ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




បរិទេវ 2:20 - អាល់គីតាប

អុលឡោះ‌តាអាឡា​អើយ ហេតុ​អ្វី​បាន​ជា​ទ្រង់ ដាក់​ទោស​យើង​ខ្ញុំ​ដល់​ថ្នាក់​នេះ សូម​មើល​ចុះ! ស្ត្រីៗ​នាំ​គ្នា​ស៊ី​កូន​ដ៏​ជា​ទី​ស្រឡាញ់​របស់​ខ្លួន! ពួក​អ៊ីមុាំ និង​ពួក​ណាពី ត្រូវ​គេ​សម្លាប់ នៅ​ក្នុង​ទី‌សក្ការៈ​របស់​អុលឡោះ​ជា​អម្ចាស់។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ទត​ពិចា‌រណា​មើល ដែល​ព្រះ‌អង្គ​បាន​ធ្វើ​ការ​នេះ​ដល់​អ្នក​ណា តើ​ត្រូវ​ឲ្យ​ពួក​ស្រីៗ​ស៊ី​កូន​ខ្លួន គឺ​ជា​កូន​ដែល​ម្តាយ​បី​ក្រសោប​នៅ​ដៃ​ឬ​អី? តើ​ពួក​សង្ឃ និង​ពួក​ហោរា​នឹង​ត្រូវ​គេ​សម្លាប់ នៅ​ក្នុង​ទី​បរិសុទ្ធ​នៃ​ព្រះ‌អម្ចាស់​ឬ?

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ព្រះ‌អម្ចាស់​អើយ ហេតុ​អ្វី​បាន​ជា​ព្រះអង្គ ដាក់​ទោស​យើង​ខ្ញុំ​ដល់​ថ្នាក់​នេះ សូម​ទត​មើល​ចុះ! ស្ត្រីៗ​នាំ​គ្នា​ស៊ី​កូន​ដ៏​ជា​ទី​ស្រឡាញ់​របស់​ខ្លួន! ពួក​បូជា‌ចារ្យ និង​ពួក​ព្យាការី ត្រូវ​គេ​សម្លាប់ នៅ​ក្នុង​ទីសក្ការៈ​របស់​ព្រះ‌អម្ចាស់។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ទត​ពិចារណា​មើល ដែល​ទ្រង់​បាន​ធ្វើ​ការ​នេះ​ដល់​អ្នក​ណា តើ​ត្រូវ​ឲ្យ​ពួក​ស្រីៗ​ស៊ី​កូន​ខ្លួន គឺ​ជា​កូន​ដែល​ម្តាយ​បី​ក្រសោប​នៅ​ដៃ​ឬ​អី តើ​ពួក​សង្ឃនឹង​ពួក​ហោរា​នឹង​ត្រូវ​គេ​សំឡាប់ នៅ​ក្នុង​ទី​បរិសុទ្ធ​នៃ​ព្រះ‌អម្ចាស់​ឬ

សូមមើលជំពូក



បរិទេវ 2:20
24 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេល​នោះអុលឡោះ‌តាអាឡា​ក៏​បាន​ចាត់​ស្តេច​នៃ​ជន‌ជាតិ​ខាល់‌ដេ ឲ្យ​លើក​ទ័ព​មក​វាយ​ពួក​គេ។ ស្តេច​នោះ​សម្លាប់​យុវជន​របស់​ពួក​គេ​នៅ​ក្នុង​ម៉ាស្ជិទ ហើយ​សម្លាប់​រង្គាល​ប្រជា‌ជន​ទាំង​អស់ ឥត​សំចៃ​នរណា​ម្នាក់​ឡើយ គឺ​សម្លាប់​យុវជន​ទាំង​ប្រុស​ទាំង​ស្រី និង​មនុស្ស​ចាស់​ជរា​សក់​ស្កូវ។ ទ្រង់​ប្រគល់​ពួក​គេ​ទាំង​អស់​គ្នា ទៅ​ក្នុង​កណ្តាប់​ដៃ​របស់​ស្តេច​នោះ។


ពួក​អ៊ីមុាំ​បាន​ស្លាប់​ដោយ​មុខ​ដាវ ហើយ​ស្ត្រី​មេម៉ាយ មិន​អាច​ធ្វើ​ពិធី​កាន់​ទុក្ខ​បាន​ទេ។


ប៉ុន្តែ ម៉ូសា​អង្វរ សូម​ការ​ប្រោស​ប្រណី​ពីអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​គាត់​ដោយ​មាន​ប្រសាសន៍​ថា៖ «អុលឡោះ‌តាអាឡា​អើយ ហេតុ​អ្វី​បាន​ជា​ទ្រង់​ខឹង​នឹង​ប្រជា‌រាស្ត្រ ដែល​ទ្រង់​បាន​នាំ​ចេញ​ពី​ស្រុក​អេស៊ីប​ដោយ​ការ​អស្ចារ្យ និង​អំណាច​ដ៏​ខ្លាំង​ពូកែ​ដូច្នេះ? ដ្បិត​ពួក​គេ​ជា​ប្រជា‌រាស្ត្រ​របស់​ទ្រង់។


ហេតុ​អ្វី​បាន​ជា​ក្រុង​នេះ​មាន​ពេញ​ទៅ​ដោយ ភាព​អ៊ូអរ និង​សំឡេង​ហ៊ោ​កញ្ជ្រៀវ​បែប​នេះ? ទាហាន​របស់​អ្នក ដែល​ស្លាប់ មិន​មែន​ស្លាប់​ដោយ​មុខ​ដាវ​ទេ ហើយ​ក៏​មិន​មែន​ស្លាប់​លើ​សមរ‌ភូមិ​ដែរ។


ខ្មាំង​សត្រូវ និង​អស់​អ្នក​ដែល​ចង់​ប្រហារ​ជីវិត​ពួក​គេ​មុខ​ជា​ឡោម‌ព័ទ្ធ​ទីក្រុង បណ្តាល​ឲ្យ​ពួក​គេ​រង​ទុក្ខ​វេទនា និង​តប់‌ប្រមល់​យ៉ាង​ខ្លាំង។ ពេល​នោះ យើង​នឹង​ធ្វើ​ឲ្យ​ពួក​គេ​ស៊ី​សាច់​កូន​ប្រុស​កូន​ស្រី​របស់​ខ្លួន ហើយ​ម្នាក់ៗ​ស៊ី​សាច់​គ្នា​ឯង”។


បន្ទាប់​មក​ទៀត យើង​នឹង​ប្រគល់​សេដេ‌គា ជា​ស្ដេច​ស្រុក​យូដា ព្រម​ទាំង​ពួក​មន្ត្រី ប្រជា‌ជន និង​អ្នក​ក្រុង​ដែល​នៅ​សេស‌សល់​ពី​ស្លាប់​ដោយ‌សារ​ជំងឺ​អាសន្ន‌រោគ មុខ​ដាវ និង​ទុរ្ភិក្ស ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​នេប៊ូ‌ក្នេសា ជា​ស្ដេច​ស្រុក​បាប៊ី‌ឡូន ក្នុង​កណ្ដាប់​ដៃ​របស់​ខ្មាំង​សត្រូវ និង​ក្នុង​កណ្ដាប់​ដៃ​របស់​អស់​អ្នក​ដែល​ចង់​ប្រហារ​ជីវិត​ពួក​គេ។ ស្ដេច​បាប៊ី‌ឡូន​នឹង​ប្រហារ​ជីវិត​ពួក​គេ​ដោយ​មុខ​ដាវ ឥត​អាសូរ ឥត​ត្រា​ប្រណី និង​អាណិត​មេត្តា​ឡើយ” -នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា»។


គឺ​ពួក​ណាពី​នាំ​គ្នា​ថ្លែង​ពាក្យ​ក្លែង‌ក្លាយ ក្នុង​នាម​អុលឡោះ ក្រុម​អ៊ីមុាំ​គិត​តែ​រក​ប្រយោជន៍​ផ្ទាល់​ខ្លួន ហើយ​ប្រជា‌រាស្ត្រ​របស់​យើង​ពេញ​ចិត្ត​នឹង អំពើ​ទាំង​នោះ​ណាស់! ទៅ​អនាគត តើ​អ្នក​រាល់​គ្នា​នឹង​ធ្វើ យ៉ាង​ណា​ទៀត?»។


ខ្ញុំ​បាន​ហៅ​គូ​ស្នេហ៍​របស់​ខ្ញុំ​ឲ្យ​មក​ជួយ តែ​ពួក​គេ​បែរ​ជា​បោក​ប្រាស់​ខ្ញុំ។ ពួក​អ៊ីមុាំ និង​ពួក​អះលី‌ជំអះ​របស់​ខ្ញុំ ដួល​ស្លាប់​នៅ​តាម​ផ្លូវ ក្នុង​ពេល​ពួក​គេ​ស្វែង​រក​អាហារ​បរិភោគ ដើម្បី​ឲ្យ​បាន​រស់​រាន​មាន​ជីវិត។


នៅ​ពេល​មហន្ត‌រាយ​មក​ដល់ ស្ត្រី​ដែល​ធ្លាប់​តែ​មាន​ចិត្ត​អាណិត​មេត្តា បែរ​ជា​នាំ​គ្នា​ស្ងោរ​កូន​ឯង​បរិភោគ​ទៅ​វិញ។


ហេតុ‌ការណ៍​នេះ​កើត​ឡើង ព្រោះ​តែ​អំពើ​បាប​របស់​ពួក​ណាពី និង​កំហុស​របស់​ពួក​អ៊ីមុាំ ដែល​ប្រហារ​ជីវិត​មនុស្ស​សុចរិត​នៅ​ក្នុង​ទីក្រុង!


អុលឡោះ‌តាអាឡា​ផ្ទាល់​បាន​កំចាត់‌កំចាយ​ពួក​គេ ទ្រង់​លែង​រវី‌រវល់​នឹង​ពួក​គេ។ គ្មាន​នរណា​គោរព​ពួក​អ៊ីមុាំ ឬ​អាណិត​មេត្តា​មនុស្ស​ចាស់​ជរា​ឡើយ។


គឺ​ក្នុង​ក្រុង​នេះ ឪពុក​នឹង​ស៊ី​សាច់​កូន កូន​នឹង​ស៊ី​សាច់​ឪពុក។ យើង​នឹង​ដាក់​ទោស​អ្នក ហើយ​កំចាត់​ប្រជា‌ជន​ដែល​នៅ​សេស‌សល់​ឲ្យ​ទៅ​នៅ​គ្រប់​ទិស‌ទី»។


ទ្រង់​មាន​បន្ទូល​ទៅ​គេ​ទៀត​ថា៖ «ចូរ​ធ្វើ​ឲ្យ​ដំណាក់​ទៅ​ជា​សៅហ្មង ដោយ​ទុក​សាក‌សព​ចោល​ពាស‌ពេញ​ទី‌លាន រួច​នាំ​គ្នា​ចេញ​ទៅ​ចុះ!»។ ពួក​គេ​ក៏​ចេញ​ទៅ​វាយ​ប្រហារ​ជីវិត​ប្រជា‌ជន​នៅ​ក្នុង​ទីក្រុង។


អ្នក​រាល់​គ្នា​នឹង​បរិភោគ​សាច់​កូន​ប្រុស កូន​ស្រី​របស់​ខ្លួន។


ខ្ញុំ​បាន​អង្វរអុលឡោះ‌តាអាឡា​ថា: អុលឡោះ‌តាអាឡា​ជា​ម្ចាស់​អើយ! សូម​កុំ​បំផ្លាញ​ប្រជា‌ជន​នេះ​ឡើយ។ ពួក​គេ​ជា​ប្រជា‌រាស្ត្រ​របស់​ទ្រង់​ផ្ទាល់ ទ្រង់​បាន​រំដោះ​ពួក​គេ ដោយ​ចេស្តា​ដ៏​រុង‌រឿង​របស់​ទ្រង់ ទ្រង់​បាន​នាំ​ពួក​គេ​ចេញ​ពី​ស្រុក​អេស៊ីប ដោយ​អំណាច​របស់​ទ្រង់។