Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




នេហេមា 2:18 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

18 រួច​ខ្ញុំ​រៀប​រាប់​ប្រាប់​គេ​ពី​ព្រះ‌ហស្ត​ដ៏​ល្អ​របស់​ព្រះ​នៃ​ខ្ញុំ ដែល​សណ្ឋិត​លើ​ខ្ញុំ និង​ពី​ពាក្យ​ដែល​ស្តេច​មាន​រាជ​ឱង្ការ​មក​កាន់​ខ្ញុំ។ ដូច្នេះ ពួក‌គេ​ក៏​ពោល​ឡើង​ថា៖ «ចូរ​យើងក្រោក​ឡើង ហើយ​នាំ​គ្នា​សង់»។ ដូច្នេះ គេ​ក៏​ចម្រើន​កម្លាំង​គ្នាសម្រាប់​កិច្ច​ការ​ដ៏​ប្រពៃ​នោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

18 ពេល​នោះ ខ្ញុំ​បាន​រៀប​រាប់​ឲ្យ​ពួក​គេ​ដឹង​ថា​ព្រះ​ដ៏​សប្បុរស​របស់​ខ្ញុំ​ដាក់​ព្រះ‌ហស្ដ​លើ​ខ្ញុំ ហើយ​ព្រះចៅ​អធិរាជ​បាន​ថ្លែង​មក​ខ្ញុំ​ដូច​ម្ដេច​ខ្លះ។ ពួក​គេ​ក៏​ពោល​ឡើង​ថា៖ «ចូរ​យើង​ក្រោក​ឡើង ហើយ​នាំ​គ្នា​សង់!»។ ដូច្នេះ ពួក​គេ​ក៏​មាន​ទឹក​ចិត្ត​ក្លាហាន​បំពេញ​កិច្ចការ​ដ៏​ល្អ​ប្រសើរ​នេះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

18 រួច​ខ្ញុំ​និយាយ​ប្រាប់​គេ ពី​ព្រះ‌ហស្ត​ដ៏​ល្អ​របស់​ព្រះ​នៃ​ខ្ញុំ ដែល​សណ្ឋិត​នៅ​លើ​ខ្ញុំ នឹង​ពី​ព្រះ‌បន្ទូល​នៃ​ស្តេច ដែល​ទ្រង់​បាន​មាន​បន្ទូល​មក​ខ្ញុំ ដូច្នេះ គេ​ក៏​និយាយ​ឡើង​ថា ចូរ​យើង​លើក​គ្នា​ធ្វើ​ឡើង យ៉ាង​នោះ​គេ​បាន​ចំរើន​កំឡាំង​គ្នា ដើម្បី​នឹង​ធ្វើ​ការ​ល្អ​នោះ

សូមមើលជំពូក ចម្លង

អាល់គីតាប

18 ពេល​នោះ ខ្ញុំ​បាន​រៀប​រាប់​ឲ្យ​ពួក​គេ​ដឹង​ថា​អុលឡោះ​ជា​ម្ចាស់​ដ៏​សប្បុរស​របស់​ខ្ញុំ​ផ្តល់​អំណាច​ឲ្យ​ខ្ញុំ ហើយ​ស្តេច​អធិរាជ​បាន​ថ្លែង​មក​ខ្ញុំ​ដូច​ម្ដេច​ខ្លះ។ ពួក​គេ​ក៏​ពោល​ឡើង​ថា៖ «ចូរ​យើង​ក្រោក​ឡើង ហើយ​នាំ​គ្នា​សង់!»។ ដូច្នេះ ពួក​គេ​ក៏​មាន​ទឹក​ចិត្ត​ក្លាហាន​បំពេញ​កិច្ចការ​ដ៏​ល្អ​ប្រសើរ​នេះ។

សូមមើលជំពូក ចម្លង




នេហេមា 2:18
10 ការដាក់ឲ្យឆ្លើយតបគ្នា  

ដូច្នេះ សូម​អ្នក​រាល់​គ្នា​មាន​កម្លាំង​ដៃ​ឡើង ហើយ​មាន​ចិត្ត​ក្លាហាន​ចុះ ដ្បិត​ស្តេច​សូល ជា​ចៅ‌ហ្វាយ​របស់​អ្នក​រាល់​គ្នា ទ្រង់​អស់​ព្រះ‌ជន្ម​ហើយ មួយ​ទៀត ពួក​ជន‌ជាតិ​យូដា បាន​ចាក់​ប្រេង​តាំង​ខ្ញុំ​ឲ្យ​ធ្វើ​ជា​ស្តេច​លើ​គេ​វិញ»។


រីឯ​ពួក​ប្រធាន​ក្នុង​ពួក​ខ្លាំង​ពូកែ​របស់​ព្រះបាទ​ដាវីឌ ដែល​កាន់​ខាង​ទ្រង់ ជា‌មួយ​ពួក​អ៊ីស្រា‌អែល​ទាំង​អស់ ដើម្បី​នឹង​តាំង​នគរ​ឡើង តាម​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា ពី​ដំណើរ​សាសន៍​អ៊ីស្រា‌អែល


ចូរ​យើង​មាន​ចិត្ត​ក្លាហាន​ឡើង ហើយ​មាន​កម្លាំង​ចុះ ដោយ​ព្រោះ​សាសន៍​យើង និង​ទី​ក្រុង​របស់​ព្រះ​នៃ​យើង​ផង សូម​ព្រះ‌យេហូវ៉ា​សម្រេច​សេចក្ដី​តាម​ព្រះ‌ហឫ‌ទ័យ​ព្រះ‌អង្គ​ចុះ»។


ព្រះបាទ​ហេសេគា​បាន​តាំង​ព្រះ‌ហឫ‌ទ័យយ៉ាង​ម៉ឺងម៉ាត់ ក្នុង​ការ​សង់​កំផែង​ដែល​បាក់​បែក​ទាំង​ប៉ុន្មាន​ឡើង​វិញ ហើយ​សង់​ប៉ម​នៅ​លើកំផែង​នោះ ព្រម​ទាំង​សង់​កំផែង​មួយ​ទៀត​នៅ​ខាង​ក្រៅ ហើយ​ក៏​ជួស​ជុល​ប៉ម​មីឡូរ​នៅ​ក្នុង​ក្រុង​ដាវីឌ​ឲ្យ​បាន​មាំ‌មួន។ ស្ដេច​ធ្វើ​គ្រឿង​សស្ត្រា‌វុធ និង​ខែល​ជា​បរិបូរ។


គេ​ប្រារព្ធ​ពិធី​បុណ្យ​នំបុ័ង​ឥត​ដំបែ អស់​រយៈ​ពេល​ប្រាំពីរ​ថ្ងៃ​ដោយ​អំណរ ដ្បិត​ព្រះ‌យេហូវ៉ា​បាន​ធ្វើ​ឲ្យ​ពួក​គេ​អរ​សប្បាយ ហើយ​បាន​បង្វែរ​ព្រះ‌ហឫ‌ទ័យ​របស់​ស្តេច​ស្រុក​អាស‌ស៊ើរ មក​ឯ​ពួក​គេ ដើម្បី​ឲ្យ​ស្ដេច​ជួយ​គាំ​ទ្រ​ពួក​គេ​ក្នុង​ការ​សង់​ព្រះ‌ដំណាក់​របស់​ព្រះ ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល។


និង​រាជ‌សារ​មួយ​ច្បាប់​ជូន​លោក​អេសាភ ជា​មេ​ព្រៃ​របស់​ព្រះ​ករុណា ដើម្បី​ឲ្យ​លោក​ផ្ដល់​ឈើ​មក​ទូល‌បង្គំ​ធ្វើ​ធ្នឹម​ទ្វារ​បន្ទាយ ដែល​នៅ​ក្បែរ​ព្រះ‌វិហារ និង​សម្រាប់​ធ្វើ​កំផែងទី​ក្រុង ហើយ​សម្រាប់​ធ្វើ​ផ្ទះ ដែល​ទូល‌បង្គំ​ត្រូវ​ស្នាក់​នៅ​ផង»។ ស្តេច​ក៏​អនុ‌ញ្ញាត​ឲ្យ តាម​ដែល​ព្រះ‌ហស្ត​ដ៏​ល្អ​របស់​ព្រះ​នៃ​ខ្ញុំ​បាន​សណ្ឋិត​លើ​ខ្ញុំ។


លើស​ពី​នេះ ចូរ​មាន​កម្លាំង​ឡើង​ក្នុង​ព្រះ‌អម្ចាស់ និង​ក្នុង​ឫទ្ធិ‌បារមី​នៃ​ព្រះ‌ចេស្តា​របស់​ព្រះ‌អង្គ។


ដ្បិត​គឺ​ជា​ព្រះ​ហើយ ដែល​បណ្តាល​ចិត្ត​អ្នក​រាល់​គ្នា ឲ្យ​មាន​ទាំង​ចំណង់​ចង់​ធ្វើ និង​ឲ្យ​បាន​ប្រព្រឹត្ត​តាម​បំណង​ព្រះ‌ហឫ‌ទ័យ​ទ្រង់​ដែរ។


ឯ​យ៉ូណា‌ថាន ជា​បុត្រា​សូល ក៏​ចេញ​ទៅ​រក​ដាវីឌ​នៅ​ហូរ៉េសា ជួយ​ចម្រើន​ឲ្យ​មាន​សេចក្ដី​សង្ឃឹម​ក្នុង​ព្រះ​ឡើង។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម