Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 25:6 - អាល់គីតាប

6 ឱ​អុលឡោះ‌តាអាឡា​អើយ! សូម​កុំ​ភ្លេច​ថា តាំង​ពី​ដើម​រៀង​មក ទ្រង់​តែងតែ​សំដែង ចិត្ត​អាណិត​អាសូរ និង​ចិត្ត មេត្តា‌ករុណា​ចំពោះ​ខ្ញុំ​ជា‌និច្ច។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

6 ព្រះយេហូវ៉ា​អើយ សូម​នឹកចាំ​សេចក្ដីមេត្តា និង​សេចក្ដីស្រឡាញ់ឥតប្រែប្រួល​របស់ព្រះអង្គ​ផង ដ្បិត​សេចក្ដីទាំងនេះ​មាន​តាំងពីបុរាណមក​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

6 ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​នឹក​ចាំ​ពី​ព្រះ‌ហឫ‌ទ័យ​មេត្តាដ៏​ទន់​សន្ដោស និង​ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ ដ្បិត​សេចក្ដី​ទាំង​នោះ មានតាំង​ពី​បុរាណ​រៀង​មក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

6 ឱ​ព្រះ‌អម្ចាស់​អើយ! សូម​កុំ​ភ្លេច​ថា តាំង​ពី​ដើម​រៀង​មក ព្រះអង្គ​តែងតែ​សម្តែង​ព្រះ‌ហឫទ័យ​អាណិត​អាសូរ និង​ព្រះ‌ហឫទ័យ​មេត្តា​ករុណា​ចំពោះ​ទូលបង្គំ​ជានិច្ច។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

6 ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ទ្រង់​នឹក​ចាំ​ពី​សេចក្ដី​មេត្តា ដ៏​ទន់​សន្តោស នឹង​សេចក្ដី​សប្បុរស​របស់​ទ្រង់ ដ្បិត​សេចក្ដី​ទាំង​នោះ​មាន​នៅ​ពី​បុរាណ​រៀង​មក

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 25:6
35 ការដាក់ឲ្យឆ្លើយតបគ្នា  

ទាំង​ពោល​ថា៖ «សូម​អរគុណអុលឡោះ‌តាអាឡា​ជា​ម្ចាស់​របស់​អ៊ីព្រហ៊ីម ចៅ‌ហ្វាយ​ខ្ញុំ ដែល​តែង​តែ​សំដែង​ចិត្ត​សន្តោស​មេត្តា និង​ចិត្ត​ស្មោះ​ត្រង់​ចំពោះ​ចៅ‌ហ្វាយ​ខ្ញុំ​ជា​និច្ច! អុលឡោះ‌តាអាឡា​នាំ​ផ្លូវ​ខ្ញុំ រហូត​ដល់​បាន​មក​ជួប​បង‌ប្អូន​ត្រូវ​ជា​ញាតិ​នឹង​ចៅ‌ហ្វាយ​ខ្ញុំ»។


បន្ទាប់​មក យ៉ាកកូប​ទូរអា​ថា៖ «អុលឡោះ‌តាអាឡា ជា​ម្ចាស់​នៃ​អ៊ីព្រហ៊ីម​ដែល​ជា​ជីតា​របស់​ខ្ញុំ ជា​ម្ចាស់​នៃ​អ៊ីសា‌ហាក់ ដែល​ជា​ឪពុក​របស់​ខ្ញុំ​អើយ ទ្រង់​មាន​បន្ទូល​មក​ខ្ញុំ​ថា “ចូរ​វិល​ទៅ​ស្រុក​អ្នក វិល​ទៅ​រក​ញាតិ​សន្តាន​របស់​អ្នក​វិញ​ទៅ យើង​នឹង​ឲ្យ​អ្នក​បាន​សុខ​ដុម​រមនា!”


ឱអុលឡោះ‌តាអាឡា​ជា​ម្ចាស់​អើយ! សូម​កុំ​បោះ​បង់​ចោល​ស្តេច​ដែល​ទ្រង់​បាន ចាក់​ប្រេង​តែង‌តាំង​នេះ​ឡើយ សូម​នឹក​ដល់​ភក្តី‌ភាព​របស់​ស្តេច​ទត ជា​អ្នក​បម្រើ​របស់​ទ្រង់!»។


ខ្ញុំ​បាន​ប្រាប់​ក្រុម​លេវី​ឲ្យ​ធ្វើ​ពិធី​ជម្រះ​កាយ រួច​មក​យាម​ទ្វារ​នៅ​ថ្ងៃ​ឈប់​សម្រាក ដើម្បី​ញែក​ថ្ងៃ​នោះ​ជា​ថ្ងៃ​វិសុទ្ធ។ ឱ​អុលឡោះ​ជា​ម្ចាស់​នៃ​ខ្ញុំ​អើយ ហេតុ​នេះ សូម​នឹក​ចាំ​ពី​ខ្ញុំ សូម​អាណិត​មេត្តា​ខ្ញុំ ដោយ​ចិត្ត​សប្បុរស​ដ៏​ធំ‌ធេង​របស់​ទ្រង់។


ក៏​ទ្រង់​ពុំ​បាន​បោះ​បង់​ចោល​ពួក​គេ នៅ​វាល​រហោ‌ស្ថាន​ឡើយ ព្រោះ​ទ្រង់​មាន​ចិត្ត​អាណិត​អាសូរ ពួក​គេ​យ៉ាង​ខ្លាំង។ នៅ​ពេល​ថ្ងៃ ទ្រង់​នៅ​តែ​ដឹក​នាំ​ពួក​គេ ដោយ​ដុំ​ពពក នៅ​ពេល​យប់ ទ្រង់​នៅ​តែ​បំភ្លឺ​ផ្លូវ​ពួក​គេ ដោយ​ដុំ​ភ្លើង។


តែ​ចិត្ត​មេត្តា‌ករុណា​របស់​អុលឡោះ‌តាអាឡា ស្ថិត​នៅ​អស់‌កល្ប​ជា‌និច្ច ជា​មួយ​អស់​អ្នក​ដែល​គោរព​កោត​ខ្លាច​ទ្រង់ ទ្រង់​ក៏​នឹង​សំដែង​ចិត្ត​ស្មោះ‌ស្ម័គ្រ ចំពោះ​កូន​ចៅ​របស់​គេ​នៅ​ជំនាន់​ក្រោយ​ដែរ


ទ្រង់​បាន​រំដោះ​ជីវិត​ខ្ញុំ​ឲ្យ​រួច​ពី​រណ្ដៅ ទ្រង់​តែង​សំដែង​ចិត្ត​មេត្តា‌ករុណា និង​អាណិត‌អាសូរ​ចំពោះ​ខ្ញុំ​យ៉ាង​បរិបូណ៌


ចូរ​សរសើរ‌តម្កើង​អុលឡោះ​! ចូរ​លើក​តម្កើង​អុលឡោះ‌តាអាឡា ដ្បិត​ទ្រង់​សប្បុរស ចិត្ត​មេត្តា‌ករុណា​របស់​ទ្រង់ នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ!


ទ្រង់​ប្រោស‌ប្រណី​ពួក​គេ ដោយ​នឹក​ដល់​សម្ពន្ធ‌មេត្រី​របស់​ទ្រង់ ទ្រង់​ដូរ​ចិត្ត ព្រោះ​ទ្រង់​មាន​មេត្តា‌ករុណា​ធម៌​ដ៏​លើស‌លប់។


ចូរ​លើក​តម្កើង​អុលឡោះ‌តាអាឡា ដ្បិត​ទ្រង់​មាន ចិត្ត​សប្បុរស ដ្បិត​ចិត្ត​មេត្តា‌ករុណា របស់​ទ្រង់​នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ


សូម​សំដែង​ចិត្ត​មេត្តា‌ករុណា​មក​លើ ខ្ញុំ ដើម្បី​ឲ្យ​ខ្ញុំ​មាន​ជីវិត​ឡើង​វិញ ដ្បិត​ខ្ញុំ​ពេញ​ចិត្ត​នឹង​ហ៊ូកុំ របស់​ទ្រង់​ណាស់។


ឱ​អុលឡោះ‌តាអាឡា​អើយ ខ្ញុំ​ដឹង​ថា​ទ្រង់​តែងតែ អាណិត​មេត្តា​ខ្ញុំ​ឥត​ឈប់​សោះ​ឡើយ ចិត្ត​មេត្តា‌ករុណា​ដ៏​ស្មោះ​ត្រង់ របស់​ទ្រង់​តែងតែ​តាម​ការពារ​ខ្ញុំ​ជា‌និច្ច។


ឱ​អុលឡោះ‌តាអាឡា​អើយ ខ្ញុំ​អង្វរ​រក​ទ្រង់ ឥឡូវ​នេះ ជា​ពេល​ដែល​គាប់​បំណង ទ្រង់​ហើយ ឱ​អុលឡោះ​អើយ ដោយ​ទ្រង់​មាន​ចិត្ត​មេត្តា‌ករុណា​ដ៏​ធំ‌ធេង ទ្រង់​ពិត​ជា​សង្គ្រោះ​ខ្ញុំ​មិន​ខាន សូម​ឆ្លើយ​តប​មក​ខ្ញុំ​ផង!។


អុលឡោះ‌តាអាឡា​អើយ ដោយ​ទ្រង់​មាន ចិត្ត​សប្បុរស និង​មេត្តា‌ករុណា សូម​ឆ្លើយ​តប​មក​ខ្ញុំ ដោយ​ចិត្ត​អាណិត​មេត្តា​ដ៏​ធំ‌ធេង សូម​ងាក​មក​មើល​ខ្ញុំ​ផង!


ទ្រង់​តែងតែ​សំដែង​ចិត្ត​មេត្តា‌ករុណា និង​ចិត្ត​ស្មោះ‌ស្ម័គ្រ​ចំពោះ​កូន​ចៅ​អ៊ីស្រ‌អែល​ជា‌និច្ច។ មនុស្ស‌ម្នា​ដែល​រស់​នៅ​គ្រប់​ទី ដាច់​ស្រយាល​នៃ​ផែនដី បាន​ឃើញ​ការ​សង្គ្រោះ​នៃ​អុលឡោះ​ជា​ម្ចាស់​របស់​យើង។


ទ្រង់​បាន​លោះ​ប្រជា‌រាស្ត្រ​របស់​ទ្រង់! ហើយ​ដឹក​នាំ​ពួក​គេ ទ្រង់​ប្រើ​ចេស្តា​របស់​ទ្រង់ នាំ​ពួក​គេ ឆ្ពោះ​ទៅ​កាន់​ដំណាក់​បរិសុទ្ធ​របស់​ទ្រង់។


បន្ទាប់​មក អុលឡោះ‌តាអាឡា​បាន​ឆ្លង​កាត់​ពី​មុខ​ម៉ូសា ទាំង​ប្រកាស​ថា៖ «អុលឡោះ‌តាអាឡា ជា​ម្ចាស់​ប្រកប​ដោយ​ចិត្ត​អាណិត​អាសូរ និង​ប្រណី​សន្តោស ទ្រង់​មាន​ចិត្ត​អត់​ធ្មត់ ហើយ​ពោរ​ពេញ​ទៅ​ដោយ​ចិត្ត​មេត្តា‌ករុណា និង​ស្មោះ​ស្ម័គ្រ​ជា​និច្ច។


មនុស្ស​អាក្រក់​ត្រូវ​លះ‌បង់​ផ្លូវ​របស់​ខ្លួន មនុស្ស​ពាល​ក៏​ត្រូវ​លះ‌បង់​ចិត្ត​គំនិត​អាក្រក់​ដែរ អ្នក​នោះ​ត្រូវ​បែរ​មក​រកអុលឡោះ‌តាអាឡា​វិញ ទ្រង់​មុខ​ជា​មេត្តា‌ករុណា​ដល់​គេ​ពុំ‌ខាន ឲ្យ​តែ​គេ​ងាក​មក​រក​ម្ចាស់​នៃ​យើង​វិញ ដ្បិត​ទ្រង់​មាន​ចិត្ត​ទូលំ​ទូលាយ អត់‌ទោស​ឲ្យ​គេ។


