ពួកចៅហ្វាយ 20:34 - អាល់គីតាប34 ទាហានដ៏ចំណានៗចំនួនមួយម៉ឺននាក់ ដែលគេបានជ្រើសរើសពីក្នុងចំណោមកងទ័ពអ៊ីស្រអែលទាំងមូល ក៏លើកគ្នាមកដល់មុខក្រុងគីបៀរ។ ពេលនោះការប្រយុទ្ធមួយដ៏សាហាវបានចាប់ផ្តើមឡើង ប៉ុន្តែ ពួកពុនយ៉ាមីនពុំដឹងខ្លួនថា នឹងមានមហន្តរាយមួយកើតឡើងចំពោះពួកគេទេ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦34 មានមនុស្សជ្រើសរើសពីពួកអ៊ីស្រាអែលទាំងអស់ចំនួនមួយម៉ឺននាក់ ចូលទៅច្បាំងនឹងក្រុងគីបៀរ ហើយចម្បាំងនោះសាហាវណាស់ ប៉ុន្ដែ ពួកបេនយ៉ាមីនមិនដឹងថានឹងមានមហន្តរាយកើតឡើងដល់ពួកគេទេ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥34 ទាហានដ៏ចំណានៗចំនួនមួយម៉ឺននាក់ ដែលគេបានជ្រើសរើសពីក្នុងចំណោមកងទ័ពអ៊ីស្រាអែលទាំងមូល ក៏លើកគ្នាមកដល់មុខក្រុងគីបៀរ។ ពេលនោះ ការប្រយុទ្ធមួយដ៏សាហាវបានចាប់ផ្ដើមឡើង ប៉ុន្តែ ពួកបេនយ៉ាមីនពុំដឹងខ្លួនថា នឹងមានមហន្តរាយមួយកើតឡើងចំពោះពួកគេទេ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤34 មានពួកមនុស្សជ្រើសរើសពីសាសន៍អ៊ីស្រាអែលទាំងអស់ចំនួន១ម៉ឺននាក់ ចូលទៅទាស់នឹងគីបៀរ ហើយចំបាំងនោះក៏ជាសំបើមខ្លាំងណាស់ តែពួកបេនយ៉ាមីនឥតដឹងខ្លួនជាមានសេចក្ដីអន្តរាយជិតដល់គេទេ សូមមើលជំពូក |
ព្រលឹមឡើង កាលស្តេចក្រុងអៃឃើញកងទ័ពរបស់យ៉ូស្វេ ស្តេចក៏ប្រញាប់ប្រញាល់ចេញពីទីក្រុងជាមួយពលទ័ពទាំងអស់ ដើម្បីច្បាំងជាមួយជនជាតិអ៊ីស្រអែល នៅត្រង់កន្លែងពីមុន គឺនៅទល់មុខនឹងវាលអារ៉ាបា។ ពួកគេពុំបានដឹងថា មានទ័ពបង្កប់ខ្លួននៅខាងក្រោយទីក្រុង ចាំវាយឆ្មក់ពួកគេឡើយ។