បរិទេវ 4:13 - អាល់គីតាប13 ហេតុការណ៍នេះកើតឡើង ព្រោះតែអំពើបាបរបស់ពួកណាពី និងកំហុសរបស់ពួកអ៊ីមុាំ ដែលប្រហារជីវិតមនុស្សសុចរិតនៅក្នុងទីក្រុង! សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦13 នេះដោយព្រោះតែអំពើបាបរបស់ពួកហោរា និងអំពើទុច្ចរិតរបស់ពួកសង្ឃ ជាពួកអ្នកដែលបានកម្ចាយឈាម មនុស្សសុចរិតនៅក្នុងទីក្រុង។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥13 ហេតុការណ៍នេះកើតឡើង ព្រោះតែអំពើបាបរបស់ពួកព្យាការី និងកំហុសរបស់ពួកបូជាចារ្យ ដែលប្រហារជីវិតមនុស្សសុចរិតនៅក្នុងទីក្រុង! សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤13 នេះគឺដោយព្រោះតែអំពើបាបរបស់ពួកហោរា នឹងអំពើទុច្ចរិតរបស់ពួកសង្ឃ ជាពួកអ្នកដែលគេបានកំចាយឈាមរបស់មនុស្សសុចរិត នៅកណ្តាលទីក្រុងទេ សូមមើលជំពូក |
អុលឡោះតាអាឡាមានបន្ទូលមកខ្ញុំវិញថា៖ «ណាពីទាំងនោះថ្លែងសេចក្ដីមិនពិត ពួកគេយកឈ្មោះយើងមកប្រើ ដោយយើងមិនបានចាត់ ឬបង្គាប់ពួកគេឲ្យថ្លែងពាក្យរបស់យើងឡើយ។ សេចក្ដីដែលគេថ្លែងប្រាប់អ្នករាល់គ្នា សុទ្ធតែជានិមិត្តហេតុដ៏អស្ចារ្យក្លែងក្លាយ ពាក្យទស្សន៍ទាយប្រឌិត និងពាក្យឥតបានការ ដែលជាការបោកប្រាស់។