ឱអុលឡោះតាអាឡាអើយ! សូមកុំភ្លេចថា តាំងពីដើមរៀងមក ទ្រង់តែងតែសំដែង ចិត្តអាណិតអាសូរ និងចិត្ត មេត្តាករុណាចំពោះខ្ញុំជានិច្ច។
ទំនុកតម្កើង 77:9 - អាល់គីតាប តើអុលឡោះភ្លេចសំដែងចិត្ត ប្រណីសន្ដោសចំពោះយើងហើយឬ? នៅពេលទ្រង់ខឹង តើទ្រង់ឈប់អាណិតអាសូរយើងហើយឬ? - សម្រាក ព្រះគម្ពីរខ្មែរសាកល តើព្រះបានភ្លេចសម្ដែងព្រះគុណឬ? ឬមួយក៏ព្រះអង្គបានបញ្ឈប់សេចក្ដីមេត្តារបស់ព្រះអង្គដោយព្រះពិរោធឬ?”។ សេឡា ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ តើព្រះភ្លេចសម្ដែងព្រះគុណហើយឬ? តើព្រះអង្គបង្ខាំងព្រះហឫទ័យអាណិតអាសូរ របស់ព្រះអង្គទុក ដោយសារទ្រង់ខ្ញាល់ឬ? –បង្អង់ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ តើព្រះជាម្ចាស់ភ្លេចសម្តែងព្រះហឫទ័យ ប្រណីសន្ដោសចំពោះយើងហើយឬ? នៅពេលព្រះអង្គទ្រង់ព្រះពិរោធ តើព្រះអង្គឈប់អាណិតអាសូរយើងហើយឬ? - សម្រាក ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តើព្រះទ្រង់ភ្លេចប្រព្រឹត្តដោយករុណារបស់ទ្រង់ហើយឬ តើទ្រង់បានបិទបាំងសេចក្ដីអាណិតមេត្តារបស់ទ្រង់ទុក ដោយសេចក្ដីខ្ញាល់ដែរឬអី។ –បង្អង់ |
ឱអុលឡោះតាអាឡាអើយ! សូមកុំភ្លេចថា តាំងពីដើមរៀងមក ទ្រង់តែងតែសំដែង ចិត្តអាណិតអាសូរ និងចិត្ត មេត្តាករុណាចំពោះខ្ញុំជានិច្ច។
ឱអុលឡោះតាអាឡាអើយ ខ្ញុំដឹងថាទ្រង់តែងតែ អាណិតមេត្តាខ្ញុំឥតឈប់សោះឡើយ ចិត្តមេត្តាករុណាដ៏ស្មោះត្រង់ របស់ទ្រង់តែងតែតាមការពារខ្ញុំជានិច្ច។
ឱអុលឡោះអើយ! សូមប្រណីសន្ដោសខ្ញុំផង ដ្បិតទ្រង់មានចិត្ត មេត្តាករុណាដ៏លើសលប់ សូមលើកលែងទោសឲ្យខ្ញុំផង ដ្បិតទ្រង់មានចិត្ត អាណិតមេត្តាដ៏ទូលំទូលាយ។
ម្នាលកូនចៅរបស់យ៉ាកកូបអើយ! ម្នាលប្រជាជនអ៊ីស្រអែលអើយ! ហេតុអ្វីបានជាអ្នករាល់គ្នាចេះតែពោលថា៖ អុលឡោះតាអាឡាមិនយល់ទុក្ខលំបាករបស់ខ្ញុំទេ ម្ចាស់របស់ខ្ញុំមិនអើពើនឹងរកយុត្តិធម៌ ឲ្យខ្ញុំឡើយ។
សូមទ្រង់មើលពីលើមេឃ គឺពីដំណាក់ដ៏វិសុទ្ធ និងថ្កុំថ្កើងរុងរឿងរបស់ទ្រង់។ ឯណាទៅចិត្តស្រឡាញ់ដ៏ខ្លាំងបំផុត និងភាពអង់អាចរបស់ទ្រង់! ហេតុដូចម្ដេចបានជាទ្រង់ លែងអាណិតមេត្តា លែងអាណិតអាសូរយើងខ្ញុំដូច្នេះ!
អុលឡោះមិនមែនដូចមនុស្សលោកទេ ទ្រង់មិនចេះកុហកឡើយ ទ្រង់ក៏មិនចេះប្រែក្រឡាស់ ដូចពូជពង្សរបស់អាដាមដែរ! ទ្រង់មានបន្ទូលយ៉ាងណា ទ្រង់នឹងធ្វើតាមយ៉ាងនោះ។ ទ្រង់តែងតែសម្រេចតាមពាក្យ ដែលទ្រង់បានថ្លែង។
ដ្បិតអុលឡោះបានបណ្ដោយឲ្យមនុស្សទាំងអស់មិនស្ដាប់បង្គាប់ទ្រង់ ដើម្បីសំដែងចិត្តមេត្ដាករុណាដល់មនុស្សទាំងអស់។
ប្រសិនបើនរណាម្នាក់មានសម្បត្តិលោកីយ៍ ហើយឃើញបងប្អូនរបស់ខ្លួនខ្វះខាត តែបែរជាមិនអាណិតអាសូរគេទេនោះ ធ្វើដូចម្ដេចនឹងឲ្យសេចក្ដីស្រឡាញ់របស់អុលឡោះ ស្ថិតនៅក្នុងខ្លួនអ្នកនោះកើត!