ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លោកុ‌ប្បត្តិ 31:42 - អាល់គីតាប

ប្រសិន​បើ​អុលឡោះ​ជា​ម្ចាស់​នៃ​អ៊ីព្រហ៊ីម ជា​ជីតា​របស់​ខ្ញុំ ជា​ម្ចាស់​ដែល​អ៊ីសា‌ហាក់​គោរព​កោត​ខ្លាច មិន​បាន​នៅ​ជា​មួយ​ខ្ញុំ​ទេ​នោះ ម៉្លេះ​សម​លោក​ឪពុក​ឲ្យ​ខ្ញុំ​ចេញ​មក​ដោយ​ដៃ​ទទេ​ជា​មិន​ខាន។ ទ្រង់​បាន​ឃើញ​ទុក្ខ​លំបាក និង​ការ​នឿយ​ហត់​របស់​ខ្ញុំ ហេតុ​នេះ​ហើយ​បាន​ជា​ពី​យប់​មិញ ទ្រង់​កាន់​ខាង​ខ្ញុំ»។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ប្រសិនបើ​ព្រះ​របស់​ឪពុក​ខ្ញុំ គឺ​ព្រះ​របស់​អ័ប្រាហាំ ជាព្រះដែល​អ៊ីសាក​កោតខ្លាច មិន​បាន​គង់នៅ​ជាមួយ​ខ្ញុំ​ទេ នោះ​លោកអ៊ំ​ប្រាកដជា​បញ្ជូន​ខ្ញុំ​ទៅ​ដោយ​ដៃទទេ​ហើយ​។ ព្រះ​បាន​ទត​ឃើញ​ទុក្ខវេទនា​របស់ខ្ញុំ និង​ការនឿយហត់​នៃ​ដៃ​របស់ខ្ញុំ បានជា​ព្រះអង្គ​ស្ដីបន្ទោស​លោកអ៊ំ​យប់មិញ”។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ប្រសិន‌បើ​ព្រះ​របស់​ឪពុក​ខ្ញុំ គឺ​ព្រះ​របស់​លោក​អ័ប្រា‌ហាំ និង​ព្រះ​ដែល​លោក​អ៊ីសាក​បាន​កោត​ខ្លាច ព្រះ‌អង្គ​មិន​បាន​គង់​នៅ​ខាង​ខ្ញុំ​ទេ នោះ​ប្រាកដ​ជា​លោក​ឪពុក​ឲ្យ​ខ្ញុំ​ត្រឡប់​មក​ដោយ​ដៃ​ទទេ​មិន​ខាន។ ព្រះ‌ទ្រង់​បាន​ឃើញ​ទុក្ខ​លំបាក​របស់​ខ្ញុំ និង​ការ​នឿយ‌ហត់​ដែល​ដៃ​ខ្ញុំ​ធ្វើ ដូច្នេះ​ហើយ​បាន​ជា​ព្រះ‌អង្គ​បន្ទោស​លោក​ឪពុក​ពី​យប់​មិញ​នេះ»។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ប្រសិន​បើ​ព្រះ​នៃ​លោក​អប្រាហាំ ជា​ជីតា​របស់​ខ្ញុំ ជា​ព្រះ​ដែល​លោក​អ៊ីសាក​គោរព​កោត​ខ្លាច មិន​បាន​គង់​ជា​មួយ​ខ្ញុំ​ទេ​នោះ ម៉្លេះ​សម​លោក​ឪពុក​ឲ្យ​ខ្ញុំ​ចេញ​មក​ដោយ​ដៃ​ទទេ​ជា​មិន​ខាន។ ព្រះ‌ជាម្ចាស់​បាន​ទត​ឃើញ​ទុក្ខ​លំបាក និង​ការ​នឿយ‌ហត់​របស់​ខ្ញុំ ហេតុ​នេះ​ហើយ​បាន​ជា​ពី​យប់‌មិញ ព្រះអង្គ​កាន់​ខាង​ខ្ញុំ»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

បើ​ព្រះ​នៃ​ឪពុក​ខ្ញុំ គឺ​ព្រះ​នៃ​អ័ប្រា‌ហាំ ដែល​អ៊ីសាក​បាន​កោត‌ខ្លាច ទ្រង់​មិន​បាន​គង់​នៅ​ខាង​ខ្ញុំ​ទេ នោះ​ប្រាកដ​ជា​លោក​ឪពុក​បាន​ឲ្យ​ខ្ញុំ​ត្រឡប់​មក​ដោយ​ដៃ​ទទេ​ហើយ ព្រះ​ទ្រង់​បាន​ឃើញ​សេចក្ដី​ទុក្ខ​លំបាក​របស់​ខ្ញុំ នឹង​ការ​នឿយ‌ហត់​ដែល​ដៃ​ខ្ញុំ​ធ្វើ ដូច្នេះ​ហើយ បាន​ជា​ទ្រង់​បន្ទោស​ដល់​លោក​ឪពុក​ពី​យប់​មិញ​នេះ។

សូមមើលជំពូក



លោកុ‌ប្បត្តិ 31:42
22 ការដាក់ឲ្យឆ្លើយតបគ្នា  

អុលឡោះ‌តាអាឡា ចុះ​មក​មើល​ទី​ក្រុង និង​ប៉ម​ដែល​មនុស្ស​លោក​បាន​សង់


ម៉ាឡា‌អ៊ីកាត់​របស់អុលឡោះ‌តាអាឡា ពោល​ទៅ​នាង​ថា៖ «ឥឡូវ​នេះ នាង​មាន​ផ្ទៃ​ពោះ​ហើយ។ នាង​នឹង​សំរាល​បាន​កូន​ប្រុស​មួយ នាង​ត្រូវ​ដាក់​ឈ្មោះ​កូន​នោះ​ថា អ៊ីស្មា‌អែល ដ្បិតអុលឡោះ‌តាអាឡា​បាន​ឮ​សំរែក​របស់​នាង នៅ​ពេល​ដែល​នាង​រង​ទុក្ខ​វេទនា។


ហាជើរ​បាន​ដាក់​ឈ្មោះអុលឡោះ‌តាអាឡា​ដែល​មាន​បន្ទូល​មក​នាង​ថា “អែល‌រ៉ូអ៊ី” ដ្បិត​នាង​ពោល​ថា «អុលឡោះ​ឃើញ​ខ្ញុំ​នៅ​ទី​នេះ មុន​ខ្ញុំ​បាន​ឃើញ​ទ្រង់»។


អ៊ីសា‌ហាក់​ញ័រ​រន្ធត់​យ៉ាង​ខ្លាំង សួរ​ថា៖ «តើ​អ្នក​ដែល​បាន​បាញ់​សត្វ​យក​មក​ឲ្យ​ឪពុក​អំបាញ់​មិញ​នេះ ជា​នរណា? មុន​កូន​មក​ដល់ ឪពុក​បាន​បរិភោគ​អស់​ស្រេច​ទៅ​ហើយ ឪពុក​ក៏​ឲ្យ​ពរ​វា វា​នឹង​ទទួល​ពរ​រហូត»។


លេអា​មាន​ផ្ទៃ​ពោះ ហើយ​សំរាល​បាន​កូន​ប្រុស​មួយ ដែល​គាត់​ដាក់​ឈ្មោះ​ថា “រូបេន” ដ្បិត​គាត់​ពោល​ថា៖ «អុលឡោះ‌តាអាឡា​បាន​ឃើញ​ថា ខ្ញុំ​ជា​ស្ត្រី​អភ័ព្វ ហើយ​ឥឡូវ​នេះ ប្ដី​ខ្ញុំ​មុខ​ជា​ស្រឡាញ់​ខ្ញុំ​មិន​ខាន»។


ម៉ាឡា‌អ៊ីកាត់​ពោល​ថា “ចូរ​សម្លឹង​មើល​នុ៎ះ! សត្វ​ឈ្មោលៗ​ទាំង​ប៉ុន្មាន​ដែល​ជាន់​សត្វ​ញីៗ សុទ្ធ​តែ​មាន​សម្បុរ​ឆ្នូតៗ ពពាល និង​មាន​ពណ៌​អុជៗ​ទាំង​អស់។ យើង​ឃើញ​អំពើ​ដែល​ឡាបាន់​ប្រព្រឹត្ត​ចំពោះ​អ្នក​ហើយ


ក៏​ប៉ុន្តែ អុលឡោះ​មក​ឲ្យ​ឡាបាន់ ជា​ជន‌ជាតិ​អើរ៉ាម ឃើញ​ក្នុង​សុបិន​នៅ​ពេល​យប់ ហើយ​មាន​បន្ទូល​ថា៖ «ចូរ​ប្រយ័ត្ន! កុំ​និយាយ​អ្វី​ប៉ះ​ពាល់​ដល់​យ៉ាកកូប​ឡើយ ទោះ​បី​ល្អ ឬ​អាក្រក់​ក្តី»។


ពុក​មាន​អំណាច​អាច​ធ្វើ​ទោស​ឯង​រាល់​គ្នា​បាន តែ​ម្ចាស់​នៃ​ដូន​តា​របស់​ឯង​រាល់​គ្នា មាន​បន្ទូល​មក​កាន់​ពុក​ពី​យប់​មិញ​ថា “ចូរ​ប្រយ័ត្ន! កុំ​និយាយ​អ្វី​ប៉ះ​ពាល់​ដល់​យ៉ាកកូប​ឡើយ ទោះ​បី​ល្អ ឬ​អាក្រក់​ក្តី”។


គាត់​និយាយ​ទៅ​ប្រពន្ធ​ទាំង​ពីរ​ថា៖ «បង​សង្កេត​ឃើញ​ថា ឪពុក​របស់​អូន​មិន​សូវ​រាប់​រក​បង ដូច​មុន​ទៀត​ហើយ។ ក៏​ប៉ុន្តែ អុលឡោះ​ជា​ម្ចាស់​នៃ​ឪពុក​របស់​បង​បាន​នៅ​ជា​មួយ​បង។


សូម​អុលឡោះ​ជា​ម្ចាស់​របស់​អ៊ីព្រហ៊ីម និង​អុលឡោះ​ជា​ម្ចាស់​របស់​ណាឃរ គឺ​អុលឡោះ​ជា​ម្ចាស់​នៃ​បុព្វ‌បុរស​របស់​ពួក​គាត់ ធ្វើ​ជា​ចៅ​ក្រម​រវាង​យើង​ទាំង​ពីរ»។ យ៉ាកកូប​ក៏​បាន​ស្បថ​ដោយ​យក​អុលឡោះ​ដែល​អ៊ីសា‌ហាក់ ជា​ឪពុក​របស់​គាត់​គោរព​កោត​ខ្លាច ធ្វើ​ជា​ប្រធាន។


បន្ទាប់​មក យ៉ាកកូប​ទូរអា​ថា៖ «អុលឡោះ‌តាអាឡា ជា​ម្ចាស់​នៃ​អ៊ីព្រហ៊ីម​ដែល​ជា​ជីតា​របស់​ខ្ញុំ ជា​ម្ចាស់​នៃ​អ៊ីសា‌ហាក់ ដែល​ជា​ឪពុក​របស់​ខ្ញុំ​អើយ ទ្រង់​មាន​បន្ទូល​មក​ខ្ញុំ​ថា “ចូរ​វិល​ទៅ​ស្រុក​អ្នក វិល​ទៅ​រក​ញាតិ​សន្តាន​របស់​អ្នក​វិញ​ទៅ យើង​នឹង​ឲ្យ​អ្នក​បាន​សុខ​ដុម​រមនា!”


យើង​នឹង​រៀប​ចំ​ខ្លួន​ឡើង​ទៅ​បេតអែល។ នៅ​ទី​នោះ ខ្ញុំ​នឹង​សង់​អាសនៈ​មួយ សម្រាប់​ធ្វើ​គូរបាន​ជូន​អុលឡោះដែល​បាន​ឆ្លើយ​តប​នឹង​ពាក្យ​ទូរអា​របស់​ខ្ញុំ នៅ​ថ្ងៃ​ខ្ញុំ​មាន​អាសន្ន ហើយ​ទ្រង់​ក៏​បាន​នៅ​ជា​មួយ​ខ្ញុំ នៅ​គ្រប់​ទី​កន្លែង ដែល​ខ្ញុំ​ធ្វើ​ដំណើរ​ដែរ»។


អ៊ីស្រ‌អែល​ចេញ​ដំណើរ​ទៅ ដោយ​យក​អ្វីៗ​ទាំង​អស់ ដែល​គាត់​មាន​ទៅ​ជា​មួយ​ផង។ លុះ​ទៅ​ដល់​បៀរ‌សេ‌បា គាត់​បាន​ធ្វើ​គូរបាន​ជូន​អុលឡោះ​ជា​ម្ចាស់​របស់​អ៊ីសា‌ហាក់ ជា​ឪពុក។


