យដាក់បណ្តាសាខ្មាំងសត្រូវរបស់យើង ប៉ុន្តែ អ្នកបែរជាឲ្យពរពួកគេទៅវិញ!»។
អុលឡោះតាអាឡាក៏ប្រាប់បាឡាមអំពីសេចក្តីដែលគាត់ត្រូវថ្លែង ហើយឲ្យគាត់វិលទៅជួបស្តេចបាឡាក់វិញ ដើម្បីថ្លែងបន្ទូលនេះ។
តើឲ្យខ្ញុំដាក់បណ្តាសាអ្នកដែលអុលឡោះមិនដាក់បណ្តាសាដូចម្តេចកើត! តើឲ្យខ្ញុំប្រទេចផ្តាសាអ្នកដែល អុលឡោះតាអាឡាមិនប្រទេចផ្តាសាដូចម្តេចបាន!
ប៉ុន្តែ អុលឡោះតាអាឡា ជាម្ចាស់របស់អ្នក មិនព្រមធ្វើតាមពាក្យរបស់បាឡាមទេ គឺទ្រង់បានប្តូរបណ្តាសាឲ្យប្រែទៅជាពរដល់អ្នកវិញ ដ្បិតទ្រង់ស្រឡាញ់អ្នក។
អុលឡោះតាអាឡារកយុត្តិធម៌ឲ្យប្រជារាស្ត្ររបស់ទ្រង់ អុលឡោះអាណិតអាសូរអ្នកបម្រើរបស់ទ្រង់ នៅពេលទ្រង់មើលឃើញពួកគេអស់កម្លាំង ដោយគ្មានអ្វីធ្វើជាទីពឹង និងជួយរំដោះពួកគេ។
ពេលនោះ កូនប្រសាទាំងពីរនាក់ទ្រហោយំសាជាថ្មី។ នាងអ៊រប៉ាក៏ថើបលាម្តាយក្មេកទៅ រីឯនាងរស់វិញ នាងសម្រេចចិត្តនៅជាមួយម្តាយក្មេក។