យ៉ូប 12:19 - អាល់គីតាប ទ្រង់ដកពួកអ៊ីមុាំចេញពីតំណែង ទ្រង់ទម្លាក់អ្នកដែលមានអំណាចរឹងមាំ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះអង្គដឹកនាំពួកសង្ឃទៅតែខ្លួនទទេ ហើយទម្លាក់ងារពួកមានអំណាច។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គដកពួកបូជាចារ្យចេញពីតំណែង ព្រះអង្គទម្លាក់អ្នកដែលមានអំណាចរឹងមាំ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់ក៏ដឹកនាំពួកសង្ឃទៅតែខ្លួនទទេ ហើយទំលាក់ងារពួកមានអំណាច |
ហេតុអ្វីបានជាមនុស្សអាក្រក់រស់បានយូរ ហើយមានកម្លាំងកាន់តែរឹងប៉ឹងឡើងដូច្នេះ?
ប៉ុន្តែ អុលឡោះប្រកបដោយអំណាច ដកមនុស្សមានអំណាចចេញ ពេលទ្រង់ក្រោកឡើង ពួកគេគ្មានសង្ឃឹមថា នឹងរស់តទៅទៀតបានឡើយ។
ពួកគេនឹងបាត់បង់ជីវិតតែក្នុងមួយប៉ប្រិចភ្នែក នៅពាក់កណ្ដាលអធ្រាត្រ ប្រជាជនកើតវឹកវរ ហើយវិនាសអស់ទៅ គេទម្លាក់អ្នកកាន់អំណាចដោយងាយស្រួល។
ទ្រង់ផ្ដួលរំលំអ្នកកាន់អំណាច ដោយមិនបាច់សួរនាំ ហើយទ្រង់តែងតាំងអ្នកផ្សេងជំនួស
ពួកគេធ្វើបាបជនទុគ៌ត និងជនក្រីក្រ រហូតដល់អ្នកទាំងនោះស្រែករកទ្រង់ ហើយទ្រង់ស្តាប់សំរែកនេះ។
ពេលណាមានការជិះជាន់សង្កត់សង្កិនច្រើន មនុស្សតែងតែស្រែកថ្ងូរ ហើយពេលណាអ្នកកាន់អំណាចប្រព្រឹត្ត អំពើឃោរឃៅកាន់តែខ្លាំងឡើងៗ មនុស្សតែងតែស្រែកហៅគេជួយ
ទ្រង់បានធ្វើឲ្យមេដឹកនាំទាំងឡាយ ទៅជាឥតប្រយោជន៍ ទ្រង់ធ្វើឲ្យអ្នកកាន់អំណាចទាំងប៉ុន្មាន នៅលើផែនដីទៅជាឥតបានការ។
អុលឡោះតាអាឡាមានបន្ទូលទៅ ស្ដេចស៊ីរូស ដែលទ្រង់បាន តែងតាំងនោះថា៖ «យើងកាន់ដៃស្ដាំរបស់អ្នក យើងបង្ក្រាបប្រជាជាតិនានានៅចំពោះមុខអ្នក ហើយដកអាវុធពីស្ដេចទាំងឡាយ ព្រមទាំងបើកទ្វារក្រុងចំហនៅចំពោះមុខអ្នក រហូតតរៀងទៅ។
កាលគេនាំស្តេចទាំងប្រាំនាក់ចេញមកជួបយ៉ូស្វេ ហើយលោកក៏ហៅកងទ័ពអ៊ីស្រអែលទាំងមូលមក ហើយហៅនាយទាហានដែលរួមប្រយុទ្ធជាមួយលោកឲ្យចូលមកជិត និងយកជើងជាន់កស្តេចទាំងនោះ។ ពួកនាយទាហានក៏នាំគ្នាចូលមក ហើយជាន់កស្តេចទាំងនោះ។
យ៉ូស្វេវាយយកស្រុកទាំងនោះ ហើយចាប់បានស្តេចរបស់គេក្នុងគ្រាតែមួយ ព្រោះអុលឡោះតាអាឡា ជាម្ចាស់នៃជនជាតិអ៊ីស្រអែល រួមប្រយុទ្ធជាមួយអ៊ីស្រអែល។
ស្ដេចទាំងដប់នឹងនាំគ្នាធ្វើសឹកជាមួយកូនចៀម តែកូនចៀមនឹងឈ្នះស្ដេចទាំងដប់ ដ្បិតគាត់ជាអម្ចាស់លើអម្ចាស់នានា និងជាស្តេច លើស្តេចនានា។ រីឯអស់អ្នកដែលនៅជាមួយកូនចៀម គឺអ្នកដែលអុលឡោះបានត្រាស់ហៅ និងបានជ្រើសរើស ហើយដែលមានជំនឿដ៏ស្មោះ ក៏នឹងមានជ័យជំនះ រួមជាមួយកូនចៀមដែរ»។