ស្តេច​ទត​ចេញ​មក​ទទួល​ពួក​គេ ហើយ​មាន​ប្រសាសន៍​ថា៖ «ប្រសិន​បើ​អ្នក​ណា​មក​រក​ខ្ញុំ​ដោយ​សន្តិ‌ភាព ដើម្បី​ជួយ​ខ្ញុំ​នោះ ខ្ញុំ​សូម​ទទួល​អ្នក​នោះ​យ៉ាង​ស្មោះ​អស់​ពី​ចិត្ត។ ប៉ុន្តែ ប្រសិន​បើ​អ្នក​ណា​មក​បន្លំ​ខ្លួន ធ្វើ​ការ​ឲ្យ​បច្ចា‌មិត្ត​របស់​ខ្ញុំ ទោះ​បី​ខ្ញុំ​មិន​ធ្វើ​បាប​អ្នក​នោះ​ក្តី ក៏​សូម​អុលឡោះ​ជា​ម្ចាស់​នៃ​បុព្វ‌បុរស​របស់​ពួក​យើង​ធ្វើ​ជា​សាក្សី ហើយ​ដាក់​ទោស​អ្នក​នោះ​ចុះ!»។


ខ្ញុំ​ត្រេក​អរ​សប្បាយ​ជា​ខ្លាំង ដោយ​ទ្រង់​មាន​ចិត្ត​សប្បុរស ចំពោះ​ខ្ញុំ ទ្រង់​មើល​ឃើញ​ទុក្ខ​វេទនា​របស់​ខ្ញុំ ទ្រង់​ជ្រាប​ថា​ខ្ញុំ​មាន​កង្វល់។


អុលឡោះ‌តាអាឡា​មាន​បន្ទូល​ថា៖ «យើង​បាន​ឃើញ​ទុក្ខ​លំបាក​របស់​ប្រជា‌រាស្ត្រ​យើង​នៅ​ស្រុក​អេស៊ីប យើង​ក៏​បាន​ឮ​សំរែក​របស់​គេ ព្រោះ​តែ​មេ​ត្រួត‌ត្រា​វាយ​ដំ​ដែរ។ យើង​ដឹង​អំពី​ទុក្ខ​វេទនា​របស់​ពួក​គេ​ហើយ។


អ្នក​រាល់​គ្នា​ត្រូវ​តែ​ទទួល​ស្គាល់​ថា មាន​តែអុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល​ប៉ុណ្ណោះ ដែល​ជា​ម្ចាស់​ដ៏‌វិសុទ្ធ អ្នក​រាល់​គ្នា​ត្រូវ​ស្ញែង​ខ្លាច និង​កោត​ញ‌ញើត តែ​ទ្រង់​ប៉ុណ្ណោះ។


អុលឡោះ​ជា​ម្ចាស់​នៃ​បុព្វបុរស​របស់​ខ្ញុំ​អើយ! ខ្ញុំ​សូម​សរសើរ និង​លើក​តម្កើង​ទ្រង់ ព្រោះ​ទ្រង់​ប្រទាន​ប្រាជ្ញា និង​កម្លាំង​មក​ខ្ញុំ។ ទ្រង់​បាន​សំដែង​ឲ្យ​ខ្ញុំ​ស្គាល់​នូវ​អ្វីៗ ដែល​យើង​ខ្ញុំ​សូម​ពី​ទ្រង់ ហើយ​ទ្រង់​ក៏​បាន​សំដែង​ឲ្យ​យើង​ដឹង អំពី​ហេតុ‌ការណ៍​ដែល​នឹង​កើត​មាន​ដល់ ស្តេច​ដែរ»។


ប៉ុន្តែ កុំ​ដោះ​លែង​គេ​ឲ្យ​ទៅ​វិញ ដោយ​ដៃ​ទទេ​ឡើយ។


នៅ​ពេល​មេ​ម៉ាឡា‌អ៊ីកាត់​មីកែល​ប្រកែក​ជា​មួយ​នឹង​អ៊ីព្លេស តវ៉ា​អំពី​សព​របស់​ណាពី​ម៉ូសា​នោះ លោក​ក៏​ពុំ​ហ៊ាន​ដាក់​ទោស​វា​ដោយ​ជេរ​ប្រមាថ​ឡើយ គឺ​គាត់​គ្រាន់​តែ​ពោល​ថា «សូម​អុលឡោះ‌ជាអម្ចាស់​ដាក់​ទោស​ឯង!»។