សូម​ទ្រង់​មើល​ពី​លើ​មេឃ គឺ​ពី​ដំណាក់​ដ៏‌វិសុទ្ធ និង​ថ្កុំ‌ថ្កើង​រុង‌រឿង​របស់​ទ្រង់។ ឯ​ណា​ទៅ​ចិត្ត​ស្រឡាញ់​ដ៏​ខ្លាំង​បំផុត និង​ភាព​អង់‌អាច​របស់​ទ្រង់! ហេតុ​ដូច​ម្ដេច​បាន​ជា​ទ្រង់ លែង​អាណិត​មេត្តា លែង​អាណិត​អាសូរ​យើង​ខ្ញុំ​ដូច្នេះ!


អេប្រាអ៊ីម​ជា​កូន​សម្លាញ់ ជា​កូន​សំណព្វ​ចិត្ត​របស់​យើង។ ពេល​ណា​យើង​គិត​នឹង​ដាក់​ទោស​អេប្រាអ៊ីម យើង​ចេះ​តែ​នឹក​ឃើញ​គេ​ជា‌និច្ច យើង​ខ្លោច​ចិត្ត​អាណិត​គេ យើង​ស្រឡាញ់​គេ​ខ្លាំង​ណាស់» - នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា។


គេ​នឹង​ឮ​សូរ​ស័ព្ទ​បទ​ចំរៀង​យ៉ាង​សែន​សប្បាយ ព្រម​ទាំង​ឮ​ភ្លេង​ការ និង​ឮ​ចំរៀង​របស់​អស់​អ្នក​ដែល​ធ្វើ​គូរបាន​អរគុណ​អុលឡោះនៅ​ក្នុង​ដំណាក់​របស់អុលឡោះ‌តាអាឡា។ ពួក​គេ​សរសើរ​តម្កើង​ថា “ចូរ​សរសើរ​តម្កើងអុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល ដ្បិត​ទ្រង់​មាន​ចិត្ត​សប្បុរស ហើយ​ចិត្ត​មេត្តា‌ករុណា​របស់​ទ្រង់​នៅ​ស្ថិត‌ស្ថេរ​អស់‌កល្ប​ជា‌និច្ច!”។ ពិត​មែន​ហើយ! យើង​នឹង​ស្ដារ​ស្រុក​នេះ​ឲ្យ​បាន​ដូច​ដើម​វិញ» - នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា។


ឱ​អុលឡោះ​ជា​ម្ចាស់​នៃ​ខ្ញុំ​អើយ សូម​ស្ដាប់​ខ្ញុំ សូម​មើល​ក្រុង​បាក់​បែក ដែល​ជា​កម្ម‌សិទ្ធិ​របស់​ទ្រង់​នេះ​ផង! យើង​ខ្ញុំ​អង្វរ​ទ្រង់ ដោយ​មិន​ពឹង​ផ្អែក​លើ​អំពើ​សុចរិត​របស់​យើង​ខ្ញុំ​ទេ តែ​យើង​ខ្ញុំ​សូម​ពឹង​ផ្អែក​លើ​ចិត្ត​អាណិត‌អាសូរ​ដ៏​ធំ‌ធេង​របស់​ទ្រង់។


ឱអុលឡោះ‌តាអាឡា​អើយ ខ្ញុំ​បាន​ឮ​សេចក្ដី ដែល​គេ​ថ្លែង​អំពី​ទ្រង់ អុលឡោះ‌តាអាឡា​អើយ ខ្ញុំ​កោត​ស្ញប់‌ស្ញែង ស្នា​ដៃ​ដែល​ទ្រង់​បាន​ធ្វើ។ សូម​សំដែង​ឲ្យ​មនុស្ស​លោក​ស្គាល់ ស្នា​ដៃ​ទាំង​នេះ ត​ទៅ​មុខ​ទៀត! ប៉ុន្តែ ពេល​ទ្រង់​ខឹង សូម​នឹក​ដល់​ចិត្ត​អាណិត​មេត្តា របស់​ទ្រង់​ផង។


ទ្រង់​មេត្ដា‌ករុណា ដល់​អស់​អ្នក​ដែល​កោត​ខ្លាច​ទ្រង់ នៅ​គ្រប់​ជំនាន់​ត​រៀង​ទៅ


ទ្រង់​បាន​ជួយ​ប្រជា‌រាស្ដ្រ​អ៊ីស្រ‌អែល ជា​អ្នក​បម្រើ​របស់​ទ្រង់ ហើយ​តែងតែ​សំដែង​ចិត្ត​មេត្ដា‌ករុណា


អុលឡោះ​ជា​ម្ចាស់​របស់​យើង មេត្ដា‌ករុណា​ដ៏​លើស‌លប់ ទ្រង់​ប្រទាន​ថ្ងៃ​រះ​ពី​ស្ថាន​លើ​មក ដើម្បី​រំដោះ​យើង


សូម​លើក​តម្កើង​អុលឡោះ ជា​បិតា​របស់​អ៊ីសា‌អាល់ម៉ា‌ហ្សៀស​ជា​អម្ចាស់​នៃ​យើង។ អុលឡោះ​ជា​បិតា​ប្រកប​ដោយ​ចិត្ត​មេត្ដា‌ករុណា និង​ជា​ម្ចាស់​ដែល​ជួយ​សំរាល​ទុក្ខ​គ្រប់​បែប​យ៉ាង​ទាំង​អស់។


អុលឡោះ​ជា​សាក្សី​ស្រាប់​ហើយ​ថា ខ្ញុំ​ស្រឡាញ់​បង​ប្អូន​ទាំង​អស់​គ្នា​យ៉ាង​ខ្លាំង ដោយ​ចិត្ដ​អាណិត​មេត្ដា​មក​ពី​អាល់ម៉ា‌ហ្សៀស‌អ៊ីសា។


ដូច្នេះ​ប្រសិន​បើ​បង​ប្អូន​ពិត​ជា​បាន​ទទួល​ការ​ដាស់‌តឿន អ្វី​មួយ ដោយ​រួម​ជា​មួយ​អាល់ម៉ា‌ហ្សៀស ប្រសិន​បើ​សេចក្ដី​ស្រឡាញ់​របស់​អុលឡោះ ពិត​ជា​លើក​ទឹក​ចិត្ដ​បង​ប្អូន ប្រសិន​បើ​រស‌អុលឡោះ​ពិត​ជា​ប្រទាន​ឲ្យ​បង​ប្អូន​រួម​រស់​ជា​មួយ​គ្នា ឬ​ប្រសិន​បើ​បង​ប្អូន​ពិត​ជា​មាន​ចិត្ដ​អាណិត​អាសូរ និង​ចិត្ដ​មេត្ដា‌ករុណា


ដោយ​អុលឡោះ​បាន​ជ្រើស‌រើស​បង​ប្អូន​ធ្វើ​ជា​ប្រជា‌ជន​ដ៏‌បរិសុទ្ធ និង​ជា​ទី​ស្រឡាញ់​របស់​ទ្រង់ បង​ប្អូន​ត្រូវ​តែ​កាន់​ចិត្ដ​អាណិត‌មេត្ដា ចិត្ដ​ល្អ សប្បុរស ចេះ​បន្ទាប​ខ្លួន មាន​ចិត្ដ​ស្លូត‌បូត និង​ចិត្ដ​ខន្ដី អត់‌ធ្មត់។


ប្រសិន​បើ​នរណា​ម្នាក់​មាន​សម្បត្តិ​លោកីយ៍ ហើយ​ឃើញ​បង​ប្អូន​របស់​ខ្លួន​ខ្វះ​ខាត តែ​បែរ​ជា​មិន​អាណិត​អាសូរ​គេ​ទេ​នោះ ធ្វើ​ដូច​ម្ដេច​នឹង​ឲ្យ​សេចក្ដី​ស្រឡាញ់​របស់​អុលឡោះ ស្ថិត​នៅ​ក្នុង​ខ្លួន​អ្នក​នោះ​កើត!


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម