ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




យ៉ូប 21:13 - អាល់គីតាប

រៀង​រាល់​ថ្ងៃ ពួក​គេ​រស់​នៅ ប្រកប​ដោយ​សុភ‌មង្គល រួច​ចុះ​ទៅ​ក្នុង​ផ្នូរ​ខ្មោច​យ៉ាង​ស្រួល។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

រាល់​ថ្ងៃ គេ​ចំណាយ​ពេល​ដោយ​អ្វីៗ ដែល​គេ​ពេញ​ចិត្ត ហើយ​គេ​ក៏​ចុះ​ទៅ​ស្ថាន ឃុំ​ព្រលឹង​មនុស្ស​ស្លាប់​ដោយ​ស្រួល។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

រៀង​រាល់​ថ្ងៃ ពួក​គេ​រស់​នៅ ប្រកប​ដោយ​សុភមង្គល រួច​ចុះ​ទៅ​ស្ថាន​មនុស្ស​ស្លាប់​យ៉ាង​ស្រួល។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

រាល់​តែ​ថ្ងៃគេ​តែង​បង្អស់​ពេល​ទៅ ដោយ​អ្វីៗ​ដែល​គេ​ពេញ​ចិត្ត ហើយ​ក្នុង​១​រំពេច គេ​ចុះ​ទៅ​ឯ​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់

សូមមើលជំពូក



យ៉ូប 21:13
13 ការដាក់ឲ្យឆ្លើយតបគ្នា  

ពួក​គេ​ស្រែក​ច្រៀង​តាម​សំឡេង​ស្គរ និង​ពិណ ហើយ​សប្បាយ​រីក‌រាយ​នឹង​សំឡេង​ប៉ី។


អ្នក​ខ្លះ​ស្លាប់ ក្រោយ​ពី​បាន​រស់​នៅ​យ៉ាង​ស្រណុក ហើយ​ស្គាល់​តែ​សេចក្ដី​សុខ‌សាន្ត ឥត​ទុក្ខ​កង្វល់


អ្នក​ទាំង​នោះ​អន្តរាយ​មុន​ពេល​កំណត់ ទឹក​ជន់​ហូរ​នាំ​យក​គ្រឹះ​របស់​គេ​បាត់​ទៅ។


ការ​រាំង​ស្ងួត និង​កំដៅ ធ្វើ​ឲ្យ​ទឹក​កក​រលាយ​យ៉ាង​ណា ក្នុង​ផ្នូរ​ខ្មោច​ក៏​នឹង​ធ្វើ​ឲ្យ​មនុស្ស​បាប រលាយ​សូន្យ​យ៉ាង​នោះ​ដែរ។


ពួក​គេ​បាន​ថ្កើង​ឡើង​តែ​មួយ‌ភ្លែត រួច​ហើយ​វិនាស​បាត់​ទៅ ពួក​គេ​ដូច​ជា​ផ្កា​ដែល​ធ្លាក់​ចុះ​ពី​ទង ហើយ​ស្លោក​អស់​ទៅ និង​ដូច​កួរ​ស្រូវ​ដែល​គេ​ផ្ដាច់​ចេញ​ពី​ដើម។


ប្រសិន​បើ​ខ្ញុំ​ស្លាប់​តាំង​ពី​កាល​ណោះ ម៉្លេះ​សម​ខ្ញុំ​បាន​សម្រាក​យ៉ាង​សុខ​ស្រួល​ក្នុង​ផ្នូរ


ប្រសិន​បើ​គេ​សុខ​ចិត្ត​ស្ដាប់ ហើយ​គោរព​ចុះ​ចូល គេ​មុខ​ជា​មាន​សុភ‌មង្គល និង​អំណរ​សប្បាយ រហូត​ដល់​ថ្ងៃ​លា​ចាក​លោក​នេះ​ទៅ។


ក្នុង​មួយ​ជីវិត​របស់​ពួក​គេ ពួក​គេ​ហាក់​ដូច​ជា​គ្មាន​កង្វល់​អ្វី​សោះ​ គេ​មាន​សាច់​មាន​ឈាម។


ការ​អ្វី​ដែល​អ្នក​អាច​ធ្វើ ចូរ​ធ្វើ​ឲ្យ​អស់​ពី​កម្លាំង​កាយ​ទៅ ដ្បិត​នៅ​ក្នុង​ផ្នូរ​ខ្មោច​ដែល​អ្នក​នឹង​ទៅ​នៅ គ្មាន​សកម្ម‌ភាព​ការ​វិនិច្ឆ័យ ការ​ចេះ​ដឹង និង​ប្រាជ្ញា​ទៀត​ឡើយ។


ទាហាន​ដ៏​ចំណានៗ​ចំនួន​មួយ​ម៉ឺន​នាក់ ដែល​គេ​បាន​ជ្រើស​រើស​ពី​ក្នុង​ចំណោម​កង‌ទ័ព​អ៊ីស្រ‌អែល​ទាំង​មូល ក៏​លើក​គ្នា​មក​ដល់​មុខ​ក្រុង​គីបៀរ។ ពេល​នោះ​ការ​ប្រយុទ្ធ​មួយ​ដ៏​សាហាវ​បាន​ចាប់​ផ្តើម​ឡើង ប៉ុន្តែ ពួក​ពុន‌យ៉ាមីន​ពុំ​ដឹង​ខ្លួន​ថា នឹង​មាន​មហន្ត‌រាយ​មួយ​កើត​ឡើង​ចំពោះ​ពួក​គេ​ទេ។