បន្តិចទៀត ស្តេចស្រុកអាស្ស៊ីរីនឹងទទួលដំណឹងមួយ យើងនឹងធ្វើឲ្យស្តេចនេះវិលត្រឡប់ទៅស្រុករបស់ខ្លួនវិញ ហើយត្រូវគេសម្លាប់ ដោយមុខដាវនៅស្រុកនោះ”»។
យេរេមា 49:5 - អាល់គីតាប យើងនឹងធ្វើឲ្យភយន្តរាយពីគ្រប់ទិសទី កើតមានដល់អ្នក - នេះជាបន្ទូលរបស់អុលឡោះតាអាឡាជាម្ចាស់នៃ ពិភពទាំងមូល។ អ្នករាល់គ្នាត្រូវខ្ចាត់ខ្ចាយ ម្នាក់ៗរត់ប្រាសអាយុ គ្មាននរណាប្រមូលផ្ដុំអ្នករាល់គ្នាឡើងវិញទេ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះអម្ចាស់ ជាព្រះយេហូវ៉ានៃពួកពលបរិវារ ព្រះអង្គមានព្រះបន្ទូលថា៖ «យើងនឹងនាំសេចក្ដីស្ញែងខ្លាចមកលើអ្នក ពីគ្រប់ទាំងសាសន៍ដែលនៅជុំវិញអ្នក ហើយអ្នករាល់គ្នានឹងត្រូវបណ្តេញចេញ ទៅខាងមុខរៀងខ្លួន ឥតមានអ្នកណាប្រមូលផ្តុំពួកអ្នក ដែលរត់ទៅនោះឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ យើងនឹងធ្វើឲ្យភយន្តរាយពីគ្រប់ទិសទី កើតមានដល់អ្នក - នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់នៃ ពិភពទាំងមូល។ អ្នករាល់គ្នាត្រូវខ្ចាត់ខ្ចាយ ម្នាក់ៗរត់ប្រាសអាយុ គ្មាននរណាប្រមូលផ្ដុំអ្នករាល់គ្នាឡើងវិញទេ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រះអម្ចាស់ ជាព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់មានបន្ទូលថា មើល អញនឹងនាំសេចក្ដីស្ញែងខ្លាចមកលើឯង ពីគ្រប់ទាំងសាសន៍ដែលនៅជុំវិញឯង ហើយឯងរាល់គ្នានឹងត្រូវបណ្តេញចេញទៅខាងមុខរៀងខ្លួន ឥតមានអ្នកណានឹងប្រមូលផ្តុំពួកអ្នក ដែលរត់ទៅនោះឡើយ |
បន្តិចទៀត ស្តេចស្រុកអាស្ស៊ីរីនឹងទទួលដំណឹងមួយ យើងនឹងធ្វើឲ្យស្តេចនេះវិលត្រឡប់ទៅស្រុករបស់ខ្លួនវិញ ហើយត្រូវគេសម្លាប់ ដោយមុខដាវនៅស្រុកនោះ”»។
មានសំឡេងដ៏ព្រឺព្រួចលាន់ឮក្នុង ត្រចៀករបស់គេ មេបំផ្លាញនឹងមកប្រហារគេ ក្នុងគ្រាដែលគេកំពុងរស់យ៉ាងសុខសាន្ត។
អ្នកអាក្រក់តែងតែរត់គេចខ្លួន ទោះបីគ្មាននរណាតាមក៏ដោយ រីឯមនុស្សសុចរិតវិញ ប្រៀបបីដូចជាកូនសិង្ហ គឺគេមិនខ្លាចអ្វីឡើយ។
ស្ត្រីទាំងនោះអង្វរជនជាតិយូដាថា៖ «សូមជួយផ្ដល់គំនិតឲ្យយើងខ្ញុំ សូមចាត់វិធានការជួយយើងខ្ញុំផង។ ក្នុងពេលថ្ងៃពេញកំដៅនេះ សូមធ្វើជាម្លប់ដល់យើងខ្ញុំ ដូចនៅពេលយប់ដែរ សូមឲ្យជនភៀសខ្លួនរបស់យើងខ្ញុំ ជ្រកកោនជាមួយបងប្អូន សូមលាក់ពួកយើងខ្ញុំដែលរត់មកនេះផង។
យើងនឹងធ្វើឲ្យមានស្ត្រីមេម៉ាយច្រើនជាង គ្រាប់ខ្សាច់នៅតាមឆ្នេរសមុទ្រទៅទៀត។ យើងនឹងនាំមហន្តរាយមកលើពួកគេ ទាំងកណ្ដាលថ្ងៃត្រង់ គឺមកលើម្ដាយរបស់ទាហានដែលនៅក្មេង យើងធ្វើឲ្យស្ត្រីនោះតក់ស្លុត ញ័ររន្ធត់។
អុលឡោះតាអាឡាមានបន្ទូលថា៖ «យើងនឹងចាត់អ្នកនេសាទជាច្រើនឲ្យទៅ។ អ្នកនេសាទទាំងនោះនឹងចាប់ប្រជាជននេះ ដូចចាប់ត្រី។ បន្ទាប់មក យើងនឹងចាត់ព្រានជាច្រើនឲ្យទៅ ព្រានទាំងនោះនឹងបរបាញ់ពួកគេ នៅតាមភ្នំតូចធំទាំងប៉ុន្មាន ព្រមទាំងតាមក្រហែងថ្មនានា។
ដ្បិតអុលឡោះតាអាឡាមានបន្ទូលដូចតទៅ: “យើងនឹងធ្វើឲ្យការព្រឺខ្លាចកើតមានដល់អ្នក និងមិត្តភក្ដិរបស់អ្នក។ មិត្តភក្ដិទាំងនោះនឹងត្រូវស្លាប់ដោយមុខដាវរបស់ខ្មាំង នៅក្រោមក្រសែភ្នែករបស់អ្នក។ យើងនឹងប្រគល់ជនជាតិយូដាទាំងមូល ទៅក្នុងកណ្ដាប់ដៃរបស់ស្ដេចស្រុកបាប៊ីឡូនដែរ ស្ដេចនោះនឹងកៀរពួកគេយកទៅជាឈ្លើយសឹកនៅស្រុកបាប៊ីឡូន ហើយប្រហារពួកគេដោយមុខដាវ។
ប៉ុន្តែ ហេតុអ្វីបានជាយើងឃើញពួកគេ ធ្លាក់ទឹកចិត្តដូច្នេះ? ពួកគេនាំគ្នាដកទ័ពថយ ទាហានដ៏ខ្លាំងពូកែត្រូវខ្មាំងសម្លាប់ ពួកគេបាក់ទ័ពរត់ ឥតបែរក្រោយឡើយ ការព្រឺខ្លាចស្ថិតនៅគ្រប់ទីកន្លែង - នេះជាបន្ទូលរបស់អុលឡោះតាអាឡា។
ចូរដណ្ដើមយកជំរំ និងហ្វូងសត្វរបស់ពួកគេ ព្រមទាំងយកក្រណាត់ដ៏ក្រាស់ៗ ឥវ៉ាន់ និងហ្វូងអូដ្ឋរបស់ពួកគេដែរ។ ចូរស្រែកដាក់ពួកគេថា ការព្រឺខ្លាចស្ថិតនៅគ្រប់ទីកន្លែង!
កុំចេញទៅស្រែចម្ការ កុំចេញទៅតាមផ្លូវ ដ្បិតខ្មាំងសត្រូវកាន់ដាវចាំនៅទីនោះ! ការព្រឺខ្លាចស្ថិតនៅគ្រប់ទីកន្លែង»។
អ្នកឯទៀតៗស្រែកដាក់អ្នកទាំងនោះថា: ជនមិនបរិសុទ្ធអើយ ចូរចៀសចេញទៅ! ចៀស! ចូរចៀសឲ្យឆ្ងាយទៅ! កុំប៉ះពាល់ឲ្យសោះ! ពួកគេរត់ភៀសខ្លួន ពីប្រជាជាតិមួយទៅប្រជាជាតិមួយ តែគ្មាននរណាទទួលពួកគេ ឲ្យស្នាក់អាស្រ័យឡើយ។
អ្នករាល់គ្នានឹងរត់ចេញពីទីក្រុង តាមប្រឡោះកំពែងក្រុង ម្នាក់ៗរត់ប្រាសអាយុរៀងៗខ្លួន រកកន្លែងពួន» - នេះជាបន្ទូលរបស់អុលឡោះតាអាឡា។
ហើយក៏និយាយទៅកាន់គេថា៖ «នាងខ្ញុំដឹងហើយថា អុលឡោះតាអាឡាប្រគល់ស្រុកនេះដល់ពួកអ្នក។ ពួកអ្នកធ្វើឲ្យយើងខ្ញុំតក់ស្លុតជាខ្លាំង ហើយអ្នកស្រុកទាំងមូលបាក់ទឹកចិត្តនៅចំពោះមុខពួកអ្នក