បរិទេវ 2:20 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤20 ឱព្រះយេហូវ៉ាអើយ សូមទតពិចារណាមើល ដែលទ្រង់បានធ្វើការនេះដល់អ្នកណា តើត្រូវឲ្យពួកស្រីៗស៊ីកូនខ្លួន គឺជាកូនដែលម្តាយបីក្រសោបនៅដៃឬអី តើពួកសង្ឃនឹងពួកហោរានឹងត្រូវគេសំឡាប់ នៅក្នុងទីបរិសុទ្ធនៃព្រះអម្ចាស់ឬ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦20 ឱព្រះយេហូវ៉ាអើយ សូមទតពិចារណាមើល ដែលព្រះអង្គបានធ្វើការនេះដល់អ្នកណា តើត្រូវឲ្យពួកស្រីៗស៊ីកូនខ្លួន គឺជាកូនដែលម្តាយបីក្រសោបនៅដៃឬអី? តើពួកសង្ឃ និងពួកហោរានឹងត្រូវគេសម្លាប់ នៅក្នុងទីបរិសុទ្ធនៃព្រះអម្ចាស់ឬ? សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥20 ព្រះអម្ចាស់អើយ ហេតុអ្វីបានជាព្រះអង្គ ដាក់ទោសយើងខ្ញុំដល់ថ្នាក់នេះ សូមទតមើលចុះ! ស្ត្រីៗនាំគ្នាស៊ីកូនដ៏ជាទីស្រឡាញ់របស់ខ្លួន! ពួកបូជាចារ្យ និងពួកព្យាការី ត្រូវគេសម្លាប់ នៅក្នុងទីសក្ការៈរបស់ព្រះអម្ចាស់។ សូមមើលជំពូកអាល់គីតាប20 អុលឡោះតាអាឡាអើយ ហេតុអ្វីបានជាទ្រង់ ដាក់ទោសយើងខ្ញុំដល់ថ្នាក់នេះ សូមមើលចុះ! ស្ត្រីៗនាំគ្នាស៊ីកូនដ៏ជាទីស្រឡាញ់របស់ខ្លួន! ពួកអ៊ីមុាំ និងពួកណាពី ត្រូវគេសម្លាប់ នៅក្នុងទីសក្ការៈរបស់អុលឡោះជាអម្ចាស់។ សូមមើលជំពូក |
ហើយព្រះយេហូវ៉ាទ្រង់មានបន្ទូលថា លំដាប់នោះ អញនឹងប្រគល់សេដេគា ជាស្តេចយូដា ហើយពួកមហាតលិក នឹងបណ្តាជនទាំងឡាយ គឺអស់អ្នកនៅក្នុងទីក្រុងនេះ ដែលសល់ពីអាសន្នរោគ ពីដាវ ហើយពីអំណត់អត់ ទៅក្នុងកណ្តាប់ដៃនៃនេប៊ូក្នេសា ជាស្តេចបាប៊ីឡូន គឺក្នុងកណ្តាប់ដៃនៃពួកខ្មាំងសត្រូវគេ ជាពួកអ្នកដែលស្វែងរកជីវិតគេ ស្តេចនោះនឹងប្រហារគេដោយមុខដាវ ឥតប្រណី ឥតមេត្តា ឥតអាណិតអាសូរឡើយ។