Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ពួក​ចៅ‌ហ្វាយ 2:7 - អាល់គីតាប

7 ពួក​គេ​គោរព​បម្រើអុលឡោះ‌តាអាឡា​ក្នុង​អំឡុង​ពេល​ដែល​យ៉ូស្វេ​មាន​ជីវិត​នៅ​ឡើយ។ ក្រោយ​លោក​ស្លាប់​ផុត​ទៅ គេ​នៅ​តែ​គោរព​បម្រើ​ទ្រង់​ត​ទៅ​ទៀត ក្នុង​អំឡុង​ពេល​ដែល​ពួក​ចាស់​ទុំ​នៅ​រស់​នៅ​ឡើយ​ដែរ គឺ​ចាស់​ទុំ​ដែល​បាន​ឃើញ​ការ​អស្ចារ្យ​ដ៏​ឧត្តុង្គ‌ឧត្តម​ដែលអុលឡោះ‌តាអាឡា​បាន​ធ្វើ​ចំពោះ​ជន‌ជាតិ​អ៊ីស្រ‌អែល។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

7 ប្រជាជន​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ‌យេហូវ៉ា នៅ​អស់​មួយ​ជីវិត​របស់​លោក​យ៉ូស្វេ និង​អស់​មួយ​ជីវិត​របស់​ពួក​ចាស់​ទុំ ដែល​រស់​នៅ​ក្រោយ​លោក​យ៉ូស្វេ​ដែរ ជា​ពួក​អ្នក​ដែល​បាន​ឃើញ​គ្រប់​ទាំងកិច្ច​ការ​ធំៗ ដែល​ព្រះ‌យេហូវ៉ា​បាន​ធ្វើ​ដល់​ពួក​អ៊ីស្រា‌អែល។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

7 ពួក​គេ​គោរព​បម្រើ​ព្រះ‌អម្ចាស់ ក្នុង​អំឡុង​ពេល​ដែល​លោក​យ៉ូស្វេ​មាន​ជីវិត​នៅ​ឡើយ។ ក្រោយ​លោក​ទទួល​មរណ‌ភាព​ផុត​ទៅ គេ​នៅ​តែ​គោរព​បម្រើ​ព្រះអង្គ​ត​ទៅ​ទៀត ក្នុង​អំឡុង​ពេល​ដែល​ពួក​ចាស់​ទុំ​នៅ​រស់​នៅ​ឡើយ​ដែរ គឺ​ចាស់​ទុំ​ដែល​បាន​ឃើញ​ការ​អស្ចារ្យ​ដ៏​ឧត្ដុង្គ‌ឧត្ដម ដែល​ព្រះ‌អម្ចាស់​បាន​ធ្វើ​ចំពោះ​ជន‌ជាតិ​អ៊ីស្រា‌អែល។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

7 ពួក​បណ្តាជន​ក៏​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ‌យេហូវ៉ា នៅ​គ្រប់​១​ជីវិត​របស់​យ៉ូស្វេ នឹង​ពួក​ចាស់‌ទុំ​ដែល​រស់​នៅ​ក្រោយ​លោក​ដែរ ជា​ពួក​អ្នក​ដែល​បាន​ឃើញ​គ្រប់​ទាំង​ការ​ដ៏​ធំ ដែល​ព្រះ‌យេហូវ៉ា​បាន​សំរេច​ឲ្យ​ពួក​អ៊ីស្រាអែល

សូមមើលជំពូក ចម្លង




ពួក​ចៅ‌ហ្វាយ 2:7
8 ការដាក់ឲ្យឆ្លើយតបគ្នា  

ស្តេច​យ៉ូអាស​ប្រព្រឹត្ត​អំពើ​សុចរិត ជា​ទី​គាប់​បំណង​អុលឡោះ‌តាអាឡា អស់​មួយ​ជីវិត ដូច​អ៊ីមុាំ​យេហូ‌យ៉ាដា​បាន​បង្ហាត់​បង្រៀន។


ស្តេច​យ៉ូអាស​ប្រព្រឹត្ត​អំពើ​សុចរិត ជា​ទី​គាប់​ចិត្តអុលឡោះ‌តាអាឡា អស់​មួយ​ជីវិត​របស់​អ៊ីមុាំ​យេហូ‌យ៉ាដា។


ហេតុ​នេះ បង​ប្អូន​ជា​ទី​ស្រឡាញ់​អើយ​ដូច​បង​ប្អូន​ធ្លាប់​តែ​ស្ដាប់​បង្គាប់​ជា​រៀង​ដរាប​មក​ហើយ​នោះ ចូរ​ស្ដាប់​បង្គាប់​ត​ទៅ​មុខ​ទៀត​ទៅ គឺ​មិន​ត្រឹម​តែ​ពេល​ខ្ញុំ​នៅ​ជា​មួយ​ប៉ុណ្ណោះ​ទេ ជា​ពិសេស​ពេល​ខ្ញុំ​នៅ​ឆ្ងាយ​សូម​បង​ប្អូន​ខំ​ប្រឹង​ធ្វើ​ការ ទាំង​គោរព​កោត​ខ្លាច និង​ញាប់‌ញ័រ ស្រប​តាម​ការ​សង្គ្រោះ​ដែល​បង​ប្អូន​បាន​ទទួល


ប្រជា‌ជន​អ៊ីស្រ‌អែល​គោរព​បម្រើអុលឡោះ‌តាអាឡា អស់​មួយ​ជីវិត​របស់​យ៉ូស្វេ។ ក្រោយ​យ៉ូស្វេ​បាន​ស្លាប់​ផុត​ទៅ គេ​នៅ​តែ​គោរព​បម្រើ​ទ្រង់​ត​ទៅ​ទៀត ក្នុង​អំឡុង​ពេល​ពួក​ចាស់​ទុំ​នៅ​រស់​នៅ​ឡើយ​ដែរ គឺ​ចាស់​ទុំ​ដែល​បាន​ឃើញអុលឡោះ‌តាអាឡា សំដែង​ការ​អស្ចារ្យ​ទាំង​ប៉ុន្មាន​ដើម្បី​ជា​ប្រយោជន៍​ដល់​អ៊ីស្រ‌អែល។


ប៉ុន្តែ ពួក​គេ​មិន​ស្តាប់​បង្គាប់​អស់​លោក​ចៅហ្វាយ​ជា​អ្នក​ដឹក​នាំ​របស់​ខ្លួន​ឡើយ ពួក​គេ​នាំ​គ្នា​ក្បត់​អុលឡោះ​ទៅ​គោរព​ថ្វាយ‌បង្គំ​ព្រះ​ដទៃ។ ពួក​គេ​ឆាប់​ងាក​ចេញ​ពី​មាគ៌ា​របស់​បុព្វ‌បុរស គឺ​ពួក​គេ​ពុំ​បាន​ប្រតិបត្តិ​តាម​បទ​បញ្ជា​របស់អុលឡោះ‌តាអាឡា ដូច​ពួក​បុព្វ‌បុរស​ទេ។


យ៉ូស្វេ​បាន​ឲ្យ​ប្រជា‌ជន​វិល​ត្រឡប់​ទៅ​វិញ ជន‌ជាតិ​អ៊ីស្រ‌អែល​ក៏​នាំ​គ្នា​ទៅ​ចាប់​យក​ចំណែក​ទឹក​ដី ដែល​ជា​មត៌ក​របស់​គេ​រៀងៗ​ខ្លួន។


យ៉ូស្វេ​ដែល​ជា​កូន​របស់​លោក​នូន និង​ជា​អ្នក​បម្រើ​របស់អុលឡោះ‌តាអាឡា​បាន​ស្លាប់ ក្នុង​អាយុ​មួយ​រយ​ដប់​ឆ្នាំ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម