ចូរមានកម្លាំង និងមានចិត្តក្លាហានឡើង! ស្តេចសូល ជាចៅហ្វាយរបស់អ្នករាល់គ្នាបានស្លាប់ផុតទៅហើយ។ ចំណែកខ្ញុំវិញ អ្នកស្រុកយូដាបានតែងតាំងខ្ញុំ ជាស្តេចគ្រប់គ្រងលើពួកគេ»។
នេហេមា 2:18 - អាល់គីតាប ពេលនោះ ខ្ញុំបានរៀបរាប់ឲ្យពួកគេដឹងថាអុលឡោះជាម្ចាស់ដ៏សប្បុរសរបស់ខ្ញុំផ្តល់អំណាចឲ្យខ្ញុំ ហើយស្តេចអធិរាជបានថ្លែងមកខ្ញុំដូចម្ដេចខ្លះ។ ពួកគេក៏ពោលឡើងថា៖ «ចូរយើងក្រោកឡើង ហើយនាំគ្នាសង់!»។ ដូច្នេះ ពួកគេក៏មានទឹកចិត្តក្លាហានបំពេញកិច្ចការដ៏ល្អប្រសើរនេះ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ រួចខ្ញុំរៀបរាប់ប្រាប់គេពីព្រះហស្តដ៏ល្អរបស់ព្រះនៃខ្ញុំ ដែលសណ្ឋិតលើខ្ញុំ និងពីពាក្យដែលស្តេចមានរាជឱង្ការមកកាន់ខ្ញុំ។ ដូច្នេះ ពួកគេក៏ពោលឡើងថា៖ «ចូរយើងក្រោកឡើង ហើយនាំគ្នាសង់»។ ដូច្នេះ គេក៏ចម្រើនកម្លាំងគ្នាសម្រាប់កិច្ចការដ៏ប្រពៃនោះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលនោះ ខ្ញុំបានរៀបរាប់ឲ្យពួកគេដឹងថាព្រះដ៏សប្បុរសរបស់ខ្ញុំដាក់ព្រះហស្ដលើខ្ញុំ ហើយព្រះចៅអធិរាជបានថ្លែងមកខ្ញុំដូចម្ដេចខ្លះ។ ពួកគេក៏ពោលឡើងថា៖ «ចូរយើងក្រោកឡើង ហើយនាំគ្នាសង់!»។ ដូច្នេះ ពួកគេក៏មានទឹកចិត្តក្លាហានបំពេញកិច្ចការដ៏ល្អប្រសើរនេះ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចខ្ញុំនិយាយប្រាប់គេ ពីព្រះហស្តដ៏ល្អរបស់ព្រះនៃខ្ញុំ ដែលសណ្ឋិតនៅលើខ្ញុំ នឹងពីព្រះបន្ទូលនៃស្តេច ដែលទ្រង់បានមានបន្ទូលមកខ្ញុំ ដូច្នេះ គេក៏និយាយឡើងថា ចូរយើងលើកគ្នាធ្វើឡើង យ៉ាងនោះគេបានចំរើនកំឡាំងគ្នា ដើម្បីនឹងធ្វើការល្អនោះ |
ចូរមានកម្លាំង និងមានចិត្តក្លាហានឡើង! ស្តេចសូល ជាចៅហ្វាយរបស់អ្នករាល់គ្នាបានស្លាប់ផុតទៅហើយ។ ចំណែកខ្ញុំវិញ អ្នកស្រុកយូដាបានតែងតាំងខ្ញុំ ជាស្តេចគ្រប់គ្រងលើពួកគេ»។
នេះជាបញ្ជីរាយនាមនាយទាហានដ៏អង់អាចរបស់ស្តេចទត គឺអស់អ្នកដែលបានជួយជ្រោមជ្រែងឲ្យស្តេច ទទួលរាជសម្បត្តិលើស្រុកអ៊ីស្រអែលទាំងមូល ហើយឲ្យស្តេចបានសោយរាជ្យ ស្របតាមបន្ទូលរបស់អុលឡោះតាអាឡា ស្តីអំពីជនជាតិអ៊ីស្រអែល។
ចូរមានកម្លាំង និងចិត្តក្លាហានប្រយុទ្ធ ដើម្បីប្រជាជនរបស់យើង និងការពារក្រុងនានារបស់ម្ចាស់នៃយើង។ សូមអុលឡោះតាអាឡាសម្រេចតាមបំណងរបស់ទ្រង់ចុះ»។
ស្តេចហេសេគាពង្រឹងទីក្រុង ដោយជួសជុលកំពែងត្រង់កន្លែងដែលបាក់បែក ស្តេចលើកប៉មកំពែងឲ្យកាន់តែខ្ពស់ ព្រមទាំងសង់កំពែងមួយជាន់ទៀតពីខាងក្រៅ ហើយជួសជុលប៉មមីឡូនៅបុរីស្តេចទត។ ស្តេចក៏រកបានអាវុធ និងខែលមួយចំនួនធំដែរ។
ពួកគេធ្វើពិធីបុណ្យនំបុ័ងឥតមេនេះ អស់រយៈពេលប្រាំពីរថ្ងៃយ៉ាងសប្បាយ ដ្បិតអុលឡោះតាអាឡាប្រទានឲ្យពួកគេបានពោរពេញដោយអំណរ គឺទ្រង់ដូរចិត្តរបស់ស្តេច ឲ្យមេត្តាចំពោះពួកគេ ដើម្បីលើកទឹកចិត្តពួកគេក្នុងការសង់ដំណាក់របស់អុលឡោះជាម្ចាស់នៃជនជាតិអ៊ីស្រអែល។
ហើយសារមួយទៀតជូនលោកអេសាភ ដែលជាមេព្រៃរបស់ស្តេច ដើម្បីឲ្យគាត់ផ្តល់ឈើមកខ្ញុំ សង់ខ្លោងទ្វារបន្ទាយដែលនៅក្បែរដំណាក់ និងសង់កំពែងក្រុង ព្រមទាំងសង់ផ្ទះដែលខ្ញុំត្រូវស្នាក់នៅ»។ ស្តេចអធិរាជប្រទានសារតាមសំណូមពររបស់ខ្ញុំ ដ្បិតអុលឡោះជាម្ចាស់ដ៏សប្បុរសរបស់ខ្ញុំបានដាក់ដៃលើខ្ញុំ។
មួយវិញទៀត ចូរទាញយកកម្លាំង ដោយរួមជាមួយអ៊ីសាជាអម្ចាស់ និងដោយសារអំណាចដ៏ខ្លាំងក្លារបស់គាត់។
ដ្បិតអុលឡោះទេតើ ដែលធ្វើឲ្យបងប្អូនមានទាំងបំណង មានទាំងសមត្ថភាពអាចនឹងប្រព្រឹត្ដតាមបំណងដ៏សប្បុរសរបស់ទ្រង់។
ថ្ងៃមួយ សម្តេចយ៉ូណាថាន ជាបុត្ររបស់ស្តេចសូលបានទៅជួបទតនៅហូរ៉េសា ដើម្បីលើកទឹកចិត្តគាត់ឲ្យពឹងផ្អែកលើអុលឡោះ