ទំនុកតម្កើង 77:9 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦9 តើព្រះភ្លេចសម្ដែងព្រះគុណហើយឬ? តើព្រះអង្គបង្ខាំងព្រះហឫទ័យអាណិតអាសូរ របស់ព្រះអង្គទុក ដោយសារទ្រង់ខ្ញាល់ឬ? –បង្អង់ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល9 តើព្រះបានភ្លេចសម្ដែងព្រះគុណឬ? ឬមួយក៏ព្រះអង្គបានបញ្ឈប់សេចក្ដីមេត្តារបស់ព្រះអង្គដោយព្រះពិរោធឬ?”។ សេឡា សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥9 តើព្រះជាម្ចាស់ភ្លេចសម្តែងព្រះហឫទ័យ ប្រណីសន្ដោសចំពោះយើងហើយឬ? នៅពេលព្រះអង្គទ្រង់ព្រះពិរោធ តើព្រះអង្គឈប់អាណិតអាសូរយើងហើយឬ? - សម្រាក សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤9 តើព្រះទ្រង់ភ្លេចប្រព្រឹត្តដោយករុណារបស់ទ្រង់ហើយឬ តើទ្រង់បានបិទបាំងសេចក្ដីអាណិតមេត្តារបស់ទ្រង់ទុក ដោយសេចក្ដីខ្ញាល់ដែរឬអី។ –បង្អង់ សូមមើលជំពូកអាល់គីតាប9 តើអុលឡោះភ្លេចសំដែងចិត្ត ប្រណីសន្ដោសចំពោះយើងហើយឬ? នៅពេលទ្រង់ខឹង តើទ្រង់ឈប់អាណិតអាសូរយើងហើយឬ? - សម្រាក សូមមើលជំពូក |