ឱអុលឡោះតាអាឡាអើយ ខ្ញុំសូមអង្វរទ្រង់ មេត្តាមកជួយខ្ញុំជាប្រញាប់ ពេលខ្ញុំអង្វរទ្រង់ សូមស្តាប់ពាក្យខ្ញុំផង!
ទំនុកតម្កើង 38:22 - អាល់គីតាប អុលឡោះតាអាឡាជាម្ចាស់សង្គ្រោះខ្ញុំអើយ សូមមេត្តាប្រញាប់មក សង្គ្រោះខ្ញុំផង!។ ព្រះគម្ពីរខ្មែរសាកល ព្រះអម្ចាស់ដ៏ជាសេចក្ដីសង្គ្រោះនៃទូលបង្គំអើយ សូមប្រញាប់យាងមកជួយទូលបង្គំផង!៕ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឱព្រះអម្ចាស់ ជាព្រះសង្គ្រោះទូលបង្គំអើយ សូមយាងមកជួយទូលបង្គំជាប្រញាប់ផង! ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអម្ចាស់ជាព្រះសង្គ្រោះទូលបង្គំអើយ សូមមេត្តាប្រញាប់យាងមក សង្គ្រោះទូលបង្គំផង!។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឱព្រះអម្ចាស់ ជាសេចក្ដីសង្គ្រោះនៃទូលបង្គំអើយ សូមប្រញាប់នឹងជួយទូលបង្គំផង។ |
ឱអុលឡោះតាអាឡាអើយ ខ្ញុំសូមអង្វរទ្រង់ មេត្តាមកជួយខ្ញុំជាប្រញាប់ ពេលខ្ញុំអង្វរទ្រង់ សូមស្តាប់ពាក្យខ្ញុំផង!
សត្រូវរបស់ខ្ញុំជាច្រើននាក់ឡោមព័ទ្ធ ខ្ញុំ អ្នកទាំងនោះប្រៀបបានទៅនឹងគោបា ពួកគេនៅជុំវិញខ្ញុំ ដូចគោបាមកពីស្រុកបាសាន ។
អុលឡោះតាអាឡាជាពន្លឺ និងជាម្ចាស់សង្គ្រោះ ខ្ញុំមិនភ័យខ្លាចនរណាឡើយ! អុលឡោះតាអាឡាជាទីជំរករបស់ជីវិតខ្ញុំ ខ្ញុំក៏មិនតក់ស្លុតចំពោះនរណាដែរ។
ឱអុលឡោះតាអាឡាអើយ សូមមេត្តារំដោះខ្ញុំផង! អុលឡោះតាអាឡាអើយ សូមមកសង្គ្រោះខ្ញុំជាប្រញាប់!
ខ្ញុំជាមនុស្សកំសត់ទុគ៌ត តែអុលឡោះតាអាឡាបានគិតគូរដល់ខ្ញុំ។ ទ្រង់តែងតែសង្គ្រោះ និងរំដោះខ្ញុំ ឱអុលឡោះជាម្ចាស់នៃខ្ញុំអើយ សូមមកកុំបង្អង់ឡើយ!
ទ្រង់តែមួយគត់ជាថ្មដា ជាម្ចាស់សង្គ្រោះខ្ញុំ ទ្រង់ជាកំពែងដ៏រឹងមាំ ដូច្នេះ ខ្ញុំនឹងមិនត្រូវបរាជ័យឡើយ។
ទ្រង់តែមួយគត់ជាថ្មដា ជាម្ចាស់សង្គ្រោះខ្ញុំ ទ្រង់ជាកំពែងដ៏រឹងមាំ ដូច្នេះ ខ្ញុំនឹងមិនត្រូវបរាជ័យឡើយ។
ឱអុលឡោះអើយ ខ្ញុំជាមនុស្សកំសត់ទុគ៌ត សូមប្រោសប្រណីដល់ខ្ញុំផង! ទ្រង់តែងតែសង្គ្រោះ និងរំដោះខ្ញុំ ឱអុលឡោះតាអាឡាអើយ សូមមកកុំបង្អង់ឡើយ!
ឱអុលឡោះអើយ សូមកុំទៅណាឆ្ងាយពីខ្ញុំឡើយ! ឱអុលឡោះជាម្ចាស់នៃខ្ញុំអើយ សូមមកជួយខ្ញុំជាប្រញាប់!
អុលឡោះជាអ្នកសង្គ្រោះខ្ញុំ ខ្ញុំផ្ញើជីវិតលើទ្រង់ ខ្ញុំលែងភ័យខ្លាចទៀតហើយ ដ្បិតអុលឡោះតាអាឡាជាកម្លាំងរបស់ខ្ញុំ ខ្ញុំនឹងច្រៀងជូនទ្រង់ ព្រោះទ្រង់បានសង្គ្រោះខ្ញុំ»។