ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




យ៉ូស្វេ 24:31 - អាល់គីតាប

ប្រជា‌ជន​អ៊ីស្រ‌អែល​គោរព​បម្រើអុលឡោះ‌តាអាឡា អស់​មួយ​ជីវិត​របស់​យ៉ូស្វេ។ ក្រោយ​យ៉ូស្វេ​បាន​ស្លាប់​ផុត​ទៅ គេ​នៅ​តែ​គោរព​បម្រើ​ទ្រង់​ត​ទៅ​ទៀត ក្នុង​អំឡុង​ពេល​ពួក​ចាស់​ទុំ​នៅ​រស់​នៅ​ឡើយ​ដែរ គឺ​ចាស់​ទុំ​ដែល​បាន​ឃើញអុលឡោះ‌តាអាឡា សំដែង​ការ​អស្ចារ្យ​ទាំង​ប៉ុន្មាន​ដើម្បី​ជា​ប្រយោជន៍​ដល់​អ៊ីស្រ‌អែល។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

សាសន៍​អ៊ីស្រា‌អែល​បាន​គោរពបម្រើ​ព្រះ‌យេហូវ៉ា អស់​មួយ​ជីវិត​របស់​លោក​យ៉ូស្វេ និង​ជីវិត​របស់​ពួក​ចាស់​ទុំ ដែល​រស់​នៅ​ក្រោយ​លោក ជា​ពួក​អ្នក​បាន​ស្គាល់​អស់​ទាំង​ការ​ដែល​ព្រះ‌យេហូវ៉ា​បាន​ធ្វើ​សម្រាប់​ពួក​អ៊ីស្រា‌អែល។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ប្រជា‌ជន​អ៊ីស្រា‌អែល​គោរព​បម្រើ​ព្រះ‌អម្ចាស់ អស់​មួយ​ជីវិត​របស់​លោក​យ៉ូស្វេ។ ក្រោយ​ពី​លោក​យ៉ូស្វេ​ទទួល​មរណ‌ភាព​ផុត​ទៅ គេ​នៅ​តែ​គោរព​បម្រើ​ព្រះអង្គ​ត​ទៅ​ទៀត ក្នុង​អំឡុង​ពេល​ពួក​ចាស់​ទុំ​នៅ​រស់​នៅ​ឡើយ​ដែរ គឺ​ចាស់​ទុំ​ដែល​បាន​ឃើញ​ព្រះ‌អម្ចាស់​សម្តែង​ការ​អស្ចារ្យ​ទាំង​ប៉ុន្មាន ដើម្បី​ជា​ប្រយោជន៍​ដល់​អ៊ីស្រា‌អែល។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ឯ​សាសន៍​អ៊ីស្រាអែល​គេ​បាន​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ‌យេហូវ៉ា គ្រប់​១​ជីវិត​របស់​យ៉ូស្វេ នឹង​ជីវិត​របស់​ពួក​ចាស់‌ទុំ​ដែល​រស់​នៅ​ក្រោយ​លោក ជា​ពួក​អ្នក​បាន​ស្គាល់​អស់​ទាំង​ការ​ដែល​ព្រះ‌យេហូវ៉ា​បាន​ធ្វើ​សំរាប់​ពួក​អ៊ីស្រាអែល។

សូមមើលជំពូក



យ៉ូស្វេ 24:31
13 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅ​ជ្រលង​ភ្នំ​ស៊ីឌីម មាន​អណ្តូង​ប្រេង​ជា​ច្រើន។ ស្តេច​ក្រុង​សូដុម និង​ស្តេច​ក្រុង​កូម៉ូរ៉ា​បាន​បាក់​ទ័ព រត់​ទៅ​ធ្លាក់​ក្នុង​អណ្តូង​នោះ ហើយ​ស្តេច​ឯ​ទៀតៗ​នាំ​គ្នា​រត់​ទៅ​តាម​ភ្នំ។


ស្តេច​យ៉ូអាស​ប្រព្រឹត្ត​អំពើ​សុចរិត ជា​ទី​គាប់​ចិត្តអុលឡោះ‌តាអាឡា អស់​មួយ​ជីវិត​របស់​អ៊ីមុាំ​យេហូ‌យ៉ាដា។


ស្តេច​យ៉ូ‌សៀស​បាន​កំចាត់​រូប​ព្រះ​គួរ​ស្អប់​ខ្ពើម​របស់​សាសន៍​ដទៃ ចេញ​ពី​ទឹក​ដី​អ៊ីស្រ‌អែល​ទាំង​មូល។ ស្តេច​បង្គាប់​ប្រជា‌ជន​ទាំង​អស់ ដែល​រស់​នៅ​ស្រុក​អ៊ីស្រ‌អែល ឲ្យ​គោរព​បម្រើ​តែអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​ខ្លួន​ប៉ុណ្ណោះ។ ក្នុង​អំឡុង​ពេល​ដែល​ស្តេច​នៅ​មាន​អាយុ ពួក​គេ​ពុំ​បាន​បែក​ចិត្ត​ចេញ​ពីអុលឡោះ‌តាអាឡា ជា​ម្ចាស់​នៃ​បុព្វ‌បុរស​របស់​ខ្លួន​ឡើយ។


ខ្ញុំ​ដឹង​ច្បាស់​ថា ពេល​ខ្ញុំ​ចេញ​ផុត​ទៅ នឹង​មាន​មនុស្ស​ចិត្ដ​សាហាវ​ដូច​ចចក នាំ​គ្នា​ចូល​មក​ក្នុង​ចំណោម​បង​ប្អូន គេ​នឹង​ធ្វើ​បាប​ក្រុម​អ្នក​ជឿ​ឥត​ត្រា​ប្រណី​ឡើយ


