Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 44:20 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

20 ៙ ប្រសិន‌បើ​យើង​ខ្ញុំ​បាន​ភ្លេច ព្រះ‌នាម​ព្រះ​របស់​យើង​ខ្ញុំ ឬ​ប្រទូល​ដៃ​ទៅ​រក​ព្រះ​ដទៃ​ណា​មួយ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

20 ប្រសិនបើ​យើងខ្ញុំ​បាន​ភ្លេច​ព្រះនាម​របស់​ព្រះ​នៃយើងខ្ញុំ ឬ​លាត​ដៃ​របស់យើងខ្ញុំ​ទៅ​ព្រះ​ដទៃ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

20 ប្រសិន​បើ​យើង​ខ្ញុំ​បំភ្លេច​ព្រះ‌នាម​ព្រះ​នៃ​យើង​ខ្ញុំ ប្រសិន​បើ​យើង​ខ្ញុំ​បែរ​ទៅ​ទូល‌អង្វរ ព្រះ​ណា​មួយ​ផ្សេង​ទៀត​នោះ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

20 ៙ បើ​យើង​ខ្ញុំ​បាន​ភ្លេច​ព្រះ‌នាម​នៃ​ព្រះ​របស់​យើង​ខ្ញុំ ឬ​ប្រទូល​ដៃ​ទៅ​ឯ​ព្រះ​ដទៃ​ណា​មួយ

សូមមើលជំពូក ចម្លង

អាល់គីតាប

20 ប្រសិន​បើ​យើង​ខ្ញុំ​បំភ្លេច​នាម​អុលឡោះ​ជា​ម្ចាស់​នៃ​យើង​ខ្ញុំ ប្រសិន​បើ​យើង​ខ្ញុំ​បែរ​ទៅ​សូម‌អង្វរ ព្រះ​ណា​មួយ​ផ្សេង​ទៀត​នោះ

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 44:20
11 ការដាក់ឲ្យឆ្លើយតបគ្នា  

បន្ទាប់​មក ព្រះបាទ​សាឡូម៉ូន​បាន​ឈរ​នៅ​មុខ​អាស‌នា​នៃ​ព្រះ‌យេហូវ៉ា ចំពោះ​មុខ​ក្រុម​ជំនុំ​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា ក៏​លើក​ព្រះ‌ហស្ត​ប្រទូល​ទៅ​លើ​មេឃ​ថា៖


បើ​អ្នក​តាំង​ចិត្ត​ត្រឹម​ត្រូវ​ឡើង ហើយ​ប្រវា​ដៃ​ទៅ​ឯ​ព្រះ‌អង្គ


៙ ការ​ទាំង​អស់​នេះ​បាន​ធ្លាក់​មក​លើ​យើង​ខ្ញុំ ប៉ុន្តែ យើង​ខ្ញុំ​មិន​បាន​ភ្លេច​ព្រះ‌អង្គ​ឡើយ ក៏​មិន​បាន​ក្បត់​នឹង​សេចក្ដី​សញ្ញា របស់​ព្រះ‌អង្គ​ដែរ។


ប៉ុន្តែ ព្រះ​រាជា​នឹង​អរ​សប្បាយ​ក្នុង​ព្រះវិញ អស់​អ្នក​ដែល​ស្បថ​ដោយ​ព្រះ‌នាម​ព្រះ‌អង្គ នឹងមាន​ចិត្ត​ត្រេក​អរឡើង ព្រោះ​មាត់​របស់​មនុស្ស​ភូត​កុហក នឹង​ត្រូវ​បិទ។


ពួក​មាន​ត្រកូល​ខ្ពស់​នឹង​ចេញ​ពី​ស្រុក​អេស៊ីព្ទ អ្នក​ស្រុក​អេធីយ៉ូពី នឹង​លើក​ដៃ​ទៅ​រក​ព្រះ។


គេ​បាន​ភ្លេច​កិច្ច​ការ​របស់​ព្រះ‌អង្គ ភ្លេច​ការ​អស្ចារ្យ​ទាំង​ឡាយ ដែល​ព្រះ‌អង្គ​បាន​សម្ដែង​ឲ្យ​គេ​ឃើញ។


មិន​ត្រូវ​ឲ្យ​មាន​ព្រះ​ដទៃ​ណា នៅ​ក្នុង​ចំណោម​អ្នក​ឡើយ ក៏​មិន​ត្រូវ​ក្រាប​ថ្វាយ‌បង្គំព្រះ នៃ​សាសន៍​ដទៃ​ណា​មួយ​ដែរ។


លោក​ម៉ូសេ​ទូល​តប​ទៅ​ស្តេច​ថា៖ «ពេល​ទូល‌បង្គំ​បាន​ចេញ​ពី​ទី​ក្រុង​នេះ​ហើយ ទូល‌បង្គំ​នឹង​លើក​ដៃ​ទៅ​ឯ​ព្រះ‌យេហូវ៉ា នោះ​ផ្គរ​នឹង​ស្ងប់ ហើយ​នឹង​គ្មាន​ព្រឹល​ទៀត​ឡើយ គឺ​ដើម្បី​ឲ្យ​ព្រះ‌ករុណា​ជ្រាប​ថា ផែន‌ដី​ជា​របស់​ព្រះ‌យេហូវ៉ា។


មិន​ត្រូវ​ទៅ​តាម​ព្រះ​ឯ​ណា​ទៀត ក្នុង​ពួក​ព្រះ​របស់​សាសន៍​ទាំង​ឡាយ​ដែល​នៅ​ជុំ‌វិញ​អ្នក​ឡើយ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម