Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ពួក​ចៅ‌ហ្វាយ 2:6 - អាល់គីតាប

6 យ៉ូស្វេ​បាន​ឲ្យ​ប្រជា‌ជន​វិល​ត្រឡប់​ទៅ​វិញ ជន‌ជាតិ​អ៊ីស្រ‌អែល​ក៏​នាំ​គ្នា​ទៅ​ចាប់​យក​ចំណែក​ទឹក​ដី ដែល​ជា​មត៌ក​របស់​គេ​រៀងៗ​ខ្លួន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

6 កាល​លោក​យ៉ូស្វេ​បាន​ឲ្យ​ប្រជាជន​ចេញ​ទៅ ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ក៏​ទៅ​ចាប់​យកទឹក​ដី​ជា​មត៌ក​របស់​គេ​រៀង​ខ្លួន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

6 លោក​យ៉ូស្វេ​បាន​ឲ្យ​ប្រជា‌ជន​វិល​ត្រឡប់​ទៅ​វិញ ជន‌ជាតិ​អ៊ីស្រា‌អែល​ក៏​នាំ​គ្នា​ទៅ​ចាប់​យក​ចំណែក​ទឹក​ដី ដែល​ជា​មត៌ក​របស់​គេ​រៀងៗ​ខ្លួន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

6 រីឯ​យ៉ូស្វេ កាល​លោក​បាន​ឲ្យ​ពួក​កូន​ចៅ​អ៊ីស្រាអែល​ចេញ​ទៅ នោះ​គេ​ក៏​ទៅ​ទទួល​យក​ស្រុក​ជា​មរដក​របស់​គេ​រៀង​ខ្លួន

សូមមើលជំពូក ចម្លង




ពួក​ចៅ‌ហ្វាយ 2:6
4 ការដាក់ឲ្យឆ្លើយតបគ្នា  

យ៉ូស្វេ​បាន​ឲ្យ​ពរ និង​ប្រាប់​ពួក​គេ​ឲ្យ​ចេញ​ទៅ ពួក​គេ​ក៏​វិល​ត្រឡប់​ទៅ​ជំរំ​រៀងៗ​ខ្លួន​វិញ។


គេ​ដាក់​ឈ្មោះ​កន្លែង​នោះ​ថា​បូគីម ហើយ​នាំ​គ្នា​ធ្វើ​គូរបាន​ជូនអុលឡោះ‌តាអាឡា។


ពួក​គេ​គោរព​បម្រើអុលឡោះ‌តាអាឡា​ក្នុង​អំឡុង​ពេល​ដែល​យ៉ូស្វេ​មាន​ជីវិត​នៅ​ឡើយ។ ក្រោយ​លោក​ស្លាប់​ផុត​ទៅ គេ​នៅ​តែ​គោរព​បម្រើ​ទ្រង់​ត​ទៅ​ទៀត ក្នុង​អំឡុង​ពេល​ដែល​ពួក​ចាស់​ទុំ​នៅ​រស់​នៅ​ឡើយ​ដែរ គឺ​ចាស់​ទុំ​ដែល​បាន​ឃើញ​ការ​អស្ចារ្យ​ដ៏​ឧត្តុង្គ‌ឧត្តម​ដែលអុលឡោះ‌តាអាឡា​បាន​ធ្វើ​ចំពោះ​ជន‌ជាតិ​អ៊ីស្រ‌អែល។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម