Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លូកា 1:66 - ព្រះគម្ពីរខ្មែរសាកល

66 អស់អ្នក​ដែល​ឮ​ក៏​ចងចាំ​ការទាំងនេះ​ទុក​ក្នុង​ចិត្ត ទាំង​និយាយថា​៖ “តើ​កូន​នេះ​នឹង​ទៅជា​អ្វី​?” ដ្បិត​ព្រះហស្ត​របស់​ព្រះអម្ចាស់​ស្ថិតនៅ​ជាមួយ​កូននេះ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

66 អស់​អ្នក​ដែល​បាន​ឮ​ ក៏​រក្សា​ទុក​ក្នុង​ចិត្ដ​ទាំង​និយាយ​គ្នា​ថា៖​ «ដូច្នេះ​ តើ​ទារក​នេះ​នឹង​ត្រលប់​ជា​អ្វី?​ ដ្បិត​ព្រះហស្ដ​របស់​ព្រះអម្ចាស់​នៅ​ជាមួយ​វា​យ៉ាង​ប្រាកដ»។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

66 អស់​អ្នក​ដែល​បាន​ឮ ក៏​ចង​ចាំ​រឿង​នេះ​ទុក​ក្នុង​ចិត្ត ហើយ​ពោល​ថា៖ «ដូច្នេះ តើ​កូន​នេះ​នឹង​ទៅ​ជា​យ៉ាង​ណា?» ដ្បិត​ព្រះ‌ហស្ត​របស់​ព្រះ‌អម្ចាស់​បាន​នៅ​ជា​មួយ​កូន​នេះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

66 អស់​អ្នក​ដែល​បាន​ឮ​ក៏​ចង​ចាំ​រឿង​នេះ​ទុក​ក្នុង​ចិត្ត ហើយ​ដណ្ដឹង​សួរ​ខ្លួន​ឯង​ថា៖ «តើ​ថ្ងៃ​ក្រោយ កូន​នេះ​នឹង​ទៅ​ជា​យ៉ាង​ណា?» ដ្បិត​ព្រះ‌បារមី របស់​ព្រះ‌អម្ចាស់​តាម​ជួយ​ថែ‌រក្សា​កូន​នេះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

66 ហើយ​អស់​អ្នក​ដែល​ឮ ក៏​ទុក​តែ​ក្នុង​ពោះ​ដោយ​ថា ដូច្នេះ តើ​កូន​នេះ​នឹង​បាន​ជា​អ្វី ព្រះ‌ហស្ត​ព្រះ‌អម្ចាស់​ក៏​នៅ​ជា​មួយ​នឹង​វា។

សូមមើលជំពូក ចម្លង

អាល់គីតាប

66 អស់​អ្នក​ដែល​បាន​ឮ​ក៏​ចង​ចាំ​រឿង​នេះ​ទុក​ក្នុង​ចិត្ដ ហើយ​ដណ្ដឹង​សួរ​ខ្លួន​ឯង​ថា៖ «តើ​ថ្ងៃ​ក្រោយ​កូន​នេះ​នឹង​ទៅ​ជា​យ៉ាង​ណា?» ដ្បិត​អំណាច របស់​អុលឡោះ‌ជាអម្ចាស់​តាម​ជួយ​ថែ​រក្សា​កូន​នេះ។

សូមមើលជំពូក ចម្លង




លូកា 1:66
16 ការដាក់ឲ្យឆ្លើយតបគ្នា  

ពួក​បងប្រុស​របស់គាត់​ក៏​ច្រណែន​គាត់ ប៉ុន្តែ​ឪពុក​របស់គាត់​បាន​រក្សា​រឿង​នេះ​ទុកក្នុងចិត្ត​។


ព្រះយេហូវ៉ា​គង់នៅ​ជាមួយ​យ៉ូសែប ហើយ​គាត់​បានជា​មនុស្ស​ជោគជ័យ​។ គាត់​នៅ​ក្នុង​ផ្ទះ​របស់​ម្ចាស់​គាត់​ដែលជា​ជនជាតិអេហ្ស៊ីប​។


ទូលបង្គំ​បាន​សន្សំ​ព្រះបន្ទូល​របស់ព្រះអង្គ​ទុក​ក្នុង​ចិត្ត​ទូលបង្គំ​ហើយ ដើម្បីកុំឲ្យ​ទូលបង្គំ​ប្រព្រឹត្តបាប​ទាស់នឹង​ព្រះអង្គ​។


សូមឲ្យ​ព្រះហស្ត​របស់ព្រះអង្គ​ស្ថិត​លើ​មនុស្ស​ដែល​នៅ​ខាងស្ដាំ​ព្រះអង្គ គឺ​លើ​កូនមនុស្ស​ដែល​ព្រះអង្គ​បាន​ធ្វើឲ្យរឹងមាំ​សម្រាប់​អង្គទ្រង់​!


ដើម្បីឲ្យ​ដៃ​របស់យើង​បាន​នៅស្ថិតស្ថេរ​ជាមួយ​គាត់ ហើយ​ដើមដៃ​របស់យើង​បាន​ធ្វើឲ្យ​គាត់​រឹងមាំ​។


ទារក​នោះ​ក៏​ធំឡើង ហើយ​មាំមួន​ខាង​វិញ្ញាណ​។ គាត់​រស់នៅ​ទីរហោស្ថាន​រហូតដល់​ថ្ងៃ​ដែលគាត់​បង្ហាញ​ខ្លួន​ដល់​អ៊ីស្រាអែល​៕


រីឯ​ម៉ារា​វិញ នាង​បាន​រក្សាទុក​សេចក្ដី​ទាំងអស់​នេះ ទាំង​ត្រិះរិះពិចារណា​ក្នុង​ចិត្ត​របស់​នាង​។


បុត្រតូច​នោះ​ក៏​ធំឡើង ហើយ​មាំមួន ទាំង​ពេញ​ដោយ​ប្រាជ្ញា ហើយ​ព្រះគុណ​របស់​ព្រះ​ក៏​ស្ថិតនៅ​លើ​ព្រះអង្គ​ដែរ​។


បន្ទាប់មក ព្រះយេស៊ូវ​ក៏​ចុះ​ទៅ​ណាសារ៉ែត​វិញ​ជាមួយ​ឪពុកម្ដាយ ហើយ​ស្ដាប់បង្គាប់​ពួកគាត់។ រីឯ​ម្ដាយ​វិញ នាង​បាន​រក្សា​ហេតុការណ៍​ទាំងអស់​នេះ​ទុក​ក្នុង​ចិត្ត។


“ចូរ​អ្នករាល់គ្នា​ចងចាំ​ពាក្យ​ទាំងនេះ​ទុក​ក្នុង​ត្រចៀក​របស់អ្នករាល់គ្នា​ចុះ គឺ​កូនមនុស្ស​រៀបនឹង​ត្រូវគេ​ប្រគល់​ទៅក្នុង​កណ្ដាប់ដៃ​របស់​មនុស្ស​ហើយ”។


ព្រះហស្ត​របស់​ព្រះអម្ចាស់​នៅ​ជាមួយ​ពួកគេ ហើយ​មាន​ចំនួន​មនុស្ស​ជាច្រើន​ដែល​ជឿ បាន​បែរមក​រក​ព្រះអម្ចាស់​វិញ​។


ជំនឿ និង​សេចក្ដីស្រឡាញ់នេះ មកពី​សេចក្ដីសង្ឃឹម​ដែល​បាន​បម្រុងទុក​សម្រាប់​អ្នករាល់គ្នា​នៅ​ស្ថានសួគ៌ ជា​សេចក្ដីសង្ឃឹម​ដែល​អ្នករាល់គ្នា​បាន​ឮ​ក្នុង​ព្រះបន្ទូល​នៃ​សេចក្ដីពិត គឺ​ដំណឹងល្អ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម