បងៗមានចិត្តច្រណែននឹងយូសុះណាស់ ប៉ុន្តែ ឪពុករបស់គាត់បានចងចាំសុបិននេះទុកក្នុងចិត្ត។
លូកា 1:66 - អាល់គីតាប អស់អ្នកដែលបានឮក៏ចងចាំរឿងនេះទុកក្នុងចិត្ដ ហើយដណ្ដឹងសួរខ្លួនឯងថា៖ «តើថ្ងៃក្រោយកូននេះនឹងទៅជាយ៉ាងណា?» ដ្បិតអំណាច របស់អុលឡោះជាអម្ចាស់តាមជួយថែរក្សាកូននេះ។ ព្រះគម្ពីរខ្មែរសាកល អស់អ្នកដែលឮក៏ចងចាំការទាំងនេះទុកក្នុងចិត្ត ទាំងនិយាយថា៖ “តើកូននេះនឹងទៅជាអ្វី?” ដ្បិតព្រះហស្តរបស់ព្រះអម្ចាស់ស្ថិតនៅជាមួយកូននេះ។ Khmer Christian Bible អស់អ្នកដែលបានឮ ក៏រក្សាទុកក្នុងចិត្ដទាំងនិយាយគ្នាថា៖ «ដូច្នេះ តើទារកនេះនឹងត្រលប់ជាអ្វី? ដ្បិតព្រះហស្ដរបស់ព្រះអម្ចាស់នៅជាមួយវាយ៉ាងប្រាកដ»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អស់អ្នកដែលបានឮ ក៏ចងចាំរឿងនេះទុកក្នុងចិត្ត ហើយពោលថា៖ «ដូច្នេះ តើកូននេះនឹងទៅជាយ៉ាងណា?» ដ្បិតព្រះហស្តរបស់ព្រះអម្ចាស់បាននៅជាមួយកូននេះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អស់អ្នកដែលបានឮក៏ចងចាំរឿងនេះទុកក្នុងចិត្ត ហើយដណ្ដឹងសួរខ្លួនឯងថា៖ «តើថ្ងៃក្រោយ កូននេះនឹងទៅជាយ៉ាងណា?» ដ្បិតព្រះបារមី របស់ព្រះអម្ចាស់តាមជួយថែរក្សាកូននេះ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយអស់អ្នកដែលឮ ក៏ទុកតែក្នុងពោះដោយថា ដូច្នេះ តើកូននេះនឹងបានជាអ្វី ព្រះហស្តព្រះអម្ចាស់ក៏នៅជាមួយនឹងវា។ |
បងៗមានចិត្តច្រណែននឹងយូសុះណាស់ ប៉ុន្តែ ឪពុករបស់គាត់បានចងចាំសុបិននេះទុកក្នុងចិត្ត។
អុលឡោះតាអាឡានៅជាមួយយូសុះ ការអ្វីដែលគាត់ធ្វើ សុទ្ធតែបានលទ្ធផលល្អទាំងអស់។ គាត់រស់នៅក្នុងផ្ទះម្ចាស់របស់គាត់ ដែលជាជនជាតិអេស៊ីបនោះ។
អេលីយ៉េសយកក្រណាត់ក្រវាត់ចង្កេះ ស្រាប់តែគាត់ពោរពេញដោយអំណាចរបស់អុលឡោះតាអាឡា ហើយគាត់ក៏រត់ពីមុខរទេះស្តេចអហាប់ រហូតដល់ច្រកចូលក្រុងយេសរាល។
ខ្ញុំរក្សាបន្ទូលរបស់ទ្រង់ ទុកនៅក្នុងចិត្ត ដើម្បីកុំឲ្យប្រព្រឹត្តអំពើបាប ទាស់នឹងបំណងទ្រង់។
សូមដាក់ដៃលើមនុស្ស ដែលស្ថិតនៅខាងស្ដាំទ្រង់ គឺលើកូនមនុស្សដែលទ្រង់បានពង្រឹង ឲ្យមាំមួនឡើង។
កម្លាំងរបស់យើងនឹងជួយជ្រោមជ្រែងគាត់ អំណាចរបស់យើងនឹងធ្វើឲ្យ គាត់បានខ្លាំងពូកែ។
កុមារយ៉ះយ៉ាមានវ័យចំរើនឡើងជាលំដាប់ ទាំងខាងរូបកាយ ទាំងខាងវិញ្ញាណ។ គាត់រស់នៅតែក្នុងវាលរហោស្ថាន រហូតដល់ថ្ងៃដែលគាត់បង្ហាញខ្លួនឲ្យប្រជារាស្ដ្រអ៊ីស្រអែលឃើញ។
រីឯនាងម៉ារីយំវិញ នាងចងចាំហេតុការណ៍ទាំងនេះទុកក្នុងចិត្ដ ព្រមទាំងត្រិះរិះពិចារណាថែមទៀតផង។
កុមារអ៊ីសាមានវ័យចំរើនឡើងជាលំដាប់ មានកម្លាំងកាន់តែមាំមួនឡើង និងពោរពេញទៅដោយប្រាជ្ញាញាណ។ អុលឡោះគាប់ចិត្តនឹងអ៊ីសាណាស់។
បន្ទាប់មក អ៊ីសាត្រឡប់ទៅភូមិណាសារ៉ែតជាមួយឪពុកម្តាយវិញ ហើយធ្វើតាមឱវាទរបស់គាត់ទាំងពីរនាក់។ ម្តាយរបស់អ៊ីសាចងចាំហេតុការណ៍ទាំងអស់នោះទុកក្នុងចិត្ដ។
«ចូរត្រងត្រាប់ស្ដាប់ពាក្យទាំងនេះ ហើយចងចាំទុកក្នុងចិត្ដ គឺបុត្រាមនុស្សនឹងត្រូវគេបញ្ជូនទៅក្នុងកណ្ដាប់ដៃរបស់មនុស្សលោកជាមិនខាន»។
អ៊ីសាជាអម្ចាស់បានជួយជ្រោមជ្រែងគេ ហើយមានមនុស្សដ៏ច្រើនលើសលប់បានជឿ ព្រមទាំងបែរចិត្ដគំនិតមករកអ៊ីសាជាអម្ចាស់ផង។
ព្រោះតែសេចក្ដីសង្ឃឹមដែលអុលឡោះបម្រុងទុកសម្រាប់បងប្អូននៅសូរ៉កា។ បងប្អូនបានស្គាល់សេចក្ដីសង្ឃឹមនេះ ដោយសារបន្ទូលនៃសេចក្ដីពិត គឺដំណឹងល្អ
អ្នកបម្រើម្នាក់ប្រាប់ថា៖ «ខ្ញុំស្គាល់យុវជនម្នាក់ ជាកូនរបស់លោកអ៊ីសាយ អ្នកភូមិបេថ្លេហិម។ គេចេះលេងភ្លេង ជាអ្នកក្លាហានអង់អាច ជាអ្នកចំបាំងដ៏ខ្លាំងក្លា ឈ្លាសវៃក្នុងការនិយាយស្តី មានរូបសម្បត្តិល្អស្អាត ហើយអុលឡោះតាអាឡាក៏នៅជាមួយដែរ»។
កុមារសាំយូអែលបំពេញការងារ នៅចំពោះអុលឡោះតាអាឡា គាត់ពាក់អាវអេផូដធ្វើពីក្រណាត់ទេសឯក។