ថ្ងៃ​នេះ ចូរ​ធ្វើ​តាម​ការ​ណែ​នាំ​របស់អុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក​រាល់​គ្នា ព្រម​ទាំង​ភាព​ដ៏​ឧត្តុង្គ‌ឧត្តម អំណាច និង​តេជា‌នុភាព​របស់​ទ្រង់។ កូន​ចៅ​របស់​អ្នក​រាល់​គ្នា​មិន​បាន​ស្គាល់ និង​ឃើញ​ស្នា​ដៃ​របស់អុលឡោះ‌តាអាឡា​ទេ។


អ្នក​រាល់​គ្នា​បាន​ឃើញ​ផ្ទាល់​នឹង​ភ្នែក នូវ​ការ​អស្ចារ្យ​ដ៏​ធំៗ​ដែលអុលឡោះ‌តាអាឡា​បាន​ធ្វើ។


ចំណែក​ឯ​កូន​ចៅ​របស់​គេ​ដែល​ពុំ​ស្គាល់​គីតាប​ហ៊ូកុំ​នេះ ក៏​នឹង​បាន​ឮ ហើយ​រៀន​គោរព​កោត​ខ្លាចអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក​រាល់​គ្នា ក្នុង​ពេល​អ្នក​រាល់​គ្នា រស់​នៅ​លើ​ទឹក​ដី​ដែល​អ្នក​រាល់​គ្នា ត្រូវ​ឆ្លង​ទន្លេ​យ័រ‌ដាន់​ចូល​ទៅ​កាន់​កាប់»។


ដ្បិត​ខ្ញុំ​ដឹង​ថា ពេល​ខ្ញុំ​លា​ចាក​លោក​នេះ​ទៅ អ្នក​រាល់​គ្នា​នឹង​ក្បត់អុលឡោះ‌តាអាឡា ដោយ​ងាក​ចេញ​ពី​មាគ៌ា​ដែល​ខ្ញុំ​បង្គាប់​អ្នក​រាល់​គ្នា។ ពេល​អនាគត អ្នក​រាល់​គ្នា​នឹង​ប្រព្រឹត្ត​អំពើ​អាក្រក់ មិន​គាប់​បំណងអុលឡោះ‌តាអាឡា រហូត​ដល់​បណ្តាល​ឲ្យ​ទ្រង់​ខឹង ហើយ​ទុក្ខ​វេទនា​នឹង​កើត​មាន​ដល់​អ្នក​រាល់​គ្នា»។


ហេតុ​នេះ បង​ប្អូន​ជា​ទី​ស្រឡាញ់​អើយ​ដូច​បង​ប្អូន​ធ្លាប់​តែ​ស្ដាប់​បង្គាប់​ជា​រៀង​ដរាប​មក​ហើយ​នោះ ចូរ​ស្ដាប់​បង្គាប់​ត​ទៅ​មុខ​ទៀត​ទៅ គឺ​មិន​ត្រឹម​តែ​ពេល​ខ្ញុំ​នៅ​ជា​មួយ​ប៉ុណ្ណោះ​ទេ ជា​ពិសេស​ពេល​ខ្ញុំ​នៅ​ឆ្ងាយ​សូម​បង​ប្អូន​ខំ​ប្រឹង​ធ្វើ​ការ ទាំង​គោរព​កោត​ខ្លាច និង​ញាប់‌ញ័រ ស្រប​តាម​ការ​សង្គ្រោះ​ដែល​បង​ប្អូន​បាន​ទទួល


មនុស្ស​ជំនាន់​នោះ​ក៏​ស្លាប់​អស់​ទៅ ហើយ មាន​មនុស្ស​មួយ​ជំនាន់​ទៀត​កើត​មក​តាម​ក្រោយ។ អ្នក​ទាំង​នេះ​មិន​បាន​ស្គាល់អុលឡោះ‌តាអាឡា ហើយ​ក៏​មិន​ស្គាល់​ការ​អស្ចារ្យ​ដែល​ទ្រង់​បាន​ធ្វើ​ចំពោះ​អ៊ីស្រ‌អែល​ដែរ។


យ៉ូស្វេ​បាន​ឲ្យ​ប្រជា‌ជន​វិល​ត្រឡប់​ទៅ​វិញ ជន‌ជាតិ​អ៊ីស្រ‌អែល​ក៏​នាំ​គ្នា​ទៅ​ចាប់​យក​ចំណែក​ទឹក​ដី ដែល​ជា​មត៌ក​របស់​គេ​រៀងៗ​ខ្លួន។


ពួក​គេ​គោរព​បម្រើអុលឡោះ‌តាអាឡា​ក្នុង​អំឡុង​ពេល​ដែល​យ៉ូស្វេ​មាន​ជីវិត​នៅ​ឡើយ។ ក្រោយ​លោក​ស្លាប់​ផុត​ទៅ គេ​នៅ​តែ​គោរព​បម្រើ​ទ្រង់​ត​ទៅ​ទៀត ក្នុង​អំឡុង​ពេល​ដែល​ពួក​ចាស់​ទុំ​នៅ​រស់​នៅ​ឡើយ​ដែរ គឺ​ចាស់​ទុំ​ដែល​បាន​ឃើញ​ការ​អស្ចារ្យ​ដ៏​ឧត្តុង្គ‌ឧត្តម​ដែលអុលឡោះ‌តាអាឡា​បាន​ធ្វើ​ចំពោះ​ជន‌ជាតិ​អ៊ីស្រ‌អែល។