ស្តេចស៊ូឡៃម៉ានឈរពីមុខអាសនៈរបស់អុលឡោះតាអាឡា នៅចំពោះមុខសហគមន៍អ៊ីស្រអែលទាំងមូល គាត់លើកដៃទៅលើមេឃ ហើយមានប្រសាសន៍ថា៖
ទំនុកតម្កើង 44:20 - អាល់គីតាប ប្រសិនបើយើងខ្ញុំបំភ្លេចនាមអុលឡោះជាម្ចាស់នៃយើងខ្ញុំ ប្រសិនបើយើងខ្ញុំបែរទៅសូមអង្វរ ព្រះណាមួយផ្សេងទៀតនោះ ព្រះគម្ពីរខ្មែរសាកល ប្រសិនបើយើងខ្ញុំបានភ្លេចព្រះនាមរបស់ព្រះនៃយើងខ្ញុំ ឬលាតដៃរបស់យើងខ្ញុំទៅព្រះដទៃ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ៙ ប្រសិនបើយើងខ្ញុំបានភ្លេច ព្រះនាមព្រះរបស់យើងខ្ញុំ ឬប្រទូលដៃទៅរកព្រះដទៃណាមួយ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប្រសិនបើយើងខ្ញុំបំភ្លេចព្រះនាមព្រះនៃយើងខ្ញុំ ប្រសិនបើយើងខ្ញុំបែរទៅទូលអង្វរ ព្រះណាមួយផ្សេងទៀតនោះ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ៙ បើយើងខ្ញុំបានភ្លេចព្រះនាមនៃព្រះរបស់យើងខ្ញុំ ឬប្រទូលដៃទៅឯព្រះដទៃណាមួយ |
ស្តេចស៊ូឡៃម៉ានឈរពីមុខអាសនៈរបស់អុលឡោះតាអាឡា នៅចំពោះមុខសហគមន៍អ៊ីស្រអែលទាំងមូល គាត់លើកដៃទៅលើមេឃ ហើយមានប្រសាសន៍ថា៖
ឱអុលឡោះតាអាឡាអើយ ហេតុការណ៍ទាំងនេះកើតមានចំពោះយើងខ្ញុំ ទោះបីយើងខ្ញុំពុំបានបំភ្លេចទ្រង់ ហើយទោះបីយើងខ្ញុំពុំបានផ្ដាច់ចំណង សម្ពន្ធមេត្រីជាមួយទ្រង់ក៏ដោយ។
ពេលនោះ ស្តេចនឹងមានអំណរ ដោយនាមអុលឡោះ អ្នកណាស្បថក្នុងនាមអុលឡោះ អ្នកនោះនឹងលើកតម្កើងទ្រង់ រីឯអ្នកដែលចូលចិត្តនិយាយកុហក នឹងត្រូវបាត់មាត់សូន្យឈឹងទៅ។
ពួកគេបានភ្លេចពីស្នាដៃដ៏ឧត្ដុង្គឧត្ដម និងភ្លេចពីការដ៏អស្ចារ្យផ្សេងៗ ដែលទ្រង់បានសំដែងឲ្យគេឃើញ។
កុំឲ្យមានម្ចាស់ណាមួយទៀត នៅក្នុងចំណោមអ្នកឡើយ កុំថ្វាយបង្គំម្ចាស់ដទៃឲ្យសោះ
ម៉ូសាតបវិញថា៖ «ពេលខ្ញុំចាកចេញពីទីក្រុង ខ្ញុំនឹងលើកដៃទូរអាអង្វរអុលឡោះតាអាឡា នោះផ្គរលាន់ និងព្រឹលមុខជាស្ងប់បាត់អស់ ហើយស្តេចនឹងទទួលស្គាល់ថា ផែនដីជារបស់អុលឡោះតាអាឡា។
មិនត្រូវជំពាក់ចិត្តជាមួយព្រះឯទៀតៗ ក្នុងចំណោមព្រះរបស់ជាតិសាសន៍ទាំងឡាយដែលនៅជុំវិញអ្នករាល់គ្នាឡើយ