ស្តេចទតបានបញ្ជា ទៅកាន់មេដឹកនាំរបស់ក្រុមលេវី ឲ្យចាត់បងប្អូនរបស់ពួកគេដែលជាអ្នកចំរៀង ឲ្យយកឧបករណ៍ភ្លេងមាន ឃឹម ពិណ និងឈិង មកប្រគំយ៉ាងពីរោះ ដើម្បីសំដែងនូវអំណរសប្បាយ។
ទំនុកតម្កើង 98:5 - អាល់គីតាប ចូរច្រៀង គីតាបសាបូរជូនអុលឡោះតាអាឡា ដោយដេញពិណ គឺដេញពិណលើកទំនុកយ៉ាងពីរោះ ព្រះគម្ពីរខ្មែរសាកល ចូរច្រៀងសរសើរតម្កើងព្រះយេហូវ៉ាដោយពិណហាប គឺដោយពិណហាប និងសូរទំនុកភ្លេង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ចូរច្រៀងបទសរសើរថ្វាយព្រះយេហូវ៉ា ដោយចាប់ស៊ុង គឺដោយចាប់ស៊ុង និងដោយសំឡេងដ៏ពីរោះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ចូរស្មូត្រទំនុកតម្កើង ថ្វាយព្រះអម្ចាស់ ដោយដេញពិណ គឺដេញពិណលើកទំនុកយ៉ាងពីរោះ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ចូរច្រៀងបទសរសើរថ្វាយព្រះយេហូវ៉ាតាមស៊ុង គឺដោយចាប់ស៊ុង ហើយដោយសំឡេងដ៏ពីរោះ |
ស្តេចទតបានបញ្ជា ទៅកាន់មេដឹកនាំរបស់ក្រុមលេវី ឲ្យចាត់បងប្អូនរបស់ពួកគេដែលជាអ្នកចំរៀង ឲ្យយកឧបករណ៍ភ្លេងមាន ឃឹម ពិណ និងឈិង មកប្រគំយ៉ាងពីរោះ ដើម្បីសំដែងនូវអំណរសប្បាយ។
ប្រជាជនអ៊ីស្រអែលទាំងមូល ដង្ហែហិបនៃសម្ពន្ធមេត្រីរបស់អុលឡោះតាអាឡា ដោយសំរែកជយឃោសសំឡេងប៉ី ត្រែ និងឈិង ព្រមទាំងប្រគំឃឹម និងពិណយ៉ាងរំពងផង។
ស្តេចចាត់ក្រុមលេវីឲ្យឈរនៅក្នុងដំណាក់របស់អុលឡោះតាអាឡា ដោយកាន់ស្គរ ឃឹម និងពិណ ស្របតាមបទបញ្ជារបស់ស្តេចទត និងលោកកាដ ជាអ្នកទាយរបស់ស្តេច ព្រមទាំងណាពីណាថាន ដ្បិតអុលឡោះតាអាឡាបង្គាប់ដូច្នេះ តាមរយៈណាពីរបស់ទ្រង់។
ចូរនាំគ្នាច្រៀងអរគុណអុលឡោះតាអាឡា ចូរច្រៀង គីតាបសាបូរជូនម្ចាស់នៃយើង ទាំងដេញពិណកំដរផង!
ចូរលើកតម្កើងអុលឡោះតាអាឡា ដោយសំឡេងពិណ ចូរច្រៀង គីតាបសាបូរទ្រង់ ទាំងលេងចាប៉ីខ្សែដប់កំដរផង។
អុលឡោះជាម្ចាស់នៃខ្ញុំអើយ ខ្ញុំនឹងសរសើរតម្កើងទ្រង់ ដោយសំឡេងចាប៉ី ព្រោះទ្រង់មានចិត្តស្មោះស្ម័គ្រ ឱអុលឡោះជាម្ចាស់ដ៏វិសុទ្ធរបស់ជនជាតិអ៊ីស្រអែលអើយ ខ្ញុំនឹងច្រៀង គីតាបសាបូរជូនទ្រង់ ដោយដេញពិណកំដរផង!
មែនហើយ! អុលឡោះតាអាឡាសំរាលទុក្ខ ប្រជាជននៅក្រុងស៊ីយ៉ូន ទ្រង់សំរាលទុក្ខក្រុងដែលខូចខ្ទេចខ្ទីអស់ គឺទ្រង់នឹងធ្វើឲ្យក្រុងដែលស្ងាត់ជ្រងំនេះ បានដូចជាសួនអេដែន។ ទ្រង់នឹងធ្វើឲ្យដីហួតហែងនេះ ប្រែទៅជាសួនឧទ្យានរបស់អុលឡោះតាអាឡា។ ពេលនោះ នៅក្នុងក្រុងស៊ីយ៉ូន នឹងមានឮសូរសំរែកសប្បាយរីករាយ ព្រមទាំងមានបទចំរៀងអរគុណ និងមានស្នូរតូរ្យតន្ត្រីឡើងវិញ។
កាលកូនចៀមបានទទួលក្រាំងរួចហើយ សត្វមានជីវិតទាំងបួន និងពួកអះលីជំអះទាំងម្ភៃបួននាក់នាំគ្នាក្រាបចុះនៅមុខកូនចៀម ម្នាក់ៗកាន់ពិណមួយ និងកាន់ពែងមាស ពេញទៅដោយគ្រឿងក្រអូប ដែលជាពាក្យទូរអារបស់ប្រជាជនដ៏បរិសុទ្ធ។