នាងបាតសេបាក៏ចូលទៅជួបស្តេចស៊ូឡៃម៉ាន ដើម្បីជម្រាបពីសំណូមពររបស់សម្តេចអដូនីយ៉ា។ ស្តេចស៊ូឡៃម៉ានចុះពីបល្ល័ង្ក មករកមាតា ហើយគោរព។ បន្ទាប់មក គាត់នៅលើបល្ល័ង្កវិញ ហើយបញ្ជាឲ្យគេដាក់បល្ល័ង្កមួយ ជូនមាតានៅខាងស្តាំ។
ម៉ាថាយ 25:33 - អាល់គីតាប គឺឲ្យចៀមនៅខាងស្ដាំ ពពែនៅខាងឆ្វេង។ ព្រះគម្ពីរខ្មែរសាកល លោកនឹងដាក់ចៀមនៅខាងស្ដាំលោក រីឯពពែវិញ លោកនឹងដាក់នៅខាងឆ្វេង។ Khmer Christian Bible លោកនឹងដាក់ចៀមនៅខាងស្ដាំលោក ឯពពែនៅខាងឆ្វេងលោក។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកនឹងដាក់ចៀមនៅខាងស្តាំ ហើយពពែនៅខាងឆ្វេង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គឺឲ្យចៀមនៅខាងស្ដាំ ពពែនៅខាងឆ្វេង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចនឹងដាក់ចៀមនៅខាងស្តាំ ហើយពពែនៅខាងឆ្វេង |
នាងបាតសេបាក៏ចូលទៅជួបស្តេចស៊ូឡៃម៉ាន ដើម្បីជម្រាបពីសំណូមពររបស់សម្តេចអដូនីយ៉ា។ ស្តេចស៊ូឡៃម៉ានចុះពីបល្ល័ង្ក មករកមាតា ហើយគោរព។ បន្ទាប់មក គាត់នៅលើបល្ល័ង្កវិញ ហើយបញ្ជាឲ្យគេដាក់បល្ល័ង្កមួយ ជូនមាតានៅខាងស្តាំ។
ចូរដឹងថា អុលឡោះតាអាឡាពិតជាម្ចាស់មែន! ទ្រង់បានបង្កើតយើងមក យើងជាប្រជារាស្ដ្ររបស់ទ្រង់ ហើយជាប្រជាជនដែលទ្រង់ថែរក្សា។
អុលឡោះតាអាឡាជាម្ចាស់មានបន្ទូល មកកាន់អម្ចាស់របស់ខ្ញុំ ដូចតទៅនេះ៖ «សូមនៅខាងស្ដាំយើង ទំរាំដល់យើងបង្ក្រាបខ្មាំងសត្រូវរបស់អ្នក មកដាក់ក្រោមជើងអ្នក!»។
ស្រីស្នំរបស់ស្តេចសុទ្ធតែជាបុត្រី របស់ស្ដេចនគរនានា ហើយមហាក្សត្រិយានីពាក់គ្រឿងអលង្ការ ធ្វើពីមាសដ៏ល្អប្រណីត នៅខាងស្ដាំស្តេច។
រីឯយើងខ្ញុំដែលជាប្រជារាស្ត្រ និងជាហ្វូងចៀមរបស់ទ្រង់ នឹងនាំគ្នាលើកតម្កើងទ្រង់អស់កល្បជានិច្ច យើងខ្ញុំនឹងសរសើរតម្កើងទ្រង់ អស់កល្បជាអង្វែងតរៀងទៅ។
ដ្បិតទ្រង់ជាម្ចាស់នៃយើង យើងជាប្រជារាស្ត្រដែលទ្រង់ថែរក្សា ជាហ្វូងចៀមដែលទ្រង់ដឹកនាំ។ ថ្ងៃនេះប្រសិនបើអ្នករាល់គ្នាឮសំឡេង របស់ទ្រង់
ចិត្តរបស់មនុស្សមានប្រាជ្ញាលំអៀងទៅរកអ្វីៗដែលត្រឹមត្រូវ រីឯចិត្តរបស់មនុស្សល្ងីល្ងើវិញ លំអៀងទៅរកអ្វីៗដែលខុសឆ្គង។
កាលអ៊ីសាជាអម្ចាស់មានប្រសាសន៍ទាំងនេះរួចហើយ អុលឡោះលើកអ៊ីសាឡើងទៅសូរ៉កា ឲ្យនៅខាងស្ដាំទ្រង់។
អុលឡោះបានសំដែងអំណាចនេះ ដោយប្រោសអាល់ម៉ាហ្សៀសឲ្យរស់ឡើងវិញ និងឲ្យនៅខាងស្ដាំទ្រង់នៅសូរ៉កា
បុត្រានេះ ជារស្មីនៃសិរីរុងរឿងរបស់អុលឡោះ និងមានលក្ខណៈដូចទ្រង់បេះបិទ។ បុត្រាទ្រទ្រង់អ្វីៗទាំងអស់ដោយសារបន្ទូលប្រកបដោយអំណាច។ លុះគាត់ប្រោសមនុស្សឲ្យបានបរិសុទ្ធ ផុតពីបាបរួចហើយ គាត់ក៏នៅខាងស្ដាំអុលឡោះដ៏ឧត្តុង្គឧត្ដមនៅសូរ៉កា។